ព័ត៌មានទាន់ហេតុការណ៍៖

Wolfsburg ទិញខ្សែការពារបន្ថែមក្រោយមានដង្ហើមរស់នៅអាល្លឺម៉ង់ Bundesliga

ចែករំលែក៖

ក្លិប Wolfsburg បានចុះហត្ថលេខាទិញខ្សែការពារ John Brooks ពីក្លិបHertha Berlin ក្នុងតម្លៃរហូតដល់ទៅ២០លានអឺរ៉ូក្រោយក្លិបនេះរក្សាកៅអីលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ទៀត។

កីឡាករអន្តរជាតិអាមេរិក John Brooks បានចុះកុងតា្រលេងឲ្យ Wolfsburg រយៈ ពេល៥ឆ្នាំ។ ខ្សែការពារវ័យ២៤ឆ្នាំនេះជាសមិទ្ធផលចេញពីសាលាបាល់ទាត់ របស់ក្លិបHertha Berlin។

គួររំលឹកថាក្រុម Wolfsburg ឈរលេខរៀងទី១៦ ក្រោយបញ្ចប់រដូវកាល ហើយត្រូវប្រកួតPlay-Offជាមួយនឹងក្រុម Eintracht Braunschweigមកពីក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga 2។ Wolfsburg បានប្រកួតឈ្នះទាំងពីរជើងហើយមានឱកាស បន្តលេងនៅអាល្លឺម៉ង់Bundesliga រដូវកាលក្រោយទៀត៕ ដេវីត


ចែករំលែក៖