ព័ត៌មានទាន់ហេតុការណ៍៖

Update ដេនី ខ្វាន់ បង្ហាញមុខនៅក្រសួងតាមការសន្យា

ភ្នំពេញ៖ កញ្ញា ដេនី ខ្វាន់បានបង្ហាញវត្តមាននៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រ សិល្បៈកាលពីព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៦។ ការបង្ហាញវត្តមាននេះក្រោយ ពីលិខិតរបស់ក្រសួងវប្បធម៌អញ្ជើញនាង មកធ្វើការណែនាំក្រោយពីនាងបានស្លៀកពាក់សិចស៊ីនិងផ្ទុះជម្ល៉ោះជាពាក្យសម្តីជាមួយ នឹងសិល្បករមួយចំនួនរហូតផ្អើលអស់ មហាជន។
កញ្ញា ដេនី ខ្វាន់ ធ្វើដំណើរដោយមានអង្គរក្សជិះជាមួយនឹងរថយន្តទំនើបម៉ាក Rang Rover ។ ក្នុងជំនួបក្នុងបន្ទប់របស់ទីស្តីក្រសួងអសរយៈពេលជាងមួយម៉ោងជាមួយនឹងរដ្ឋលេខធិការក្រសួងវប្បធម៌ទើបការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌ មានត្រូវបានរៀបចំឡើង។

កញ្ញា ដេនី ខ្វាន់ បានបញ្ជាក់ថា នាងនឹង ទទួលយកការអំរំណែនាំពីសំណាក់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈហើយនឹងខិតខំកាត់ បន្ថយភាពសិចស៊ីឲ្យបានច្រើនតាមតែអាច ធ្វើទៅបានយ៉ាងណាឲ្យមហាជនមានការ ពេញចិត្តច្រើន។ កញ្ញាបន្តថា ការបង្ហាញ រូបភាពសិចស៊ីកន្លងមកដោយសារនាងមិននឹកស្មានថាអាចលេចចេញការរិះគន់ច្រើនដូចនេះទេហើយនាងពិតជាសោកស្តាយនូវអ្វីដែលនាងធ្វើកន្លងមក ។ ជាមួយ គ្នានេះនាងបានបដិសេធទៅនឹងការបង្ហាញភាពសិចស៊ីដើម្បីដណ្តើមតំណែងឬដើម្បី ភាពល្បីល្បាញឬជាឈ្នាន់អ្វីទេគឺវាគឺជាចំណង់ចំណូលចិត្តរបស់នាងមុនពេលចូលសិល្បៈម្លេ៉ះ។ នាងសន្យាថា នឹងធ្វើការ កាត់បន្ថយភាពសិចស៊ីតាមតែអាចធ្វើទៅបានហើយសង្ឃឹមថា សិល្បករ និងមហា ជនទាំងអស់នឹងយល់យោគចំពោះនាងហើយនាងនឹងព្យាយាមកែប្រែកំហុងឆ្គង។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ ថា ក្រោយជំនួបពិភាក្សានេះគឺជាការជួយអប់រំណែនាំបង្ហាញដល់កញ្ញាដេនី ខ្វាន់ ទាក់ ទិនទៅនឹងការស្លៀកពាក់និងពាក្យសម្តី មួយចំនួនដែលគួរស្លៀកគួរប្រើប្រាស់ក្នុងនាមជាសិល្បករដែលជាមនុស្សរបស់មហា ជន។ លោកបញ្ជាក់ដែរថា មិនមានច្បាប់ក្នុងការហាមប្រាមមិនឲ្យស្លៀកពាក់សិចស៊ីទេ ប៉ុន្តែយើងមានតែវិធានការណែនាំយ៉ាងណាកុំឲ្យជ្រុលហួសហេតុពេកធ្វើយ៉ាង ណាកុំឲ្យខុសពីចំណូលចិត្តរបស់មហាជន។ លោកបន្តថាមិនមានវិធានការណាផ្សេងដូចជាហាមនាងមិនឲ្យចូលសិល្បៈឬមិនឲ្យបណ្តាស្ថានីយទូរទស្សន៍ហាមមិនឲ្យអញ្ជើញគាត់សម្តែងឬឡើងឆាកទេ។ ជា មួយគ្នានេះលោកក៏ស្នើដល់សិល្បករ ផលិត ករទាំងអស់មេត្តាកម្រិតភាពសិចស៊ីឲ្យបានសមរម្យក្នុងកម្រិតមួយដែលមិនជ្រុលហួសហេតុពេក។ លោករំពឹងដែរថាតាមរយៈការអញ្ជើតារាសម្តែងដេនីខ្វាន់មកធ្វើការអប់រំណែនាំនៅពេលនេះគឺជាគំរូមួយសម្រាប់សិល្បករដទៃហើយលោករំពឹងថា នាងនឹងមានការកែប្រែទម្លាប់ក្នុងការស្លៀកពាក់ចាប់ពីពេលនេះ។

គួរបញ្ជាក់ដែរថា ការស្លៀកពាក់បែបសិចស៊ីរបស់ដេនីខ្វាន់បានក្លាយជាប្រធានបទរបស់មហាជននិងសិល្បករក្នុងការជជែកគ្នាជាថ្មីក្រោយពីនាងបានស្លៀក ពាក់សម្លៀកបំពាក់ដែលស្ទើមានតែស្បៃគ្របដណ្តប់ខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ក្នុងពីធីខួបកំណើតប្អូនប្រុសនាងគឺលោក គឹម សាន្ត។ ក្រោយលេចចេញរូបនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានបង្កើតឲ្យមានាការរិះគន់មួយចំនួនទៅលើនាង ប៉ុន្តែអ្វីដែលដុតកម្តៅដួងចិត្តមហា ជន និងសិល្បករនោះគឺនាងនិងប្អូនប្រុសបានចេញវីដេអូឃ្លីបនិងសារជាបន្តបន្ទាប់វាយប្រហារអ្នករិះគន់ដោយពាក្យសម្តែងខ្លាំងដែលគេគិតថាជាពាក្យពេជមិនសមរម្យ រហូតរាលដាលដល់សិល្បករមួយចំនួនដូចជាលោក អ៊ឹម ជីវ៉ា, អ្នកនាងម៉េង កែវ ពេជ្ជតា ជាដើម។ ការឆ្លើយឆ្លងពាក្យសម្តីដាក់គ្នារបស់តារាសិចស៊ី ដេនី ខ្វាន់ និងសិល្ប ករជើងចាស់មួយចំនួនបានបង្កើនកម្តៅ រហូតដល់ក្រសួងចេញមុខអន្តរាគមដោយចេញសំបុត្រកោះហៅតារាស្រីរូបនេះទៅធ្វើការណែនាំនេះ៕

SV

SV2

SV1
ដោយ៖ វឌ្ឍនា