របាយការណ៍មួយបានឱ្យដឹងថា ទូរ ទស្សន៍ផ្ដល់នូវរូបភាពច្បាស់បំផុត Ultra-High Definition (UHD) ជំនាន់ ក្រោយដែលមានបច្ចេកវិទ្យាដ៏ទំនើប បំផុតនោះត្រូវបានគេរំពឹងថា នឹងមាន ប្រជាប្រិយភាពលើទីផ្សារនៅឆ្នាំ២០១៨ ហើយបណ្ដាក្រុមហ៊ុនផលិតទូរទស្សន៍ របស់កូរ៉េខាងត្បូងជាច្រើនត្រូវបានគេ ព្យាករថានឹងជំរុញការផលិតរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ។
យោងតាមភ្នាក់ងារតាមដានទីផ្សារ Display Search បានឱ្យដឹងថា ដោយ មានការផ្ដល់នូវវវត្ដមានថ្មីមួយសម្រាប់ ការធ្វើឱ្យល្អប្រសើរឡើងចំពោះបន្ទះអេ ក្រង់ទូរទស្សន៍នោះបណ្ដារោងចក្រផលិតទូរទស្សន៍របស់ពិភពលោកនឹងទំនងជា ទទួលយកបច្ចេកវិទ្យាមួយឈ្មោះថា 8K ធ្វើជាបទដ្ឋានថ្មីមួយនៅក្នុងទីផ្សារនៅឆ្នាំ ២០១៨។
ប្រព័ន្ធអេក្រង់8Kសំដៅលើអេក្រង់ ផ្ដេកដែលមានទំហំ 8.000 pixels។ 8K ត្រូវបានគេចាត់ទុកថា ជាបច្ចេកវិទ្យា ជំនួស4Kដែលមានទំហំអេក្រង់៣.៨៤០ pixels ដែលបច្ចុប្បន្នមានកម្រិតចំពោះ ការប្រើប្រាស់ទូរទស្សន៍ផ្កាយរណបឬក៏ អ៊ីនធើណេត TVs។
ប្រព័ន្ធអេក្រង់ 8K មានទំហំ pixel ធំជាង១៦ដងលើអេក្រង់ HD និងអាច ផ្ទេររូបភាពលម្អិតទៅកាន់អេក្រង់IMAX ។
បន្ទះអេក្រង់ HD គឺជាបច្ចេកវិទ្យា ដ៏ទាន់សម័យនៅចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០០៦ក្រោយមកអេក្រង់ full HD ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១២និង UHDត្រូវបានគេរំពឹងថានឹងពេញនិមយនៅទីផ្សារពិភពលោកចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។
យោងតាមរបាយការណ៍បានបន្ថែមថា ទីភ្នាក់ងារតាមដានទីផ្សារបានព្យាករ ថាបណ្ដាក្រុមហ៊ុនផលិតទូរទស្សន៍របស់កូរ៉េខាងត្បូងនឹងចាប់ផ្ដើមផលិតលក្ខណៈទ្រង់ទ្រាយធំនៃបន្ទះអេក្រង់ 8K នេះចាប់ ពីឆ្នាំ២០១៦ពីព្រោះក្រុមហ៊ុនទាំងនេះនឹងមិនបណ្ដោយឱ្យគូប្រជែងតៃវ៉ាន់និងចិន នាំមុខពួកគេដូចការផលិតបន្ទះអេក្រង់ 4K នៅឆ្នាំ២០១២នោះ ៕ រ័ត្ន