ព័ត៌មានទាន់ហេតុការណ៍៖

SCG ផ្សព្វផ្សាយអំពីទស្សនទានសេដ្ឋកិច្ចវិលជុំសម្រាប់ចីរភាពផ្នែកបរិស្ថាន និងកំណើនសេដ្ឋកិច្ច

អេសស៊ីជី (SCG) បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការផ្សព្វផ្សាយជំរុញឲ្យមានការលើកកម្ពស់ចីរភាពផ្នែកធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ចតាមរយៈការអនុវត្តនូវទស្សនទាន“សេដ្ឋកិច្ចវិលជុំ”ដើម្បីកាត់បន្ថយការបំផ្លាញបរិស្ថាន ។ នេះបើយោងតាមខ្លឹមសារ ដែលខ្លួនបានបញ្ជាក់នៅចំពោះភ្ញៀវប្រមាណ១០០០នាក់មកពីវិស័យឧស្សាហកម្ម និងរដ្ឋាភិបាលក្នុងព្រឹត្តិការណ៍ ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ ។

ទស្សនទានសេដ្ឋកិច្ចវិលជុំនេះបានទាញចំណាប់អារម្មណ៍ទូទាំងសកលលោកហើយក្រុមហ៊ុនអេសស៊ីជីកំពុងជំរុញការអនុវត្តទស្សនទាននេះនៅក្នុងតំបន់អាស៊ានរាប់បញ្ចូលទាំងនៅកម្ពុជាផង ។ ក្រុមហ៊ុនបានអនុវត្តទស្សនទានសេដ្ឋកិច្ចវិលជុំនេះតាមរយៈយុទ្ធសាស្រ្តគោលធំៗចំនួន៣៖

ទី១កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើមឫបង្កើនគុណភាពក្នុងការផលិតដើម្បីឲ្យប្រើប្រាស់បានយូរឧទាហរណ៍ដូចជាកាតុងបៃតង ដែលប្រើវត្ថុធាតុដើមតិចជាងកាតុងធម្មតារហូតដល់ទៅ២៥% ប៉ុន្តែនៅតែអាចប្រើបានយូរ ។

ទី២ការកែលម្អ និងការជំនួស៖តាមរយៈការបង្កើតផលិតផលថ្មី ដែលមានភាពច្នៃប្រឌិតដើម្បីជំនួសឲ្យផលិតផល ដែលមានស្រាប់ឬប្រើវត្តុធាតុដើម ដែលផ្ដល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន ។

ទី៣ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ ។

តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះក្នុងដំណើរការអាជីវកម្មក្រុមហ៊ុនអេសសីកជីអាចកាត់បន្ថយផលប៉ះពាល់ពីដំណើរការផលិតកម្ម និងផលិតផលរបស់ខ្លួនមកលើបរិស្ថាន ។ នេះជាតឹកតាងបង្ហាញឲ្យឃើញអំពីសេចក្តីតាំងចិត្តរបស់អេសស៊ីជី ដែលមានបំណងផ្ដល់នូវអនាគតកាន់តែប្រសើរដល់គ្រប់សហគមន៍ និងសង្គមទាំងអស់ ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ។

ក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេក្នុងតំបន់អាស៊ានអេសស៊ីជីបានអនុវត្តនូវទស្សនទាន“សេដ្ឋកិច្ចវិលជុំ”ក្នុងដំណើរការអាជីវកម្មក្រដាសវេចខ្ចប់របស់ខ្លួន ដែលផលិតក្រដាសភ្លីសម្រាប់ឡាំងក្រដាស ។ ដំណើរការផលិតកម្មប្រព្រឹត្តទៅដោយការយកក្រដាសអេតចាយយកមកប្រើប្រាស់ឡើងវិញដោយផ្សំជាមួយនឹងវត្ថុធាតុដើមមួយចំនួនដើម្បីផលិតចេញជាក្រដាសថ្មីដូច្នេះដំណើរការផលិតនេះគឺត្រូវការវត្ថុធាតុដើមតិចតួចប៉ុណ្ណោះ ។

ដូច្នេះក្នុងការផលិតក្រដាសចំនួន១ពាន់តោនជារៀងរាល់ថ្ងៃក្រុមហ៊ុនជួយធានាបានថាមិនមានការធ្វើឲ្យខូចបរិស្ថានពីសំណាក់ឧស្សាហកម្មនេះឡើយ ។ ជាការអនុវត្តមួយក្នុងចំណោមការអនុវត្តផ្សេងៗ ដែលអនុលោមតាមទស្សនទាន“សេដ្ឋកិច្ចវិលជុំ” ដែលក្រុមហ៊ុនអេសស៊ីជីព្យាយាមអនុវត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ ដែលអនុវត្តទស្សនទាននេះក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ។

លោករ៉ុងរ៉ូតរាំងស៊ីយូផាស (RoongroteRangsiyopash) ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីជីបានឲ្យដឹងថាវាសំខាន់ណាស់ ដែលត្រូវកាត់បន្ថយតម្រូវការធនធានធម្មជាតិ ដែលចេះតែកើនឡើងដោយសារតែមានកំណើនប្រជាជននៅទូទាំងសកលលោក ។

លោកបានមានប្រសាសន៍ថា៖ “ព្រមជាមួយគ្នានេះដែរនៅពេល ដែលធនធានធម្មជាតិត្រូវបានយកមកប្រើនោះនឹងនាំឲ្យមានកាកសំណល់ជាច្រើនសន្ធឹកសន្ធាប់ ។ បច្ចុប្បន្នប្រជាជនថៃម្នាក់បន្សល់កាកសំណល់១,១គីឡូក្រាមក្នុងមួយថ្ងៃ ។ តាមពិតទៅ៦០% នៃកាកសំណល់នេះអាចយកមកប្រើប្រាស់ឡើងវិញបានប៉ុន្តែជាក់ស្ដែងកាកសំណល់ ដែលយកមកប្រើប្រាស់ឡើងវិញមានតែ៣១%ប៉ុណ្ណោះ ” ។

លោកបានបន្ថែមទៀតថា៖“សេដ្ឋកិច្ចវិលជុំគឺជាទស្សនទានមួយ ដែលអាចនាំមកនូវដំណោះស្រាយត្រឹមត្រូវ ។ ការអនុវត្តទស្សនទាននេះផ្ដល់លទ្ធភាពឲ្យពួកយើងអាចប្រើប្រាស់បរិមាណធនធានសមល្មមគ្រប់គ្រាន់ដើម្បីសម្រេចឲ្យបាននូវទិន្នផល ដែលចង់បាន និងមិនបន្សល់កាកសំណល់សោះឡើយនៅក្នុងដំណើរការផលិតកម្មការប្រើប្រាស់ និងការគ្រប់គ្រងពេលលែងប្រើប្រាស់ ” ។

លោកបានបន្តថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយអេសស៊ីជីមានគម្រោងធ្វើជាកម្លាំងចលករដ៏សំខាន់មួយដោយសហការជាមួយនឹងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងការអនុវត្តទស្សនទានសេដ្ឋកិច្ចវិលជុំ និងលើកកម្ពស់ចីរភាពពិតប្រាកដសម្រាប់ផ្នែកបរិស្ថានសង្គម និងសហគមន៍នានា” ៕ វឌ្ឍនា

SONY DSC