ព័ត៌មានទាន់ហេតុការណ៍៖

Rooney បាត់បង់ជាប្រធានក្រុមជម្រើសជាតិអង់គ្លេសជំនួសវិញដោយ Harry Kane

 

e4 (1)

ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane នឹងត្រូវទទួលយកតំណែង ជាប្រធានក្រុមជម្រើសជាតិអង់គ្លេស

ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane នឹងត្រូវទទួលយកតំណែង ជាប្រធានក្រុមជម្រើសជាតិអង់គ្លេសចាប់ពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសរុស្សីតទៅ។ ការក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះបន្ទាប់ពីសារព័ត៌មានរបស់ ចក្រភពអង់គ្លេសចុះផ្សាយកាលពីដើមសប្តាហ៍នេះដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធ Wayne Rooney។

កីឡាករ Wayne Rooney ជាខ្សែប្រយុទ្ធជើងចាស់ដែលមានតំណែងជាប្រធានក្រុមនេះ តាំងពីយូរណាស់មកហើយនោះនឹងត្រូវបញ្ចប់តួនាទី ក្រោមការសម្រេចចិត្ត សាជាថ្មីរបស់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ដែលជឿជាក់ថា ក្រោយពីរបួសកីឡាករ Harry Kane និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ដឹកនាំ មិត្តរួមក្រុមនាពេលខាងមុខ ។

NKD-36x6_outline
e4

កីឡាករ Wayne Rooney ជាខ្សែប្រយុទ្ធជើងចាស់ដែលមានតំណែងជាប្រធានក្រុមនេះ តាំងពីយូរណាស់មកហើយនោះនឹងត្រូវបញ្ចប់តួនាទី

គួរបញ្ជាក់ថា កីឡាករ Rooney ជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម ហើយរយៈពេលចុងក្រោយនេះរូបគេហាក់បីដូចជាមិនបានចូលលេងជាជ្រើស១១នាក់ដំបូងនោះទេ។ ចំណែកកីឡាករ Harry Kane របស់ក្រុមមាន់ខ្នាយមាសកំពុងតែមានការចាប់អារម្មណ៍ខ្លាំងដោយរូបគេរកគ្រាប់បាល់បាន១៩គ្រាប់សម្រាប់រដូវកាលនេះ។ ដោយសារតែរបួសកីឡាករ Harry Kane បានខកខានចូលលេងឲ្យក្រុមរបស់ខ្លួនប្រហែលជារហូតដល់ចប់រដូវកាលនេះ៕ ដេវីត