ព័ត៌មានទាន់ហេតុការណ៍៖

Samsung Galaxy Note 8 អាចនឹងត្រូវប្រកាសនៅក្នុងខែសីហានេះ

ចែករំលែក៖

ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសម៉ូដែល Galaxy Note 8 ថ្មីនៅខែសីហាខាងមុននេះ បើយោងតាមរបាយការណ៍ថ្មីមួយពី Reuters report ដោយលើកឡើងពីប្រភពមួយដែលអះអាងថាដឹងអំពីពត៌មាននេះ។

Reuters report អះអាងថា Note 8 នឹងមានប្រព័ន្ធកាមេរ៉ាពីរនិងអេក្រង់កោងធំជាង Galaxy S8 Plus បន្តិចដែលស្របនឹងពាក្យចចាមអារ៉ាមកាលពីដើមឆ្នាំនេះ។ ការប្រកាសនៅខែសីហានឹងមានន័យថាដូចដែលក្រុមហ៊ុន Samsung បានប្រកាសស៊េរីម៉ូដែល Note មុនរួមបញ្ចូល Note 5 និង Note 7 ដែលធ្លាប់មានបញ្ហាពីមុនមកក្នុងស៊ុមប្រហាក់ប្រហែលគ្នា។ កាលបរិច្ឆេទចេញផ្សាយខែសីហាមានន័យថាក្រុមហ៊ុន Samsung នឹងមានឱកាសទទួលបានស្មាតហ្វូនថ្មីបំផុតរបស់ខ្លួននៅលើទីផ្សារមុនពេលទូរស័ព្ទ iPhone 8 នាពេលខាងមុខរបស់ក្រុមហ៊ុន Apple ៕ ហេង លក្ខិណា


ចែករំលែក៖