ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្គាល់អត្តសញ្ញណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនឲ្យអ្នកដទៃ ចតរថយន្ត មានតួនាទីជាអនុប្រធាន នាយកដ្ឋានរដ្ឋបាល នៃអាជ្ញាធរ គីមីសាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖ លោកផ្កាយ២ចរិកអន់ជាងប្រជាជនសាមញ្ញ មកវាទទីអំណាចដល់យល់អ្វីជាច្បាប់ សង្គម រហូតបង្កជាជម្លោះអ្នកជិតខាង ហើយប្រជាជនចាត់ទុកថា ជាជនដ៏អសីលធម៌នោះ គឺត្រូវបានគេស្គាល់អត្តសញ្ញណហើយ លោកផ្កាយ២អំនួត កាងផ្លូវទីសាធារណៈមិនឲ្យអ្នកដទៃចតរថយន្ត គាត់មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអាជ្ញាធរគីមីសាស្ត្រ ក្រសួងការពារជាតិ ។

អ្នកជិតខាងនិយាយដោយហួសចិត្តរបៀបខោកឲ្យលោកផ្កាយ២នេះថា៖ គិតសព្វៗទៅជៀសមិនផុតមែន ម៉ាភូមិគឺមានមួយ ចរិកមនុស្សរស់នៅមិនចុះសម្រុង និងញាតិភូមិជិតខាងរបងជាមួយ ចូលចិត្តយកមេរោគដាក់ក្នុងខួរក្បាលរបស់ខ្លួន ដោយចរិកឆ្វេងនិយមតែឯង អាងខ្លួនធ្វើការ មានបុណ្យស័ក្តិ តាំងខ្លួនមានតែអញ..មើលស្រាលអ្នកភូមិផង រហូតដល់ក្តោបក្តាប់ដីទីសាធារណៈរួមភូមិទាំងអស់គ្នា មិនមែនជាកម្មសិទ្ធអ្នកណាម្នាក់ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយគ្មានភាពអៀនខ្មាស់អ្នកជិតខាងសូម្បីបន្តិច ឈានដល់បង្កឲ្យមានកំហឹងក្អេងក្អាងដូចក្អាត់ចូលក្អម ពើងទ្រូងអំនួតអះអាងថាខ្លួនពាក់ផ្កាយ២យោធាឈ្មោះ គឹម សុគន្ធ ជះកំហឹងមួយទំហឹងៗ ស្រែកឡូឡាមិនឲ្យអ្នកជិតខាងចតរថយន្តលើដីទីសាធារណៈរួមភូមិ ។

គួររំលឹកថា៖ ហេតុការណ៍ខាងលើបានលើកឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដែលអ្នកជិតខាងបានឲ្យដឹងថា៖ ជនបង្កឈ្មោះ គឹម សុគន្ធ ជាយោធាពាក់ផ្កាយ២ មានឋានៈជាអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអាជ្ញាធរគីមីសាស្ត្រ ក្រសួងការពារជាតិ បុគ្គលនេះ គាត់ជាមនុស្សចំណូលថ្មី ទើបមកទិញផ្ទះនៅចំណុចកើតហេតុ គឺផ្ទះលេខ ២S ផ្លូវ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អ្នកជិតខាងបានឲ្យដឹងថា៖ មុនពេលកើតហេតុគឺមានអ្នកជិតខាងដែលមានផ្ទះជាប់គ្នា បានយកឡានទៅចតដូចសព្វដង និងដូចប្រជាជនក្នុងភូមិដទៃទៀតជាលក្ខណះធម្មតា ។ ប៉ុន្តែម្ចាស់ឡានយល់ឃើញថា លោកផ្កាយ២ គឹម សុគន្ធ ជាមនុស្សចំណូលថ្មី ក្រែងមិនស្គាល់ខ្លួនជាម្ចាស់ឡាន ក៏ប្រើពាក្យគួរសម ទៅប្រាប់លោកផ្កាយ២ ថា៖ ខ្ញុំចតឡាននៅកន្លែងហ្នឹង បើពូត្រូវការចេញឡាន ឬទើសផ្លូវ ខ្ញុំនឹងយកឡានចេញ…គ្រាន់តែឮពាក្យនេះភ្លាម លោកផ្កាយ២គាត់ចេញមកហាមឃាត់ ដោយមិនអនុញ្ញាតឲ្យខ្លួន និងអ្នកដទៃចតជាដាច់ខាត ។ ខណៈនោះជិតខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកសម្របសម្រួល ពន្យល់ពីប្រវត្តិដីទីសាធារណៈរួមភូមិរបស់ប្រជាជននៅទីនោះទាំងអស់គ្នា តែលោកផ្កាយ២ ចរិកយកមេឃទ្រាប់គូទអង្គុយមិនព្រមស្តាប់ មិនជ្រលក់មាត់និយាយជាមួយនគរបាលមូលដ្ឋាននោះឡើយ ដោយសំអាងថាសមត្ថកិច្ចមានឋានៈបុណ្យស័ក្តិទាបជាងខ្លួន ។

ករណីនេះ អ្នកជិតខាងហួសចិត្ត និងចរិកលោកផ្កាយ២ គឹម សុគន្ធ ជាមនុស្សរស់នៅក្នុងសង្គមតែមួយ បែជាមានចរិកឆ្វេងតែឯង មិនសមជាមនុស្សធ្វើការដោយចរិកថ្លៃថ្នូរ និងមិនដឹងពីការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននោះ រហូតដល់ប្រជាជនជាច្រើនដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយថា៖ បើលោកផ្កាយ២ គឹម សុគន្ធ យកដីទីសាធារណៈរួមភូមិធ្វើជាកម្មសិទ្ធទាំងបំពានបែបនេះ..ពួកគាត់ក៏សួថា៖ ចុះបើប្រជាជននៅខាងមុខយកដីទីសាធារណៈធ្វើជាកម្មសិទ្ធដូចគាត់វិញនោះ តើលោកផ្កាយ២ ចូលផ្ទះតាមច្រកណា…???…ត្រូវហោះចូលផ្ទះ ឬផ្លោះរបងចូល…???..គួរតែរៀនស្គាល់ពីសង្គម ច្បាប់ទម្លាប់ខ្លះផង មិនមែនអាងខ្លួនផ្កាយ២នោះដើរជាន់គេតាមអំពើចិត្ត មករំលោភយកដីទីសាធារណៈរួមភូមិ ចេញមកចរិកម៉ាភូមិមានតែមួយយ៉ាងនេះទេ ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនឹងធ្វើការណែនាំពន្យល់ឲ្យដឹងពីប្រវត្តិដីនេះ ជៀសវាងលោកផ្កាយ២ទើបមកដល់ថ្មី មិនដឹងខ្យល់ដឹងតែល្ហើយ ចេញមាយាទមិនថ្លៃប៉ះពាល់ប្រជាជនផ្សេងទៀត ។

ព័ត៌មានចុងក្រោយឮថា ប្រជាជនរស់នៅម្តុំនោះនឹងប្តឹងលោកផ្កាយ២ គឹម សុគន្ធ ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈជនរូបយកឋានៈតួនាទី គំរាមពួកគាត់ និងធ្វើឲ្យប៉ះពាល់កិត្តិយស សេក្តីថ្លៃថ្នូរដល់នាយៗទាហាន ត្រូវបានគោរព ស្រឡាញពីប្រជាជននោះ…. ។ ប្រជាជនបាននិយាយចំអកថា៖ កុំខ្លាំងពេកលោកផ្កាយ២ ..ដឹងអត់ថាប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ហើយអស់លោកស័ក្តិប៉ុណ្ណាក៏មានសិទ្ធទទួលខុសត្រូវមុខច្បាប់ស្មើៗគ្នាទេ..ដឹងអត់លោកផ្កាយ២..???៕ សិលា


ចែករំលែក៖