ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo ប្រេស៊ីល ក្លាយទៅជាម្ចាស់ភាគហ៊ុនធំ របស់ក្លិប Real Valladolid នៅអេស្ប៉ាញ

Ronaldo អតីតខ្សែប្រយុទ្ធក្លិប Real Madrid និងជម្រើសជាតិប្រេស៊ីល បានក្លាយ ទៅជាម្ចាស់ភាគហ៊ុនធំរបស់ក្លិប Real Valladolidនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga។

Ronaldo ដែលមានវ័យ៤៨ឆ្នាំ បានចំណាយលុយ៣០លានអឺរ៉ូ ដើម្បីទិញយកភាគហ៊ុន ៥១ភាគរយនៅក្នុងក្លិប Valladolidដែលកំពុងតែឈរលេខរៀងទី១៦ នៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញហើយពុំទាន់ឈ្នះមួយប្រកួតឡើយ។

លោកCarlos Suarezប្រធានក្លិប Valladolid បាននិយាយថា “វត្តមានរបស់Ronaldo ក្នុងនាមជាម្ចាស់ភាគហ៊ុននេះនឹងធ្វើឲ្យReal Valladolidកាន់តែមានគុណភាពបន្ថែមទៀត” ។

គួររំលឹកថា Ronaldoរកបាន៦២គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីល និងជួយក្រុមនេះ ឈ្នះជើងឯកWorld Cupឆ្នាំ២០០២ដោយយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់ បានចំណាយពេល១៨ឆ្នាំក្នុងនាមជាកីឡាករលេងឲ្យក្លិប Real Madrid, Inter Milan, AC Milan និង Barcelona៕ ដេវីត