ព័ត៌មានទាន់ហេតុការណ៍៖

Samsung Notebook 9 Pro មានកន្លែងលាក់ប៊ិក S Pen

ចែករំលែក៖

Notebook 9 Pro មកជាមួយនឹងប៊ុិច S Pen មានប្រយោជន៍មួយដើម ដែលងាយស្រួលរំអិលនៅក្រោមក្តារចុចសម្រាប់ស្តុកទុក ហើយនឹងអាចរកបានដោយមានទាំងអេក្រង់ 13.3 ឬ 15 អ៊ីញ។ ប៊ុិច S Pen ដែលមកជាមួយនឹង Notebook 9 Pro នេះគឺដូចគ្នាទៅនឹងប៊ុិចរបស់ Galaxy Tab S3 និង Galaxy Book ។ វាមានចុងប៊ុិចប្រវែង 0.7mm អាចរកបានរហូតដល់ទៅ 4.000 កម្រិតនៃសម្ពាធ និង supports Windows Ink ក៏ដូចជា Air Command របស់ Galaxy ស្មាតហ្វូន ។ នោះមានន័យថាអ្នកអាចប្រើ S Pen ដើម្បីចុះហត្ថលេខាលើឯកសារនិងធ្វើកំណត់នៅលើ Windows 10 laptop ។ ការបម្លែងជាច្រើនបាន support ប៊ុិច stylus input នេះរួចហើយ រួមទាំងជម្រើសពីក្រុមហ៊ុន HP, Lenovo និង Dell បានទេប៉ុន្តែឧបករណ៍របស់ក្រុមហ៊ុន Samsung បានផ្ដល់ ទូលំទូលាយនិងឧបករណ៍ជាច្រើនទៀតដែលមានប្រយោជន៍។

ដូចជា Samsung Notebook ស៊េរីមុនៗ និង Notebook 9 Pro ក៏សាកថ្មបានលឿនតាមរយះរន្ធ USB Type-C ប្រើដូចការសាកថ្មស្មាតហ្វូនដែរ។ ដូចជាកុំព្យូទ័រ laptop ថ្មីដែល ASUS បានបញ្ចេញនៅសប្តាហ៍នេះ Notebook 9 Pro sports ជាជំនាន់ចុងក្រោយគេបង្អស់ដែលប្រើដោយ Intel Core i7 processor ជាមួយការជម្រុញល្បឿនរហូតដល់ទៅ 3.5GHz នឹងគួរឱ្យចាប់អារម្មណ៍។ Version 15 អ៊ីញបានអនុវត្ដដាច់ពីគ្នា Radeon 540 បន្ទះឈីបក្រាហ្វិកជាមួយអង្គចងចាំ 2GB ខណៈដែលម៉ូដែលតូចប្រើរួមបញ្ចូលគ្នារបស់ Intel HD card ។ យើងមិនដឹងថាតើ Notebook 9 Pro នឹងមានតំលៃប៉ុន្មាន និង មានដាក់លក់នៅពេលណានោះទេ ៕ ហេង លក្ខិណា


ចែករំលែក៖