ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

Wesley Sneijder ប្រកាសចូលនវិត្តន៍ពីក្រុមជម្រើសជាតិហុល្លង់

ខ្សែបម្រើ Wesley Sneijder បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុម ជម្រើសជាតិមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ហើយ ។

ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីគាត់បានជួបនឹងគ្រូបង្វឹកក្រុមជម្រើសជាតិថ្មីគឺលោក Ronald Koemanនៅក្នុងប្រទេសកាតារ ខណៈដែលRonald Koemanបានប្រាប់គាត់ថា គាត់ចង់បង្កើតក្រុមជម្រើសជាតិថ្មីមួយជាមួយនឹងយុវជនជំនាន់ក្រោយ។

លោក Ronald Koemanបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Wesley Sneijderគឺជាកីឡាកររបស់ហុល្លង់ដ៏ល្អបំផុតនៅក្នុងរយៈពេលចុងក្រោយនេះ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលមានអត្តចរិតល្អ។ ប៉ុន្តែពេលនេះយើង ចង់កសាងក្រុមថ្មីហេតុដូចនេះទើបគាត់ត្រូវសម្រេចចិត្តចូលនិវត្តន៍” ។

ចំណែកកីឡាករវ័យ៣៣ឆ្នាំ Wesley Sneijder ក៏បានដឹងច្បាស់ថា តំណែងនៅក្នុងក្រុមជម្រើសជាតិរបស់គាត់ពិតជាពិបាកយកមកវិញក្រោយពេលគាត់សម្រេចចិត្តចាកចេញពីក្រុមបារាំងNice ទៅលេងឲ្យក្រុមAl Gharafaរបស់ប្រទេសកាតារ ៕ ដេវីត