ព័ត៌មានទាន់ហេតុការណ៍៖

West Brom ទិញបានខ្សែបម្រើជើងចាស់អង់គ្លេស Gareth Barry

ចែករំលែក៖

ក្លិបបាល់ទាត់ West Bromបានទទួលជោគជ័យក្នុងការទិញខ្សែបម្រើជើងចាស់សញ្ជាតិអង់គ្លេស Gareth Barry ពីក្រុម Everton។

អតីតកីឡាករក្លិប Manchester Cityនិងជម្រើសជាតិអង់គ្លេសវ័យ៣៦ឆ្នាំរូបនេះ បានចុះហត្ថលេខាមកលេងនៅក្នុងក្រុម West Brom រយៈពេលមួយឆ្នាំក្នុង តម្លៃខ្លួន១លានផោនប៉ុណ្ណោះ។

Gareth Barry បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប West Brom ថា “ខ្ញុំមកកាន់ទីនេះដើម្បីជួយពួកគេឲ្យប្រសើឡើងមានគុណភាពល្អ” ។

លោក Tony Pulis អ្នកចាត់ការទូទៅក្លិបWest Brom សង្ឃឹមថា Gareth Barry អាចមកជំនួសតំណែងរបស់កីឡាករ Darren Fletcher ដែលផ្លាស់ទៅកាន់ក្លិប Stoke City៕ ដេវីត


ចែករំលែក៖