ព័ត៌មានទាន់ហេតុការណ៍៖

Watfordតែងតាំងគ្រូបង្វឹកថ្មីក្នុងពេលតែ៨ម៉ោងក្រោយបណ្តេញ Marco Silva

ចែករំលែក៖

ក្លិបបាល់ទាត់ Watfordបានប្រកាសតែងតាំងលោក Javi Gracia ជាគ្រូបង្វឹកថ្មី ក្នុងរយៈពេលតែ៨ម៉ោងបន្ទាប់ពីបណ្តេញអ្នកចាត់ការទូរទៅចាស់លោក Marco Silva ពីតំណែង។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Javi Gracia បានចុះកិច្ចសន្យាដឹកនាំក្រុមនៅក្នុងក្របខ័ណ្ឌ កំពូលរបស់អង់គ្លេសWatford រយៈពេល១៨ខែ។ គាត់អត់មានក្លិបកាន់ចាប់តាំងពីខែមិថុនា ឆ្នាំមុនមកម្ល៉េះបន្ទាប់ពីចាកចេញពីក្រុមRubin Kazanរបស់ប្រទេសរុស្ស៊ី ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះបានទទួលជោគជ័យច្រើននៅក្នុងប្រទេសអេស្ប៉ាញនិងក្រិកផងដែរទាក់ទងទៅនឹងបទពិសោធន៍ដឹកនាំក្រុមបាល់ទាត់អាជីព។

ចំណែក លោក Marco Silva បានក្លាយទៅជាអ្នកដឹកនាំក្រុមបាល់ទាត់ទី៨ ដែលត្រូវបណ្តេញចេញពីតំណែងនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier Leagueរដូវកាលថ្មីនេះ។ ក្លិបដែលបានផ្លាស់ប្តូរអ្នកចាត់ការទូទៅកន្លងទៅមានដូចជាCrystal Palace, Everton, Leicester City, Stoke, Swansea, West Brom និងWest Ham ៕ ដេវីត


ចែករំលែក៖