ព័ត៌មានទាន់ហេតុការណ៍៖

Roger Federerនឹងធ្លាក់ពីតំណែងលេខមួយពិភពលោកក្រោយចាញ់ Borna Coric

កីឡាករវាយតឺន្នីសញ្ជាតិស្វុីស Roger Federer បានប្រកួតចាញ់កីឡាករ ក្រូអាតវ័យ២១ ឆ្នាំ Borna Coricដោយលទ្ធផល 7-6 (8-6) 3-6 6-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Halle Open។

បរាជ័យនេះនឹងធ្វើឲ្យកីឡាករវ័យ៣៦ឆ្នាំ Roger Federer បាត់បង់តំណែងលេខ មួយពិភពលោករបស់ខ្លួន ហើយកីឡាករអេស្ប៉ាញ Rafael Nadalនឹងឡើងមកជំនួសវិញ។

Rafael Nadal ទើបតែឈ្នះជើងឯក French Open ជាលើកទី១១ក្នុងអាជីពក្រោយយក ឈ្នះលើកីឡាករអូទ្រីស Dominic Thiem ៦-៤, ៦-៣ និង ៦-២ កាលពីថ្ងៃអាទិត្យ ៕ ដេវីដ