ព័ត៌មានទាន់ហេតុការណ៍៖

Xbox X របស់ក្រុមហ៊ុន Microsoft មានតម្លៃចាប់ផ្តើមពី $ 499

ក្រុមហ៊ុន Microsoft បានបង្ហាញ ក្បាលម៉ាសុីនហ្គេម Xbox One X ថ្មីរបស់ខ្លួននៅលើឆាកនៅ E3 ក្នុងពេលថ្មីៗនេះ ហើយក្រុមហ៊ុនបានប្រកាសថានឹងដាក់លក់ក្នុងតម្លៃ $ 499 ។ ក្បាលម៉ាសុីនហ្គេមថ្មីនេះនឹងចេញនៅថ្ងៃទី 7 ខែវិច្ឆិកាក្នុងតម្លៃ $ 499 ដែលពិតជាមានតម្លៃលើស $ 100 ច្រើនជាងតម្លៃរបស់ PlayStation 4 Pro ដែលជាដៃគូប្រកួតប្រជែងយ៉ាងសំខាន់របស់ខ្លួន ។ Xbox One X គឺមានអនុភាពនៅ 6 teraflops នៃអំណាចក្រាហ្វិកទល់នឹង 4.2 teraflops រកឃើញនៅលើ PlayStation 4 Pro ហើយវាក៏បានរួមបញ្ចូល Ultra HD Blu-ray drive ផងដែរ។

NKD-36x6_outline

តម្លៃខុសគ្នា $ 100 នឹងជាចំណុចមួយក្នុងការពិភាក្សាសម្រាប់អ្នកលេងហ្គេមដែលចាប់អារម្មណ៍ទៅលើក្បាលម៉ាសុីនហ្គេមរបស់ Microsoft និង Sony ។ ក្រុមហ៊ុន Sony គ្រោងនឹងរៀបចំសន្និសីទកាសែត E3 ផ្ទាល់របស់ខ្លួននៅយប់ថ្ងៃស្អែក និងអាចធ្វើទៅបានក្រុមហ៊ុននេះប្រកាសពី PS4 របស់ខ្លួនអាចចុះថ្លៃដើម្បីប្រណាំងនឹង Xbox One X របស់ Microsoft ៕ ហេង លក្ខិណា