ព័ត៌មានទាន់ហេតុការណ៍៖

Real Sociedad តែងតាំងលោក Asier Garitano ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

លោក Asier Garitano ត្រូវបានក្រុម Real Sociedad តែងតាំងជាផ្លូវការជាអ្នកចាត់ការថ្មី ជាមួយការចុះកិច្ចសន្យាដឹកនាំក្រុមរហូតដល់ឆ្នាំ២០២១ ។ លោក Asier Garitano ជាអតីតគ្រូបង្វឹកក្លិប Leganes បានចាកចេញពីក្រុមដែលមានមូលដ្ឋាន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញមុនពេលបញ្ចប់រដូវកាល(២០១៧-២០១៨)កន្លងមកនេះ។

គ្រូបង្វឹករូបនេះធ្លាប់បានចូលបម្រើការងារជាគ្រូបង្វឹកនៅឆ្នាំ ២០១៣-២០១៤ នៅលើ បណ្តាញសង្គមថា “សូមជូនពរ Asier នៅក្នុងដំណើរផ្សងព្រេងថ្មី ក្នុងអាជីពការងារជាគ្រូបង្វឹករបស់អ្នក” ។

លោក Asier Garitano បានចូលកាន់តួនាទី ជំនួសលោក Imanol Alguacil ដែលបានជំនួសគ្រូបង្វឹកបណ្តោះ អាសន្ន Eusebio នៅពាក់កណ្តាលរដូវកាល ២០១៧-២០១៨ខណៈ ក្រុម Real Sociedad បានបញ្ចប់រដូវកាលនេះនៅក្នុងចំណាត់ថ្នាក់លេខ១២ ៕ ដេវីត

 


ចែករំលែក៖