ព័ត៌មានទាន់ហេតុការណ៍៖

Samsung បាន update ស្មាតហ្វូនស៊េរី J របស់ខ្លួនក្នុងតំលៃធូរថ្លៃ

ក្រុមហ៊ុន Samsung បាន update ស៊េរី J ស្មាតហ្វូនដែលមានតម្លៃទាបដើម្បីអោយកៀកនឹងការចេញផ្សាយថ្មីរបស់ទូរស័ព្ទ Samsung Galaxy S8 ។ ម៉ូដែល Samsung J3 ដែលត្រូវបានចេញផ្សាយរួចហើយនៅក្នុងសហរដ្ឋអាមេរិកនៅឯ AT & T ក្នុងតំលៃ $ 179 ជាមួយនឹងអេក្រង់ទំហំ 5 អ៊ីញកំរិតHD, មាន Processor 1.4GHz ប្រភេទ Exynos 7570 Quad-core មាន RAM ទំហំ 2GB, storage ទំហំ 16GB និងមានថាមពលថ្ម 2,400mAh ។

ម៉ូដែល Samsung J5 និង J7 ទាំងពីរនេះមកជាមួយនឹងអេក្រង់កំរឹត HD super AMOLED ទំហំ 5,2 អ៊ីញនិង 5,5 អ៊ីញ វាមាន storage 16GB និងអាចបន្ថែមបានរហូតដល់ទៅ 256GB ជាមួយកាត microSD ហើយដំណើរការបានដោយ 1.6GHz Quad-core ចំពោះកាមេរ៉ាមុខនិងកាមេរ៉ាខាងក្រោយទំហំ 13MP ដូចគ្នា ។

ម៉ូដែល Samsung J7 ត្រូវបានបំពាក់ដោយ RAM ទំហំ 3GB បើធៀបទៅនឹងទំហំ 2GB របស់ ម៉ូដែល J5 ចំពោះម៉ូដែល J ទាំងបីនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat ។ Samsung J5 នឹងមានលក់នៅប៉ែកអឺរ៉ុបក្នុងខែមិថុនាក្នុងតំលៃ € 279 ខណៈពេលដែល ម៉ូដែល J7 នេះនឹងចេញលក់នៅអឺរ៉ុបក្នុងខែកក្កដាមានតំលៃ € 339 ។ បច្ចុប្បន្ននេះមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ សម្រាប់ការដាក់លក់ចេញនូវម៉ូដែល J5 ឬ J7 នៅសហរដ្ឋអាមេរិក។ បើទោះបីជាអាចរកបាននៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏ម៉ូដែល J3 នេះនឹងមិនងាយទៅកាន់តំបន់អឺរ៉ុបរហូតដល់ខែសីហា នៅពេលដែលវានឹងដាក់លក់ក្នុងតម្លៃ € 219 ។ ម៉ូដែល J ទាំងបីនេះនឹងមានតែពីរពណ៌ប៉ុណ្ណោះ មានពណ៌ខ្មៅ និង ពណ៌មាសនៅពេលដឹកជញ្ជូន ៕ ហេង លក្ខិណា