ព័ត៌មានទាន់ហេតុការណ៍៖

Zinedine Zidane ៖ ខ្ញុំដឹងថាខ្ញុំមិនអាចនៅ Real Madrid ១០ឆ្នាំនោះទេ

ចែករំលែក៖

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុមReal Madrid បានបង្ហើបប្រាប់ថា ទោះបីជាជោគជ័យរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់របស់ក្លិបReal Madrid មានច្រើនសន្ធឹកសន្ធាប់ក៏មិនអាចទប់តំណែងជាគ្រូបង្វឹករបស់គាត់រហូតដល់១០ឆ្នាំបានដែរ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានដឹកនាំក្រុម Real Madrid ឈ្នះជើងឯក Champions League ចំនួន២សម័យ និងជើងឯកអេស្ប៉ាញ La Liga មួយសម័យ។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះក្រុមរបស់គាត់កំពុងតែតាមពីក្រោយក្រុមកំពូលតារាងBarcelona រហូតដល់ទៅ១៦ពិន្ទុ ដោយឈ្នះតែ៩ដងប៉ុណ្ណោះក្នុងចំណោម១៧ប្រកួត។

លោក Zinedine Zidane ដែលបានទទួលតំណែងជាគ្រូបង្វឹកក្រុម Real Madrid កាលពីខែមករាឆ្នាំ២០១៦បានថ្លែងថា គាត់យល់ថាពេលវេលាដឹកនាំរបស់គាត់នៅក្លិបយក្ស របស់អេស្ប៉ាញនេះ មានកំណត់។ គាត់បាននិយាយថា “Zinedine Zidane មិនមែនជាកីឡាករ របស់ក្លិបReal Madridទៀតទេ។ ពេលនេះខ្ញុំគឺជាគ្រូបង្វឹក ហើយស្នាដៃរបស់ខ្ញុំកាលពីនៅ ជាកីឡាករនោះមិនអាចការពារតំណែងគ្រូបង្វឹកនេះបានឡើយ” ៕ ដេវីត


ចែករំលែក៖