ព័ត៌មានទាន់ហេតុការណ៍៖

U19 កម្ពុជាបំបាក់ U19 ឡាវ ៥-១ ទទួលបានមេដាយមាស

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ ទទួលបានមេដាយមាសក្នុងពានរង្វាន់ 12th Goodwill Mekong Games 2016 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។

ការទទួលបានមេដាយមាសក្រោយយកឈ្នះក្រុម Bokeo Province Football Club ក្រោមអាយុ១៩ឆ្នាំ របស់ប្រទេសឡាវ ក្នុងលទ្ធផល ៥-១ ។ នៅតង់ទី១ កម្ពុជាបានស៊ុតបញ្ចូលទីក្រុមឡាវ ៣-០ រហូតដល់ចូលតង់ទី២ កម្ពុជាបន្តស៊ុតបាល់បញ្ចូលទី២គ្រាប់ចូលក្រុមឡាវទៀត ហើយឡាវបានស៊ុតចូលកម្ពុជាវិញតែ១គ្រាប់គត់ រហូតដល់ចប់តង់ កម្ពុជាឈ្នះក្រុមឡាវ ៥-១ ។

គួរបញ្ជាក់ថា សម្រាប់ក្នុងពានរង្វាន់ 12th Goodwill Mekong Games 2016 នេះ ក្រុម U19 កម្ពុជា បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះថៃលទ្ធផល ៣-៣ , យកឈ្នះក្រុមមីយ៉ាន់ម៉ា ៧-០ និងចុងក្រោយនេះយកឈ្នះក្រុមឡាវក្នុងលទ្ធផល ៥-១ ដែលជាធ្វើឲ្យក្រុមម្ចាស់ផ្ទះមានពិន្ទុលើសគេដាច់ទទួលបានមេដាយមាសតែម្តង ៕