ព័ត៌មានទាន់ហេតុការណ៍៖

Roger Federer ឈ្នះពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧

កីឡាករវាយតឺន្នីស Roger Federerដែលជាម្ចាស់ជើងឯក grand slam ២០សម័យ បានឈ្នះពានរង្វាន់អត្តពលិកឆ្នើម (Laureus World Sportsman of the Year) ប្រចាំឆ្នាំ២០១៧។

កីឡាករសញ្ជាតិស្វីសវ័យ៣៦ឆ្នាំរូបនេះបានឈ្នះជើងឯក Australian Open និង Wimbledonក្នុងឆ្នាំ២០១៧ក្រោយពីខកខានឈ្នះពានរង្វាន់អស់រយៈពេល៧ឆ្នាំដោយសារ របួស។

Federer បានផ្ដួលបេក្ខភាពខ្លាំងៗជាច្រើនមកពីកីឡាផ្សេងៗដើម្បីឈ្នះពានមានដូចជា Cristiano Ronaldo (បាល់ទាត់) Mo Farah (រត់ប្រណាំង) Chris Froome (ប្រណាំងកង់) Lewis Hamilton (ប្រណាំងរថយន្ត F1) និងគូប្រជែងចាស់វស្សា Rafael Nadal (វាយកូនបាល់)។ ដោយឡែកអត្តពលិកឆ្នើមផ្នែកនារីវិញបានទៅលើកីឡាការិនីវាយកូនបាល់ Serena Williams។

កីឡាករ Federerបាននិយាយថា “ខ្ញុំមិនជឿសោះថា ខ្ញុំអាចវិលត្រឡប់មកកាន់កម្រិតកំពូលបែបនេះ។ ពេលឈ្នះពាននេះធ្វើឲ្យខ្ញុំរំភើប ណាស់ហាក់បីដូចជាពិភពលោកទាំងមូលជារបស់ខ្ញុំអ៊ីចឹង” ៕ ដេវីត