ព័ត៌មានទាន់ហេតុការណ៍៖

Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញឃើញក្រុមជើងខ្លាំងទាំង១២ ឡើងជុំផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ និងជកចិត្តបំផុតរយៈពេល៣ថ្ងៃ។

មណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេសម្រាប់រដូវកាលទី៦នេះ មានរហូតដល់ទៅ ១១៦ក្រុម និងប្រើពេលប្រកួត៣ថ្ងៃគិតតាំងពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសុក្រទី៩ ខែមីនានេះ នៅមុខសាលមជ្ឈមណ្ឌលកោះពេជ្រទើបរកបានក្រុម១២ឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រុមការពារតំណែងជើងឯកទូទាំងប្រទេសឆ្នាំចាស់ Victory Youth FC បានធ្លាក់បាត់ហើយ សូម្បីតែស្ថិតក្នុងចំណោម១២ក្រុមឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសក៏គ្មានផង។

ដោយលែកក្រុម Home Sport Original ដែលសំបូរទៅដោយកីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១ ទល់និង ០ ក្នុងម៉ោងបន្ថែម១នាទី។

សូមបញ្ជាក់ថា ក្រុមទាំង១២ប្រចាំរាជធានីភ្នំពេញមានលេខ១៖ Home Sport Original ទទួលបាន ១ ៥០០ដុល្លារអាមេរិក, លេខ២៖ Ov Mal FC ទទួលបាន១ ០០០ដុល្លារអាមេរិក, លេខ៣៖ Victory FC ទទួលបាន៥០០ដុល្លារអាមេរិក, លេខ៤៖ Down Town Sport Plus ទទួលបាន២០០ដុល្លារអាមេរិក,។ ចំនែកឯក្រុម អាណាចក្របៃតង, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈកីឡា, Rolling FC, Down Town ទទួលបានកៅអីឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី១០ និង ១១ ខែមីនា នេះ៕ វឌ្ឍនា