ព័ត៌មានទាន់ហេតុការណ៍៖

TU Delft យន្តហោះ Drone សង្គ្រោះបន្ទាន់

ជារៀងរាល់ឆ្នាំ មនុស្សជិតមួយលាននាក់នៅអឺរ៉ុបទទួលរងពីបញ្ហាបេះដូង ។ មានតែ 8%ប៉ុណ្ណោះ ដែលរស់ ដោយសារភាពយឺតយ៉ាវនៃសេវាកម្មសង្គ្រោះបន្ទាន់ ។ យន្តហោះ Drone សង្គ្រោះបន្ទាន់មានសមត្ថភាពក្នុងការសង្គ្រោះជីវិតជាមួយនឹងឧបករណ៍ត្រួតពិនិត្យចលនានៃសាច់ដុំបេះដូងរួមបញ្ចូលគ្នា។

គោលដៅគឺដើម្បីកែលំអប្រពន្ធ័សង្រ្គោះបន្ទាន់បច្ចុប្បន្ន ជាមួយនឹងបណ្ដាញយន្តហោះ Drone។ ប្រភេទយន្តហោះ Drone ថ្មីនេះអាចហោះបានជាង 100 គីឡូម៉ែត្រក្នុង1ម៉ោងនិងដល់គោលដៅរបស់ខ្លួនក្នុងរយៈពេល 1 នាទី ដែលបង្កើនការរស់រានមានជីវិតពី 8% ទៅ 80%! Drone នេះពេលដែលបត់វាឡើង នោះនឹងក្លាយប្រអប់ដាក់ប្រដាប់ប្រដាសង្រ្គោះបន្ទាន់។

ការអនុវត្ត នាពេលអនាគតនឹងមានការជួយសង្រ្កោះផ្សេងៗទៀតដូចជាការលង់ទឹក របួស ជំងឺទឹកនោមផ្អែម និង បញ្ហាផ្លូវដង្ហើម ។

ដូចនេះវាពិតជាមានផលប្រយោជន៏ណាស់សំរាប់សង្គ្រោះជីវិតមនុស្ស នៅពេលមានបញ្ហាផ្សេងៗដូចរៀបរាប់ខាងលើនេះ ៕ ហេង លក្ខិណា