ព័ត៌មានទាន់ហេតុការណ៍៖

World Cup នឹងមាន៤៨ក្រុមចូលរួមដណ្តើមពានរង្វាន់ចាប់ពីឆ្នាំ២០២៦ទៅ

សហព័ន្ធបាល់ទាត់របស់ពិភពលោក (FIFA)បានបោះឆ្នោតជាឯកច្ឆន្ទថា ការ ប្រកួតបាល់ទាត់World Cupឆ្នាំ២០២៦នឹង មានក្រុមចូលរួមរហូតដល់ទៅ៤៨ក្រុម។

សមាជិកក្រុមប្រឹក្សាទាំង៣៧នាក់បានធ្វើការបោះឆ្នោតជ្រើសរើសយករូបមន្ត ដែលខ្លួនពេញចិត្តដោយរូបមន្តទាំង៣នោះ គឺ៤៨ក្រុម ៤០ក្រុម និង៣២ក្រុម។ លទ្ធ ផលបានបង្ហាញថា រូបមន្ត៤៨ក្រុមទទួលបានការគាំទ្រច្រើនជាងគេ ។

លោក Gianni Infantinoប្រធានរបស់ FIFA បានស្នើដាក់គម្រោងបន្ថែមក្រុមរហូត ដល់ទៅ៤៨ក្រុមនេះតាំងពីក្នុងពេលគាត់ឈរឈ្នោះជាបេក្ខជនប្រធានFIFAមក ម្លេ៉ះ។ សំណើនេះបានទទួលការគាំទ្រច្រើនពិសេសពីសំណាក់ប្រធានសហព័ន្ធបាល់ ទាត់របស់ប្រទេសនីហ្សេរីយ៉ាលោក Amaju Pinnick ហើយលោក Diego Maradona និងកីឡាករ Carles Puyol ក៏បាននិយាយ គាំទ្ររូបមន្តនេះដែរ ។

NKD-36x6_outline

គួរបញ្ជាក់ថា រូបមន្តបច្ចុប្បន្នគឺមាន៣២ក្រុមពេលប្រកួតWorldCupដោយចែកជា៨ពូល ដោយក្នុងពូលនីមួយៗមាន៤ក្រុម ប៉ុន្តែរូបមន្ត៤៨ក្រុមនេះត្រូវបែងចែកជា ១៦ពូលហើយក្នុងពូល នីមួយៗមានតែ៣ក្រុមប៉ុណ្ណោះបន្ទាប់មកទើបមាន៣២ក្រុមឆ្លងទៅវគ្គចាញ់ធ្លាក់ ៕ ដេវីត

world-cup-2016

13413928_1105772689483917_530224842_n