ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីហិង្សាអ្នកបើករថយន្តវាយទៅលើអ្នកជិះម៉ូតូ ផ្តើមចេញពីជិះម៉ូតូវ៉ារថយន្តសាចទឹកដាក់រថយន្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អញ្ជើញភាគីទាំងសងខាងមកដោះស្រាយនិងបញ្ចប់រឿងដោយមិនធ្វេីការប្តឹងប្តល់គ្នាទេ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:១០នាទី មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការមកដល់ចំណុចផ្លូវបេតុង ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយបានជិះម៉ូតូវ៉ារថយន្តមួយគ្រឿងធ្វើឱ្យសាចទឹកដាក់រថយន្ត ខណៈនោះអ្នកបើកបររថយន្តក៏ស្រែកជេរ ហើយអ្នកជិះម៉ូតូក៏បានឈប់ម៉ូតូបម្រុងនឹងសួរនាំ ភ្លាមនោះអ្នកបើករថយន្តបានបើករថយន្តមកស្ទាក់មុខម៉ូតូជនរងគ្រោះ ហើយបានចុះមកទះមួយកំផ្លៀងចំមុខជនរងគ្រោះ បន្ទាប់មកក៏បើកឡានចេញទៅបាត់ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យមួយនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន

ខេត្តកំពត៖ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា ... Read More »

នគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួននារីម្នាក់ ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ព

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួននារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦។ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ... Read More »

បាតុកម្មនៅប្រទេសបារាំងបន្តរីករាលដាល

នៅថ្ងៃទី១៣ ខែតុលា រលកនៃការតវ៉ារបស់និស្សិតនៅប្រទេសបារាំងបានចូលដល់ដំណាក់កាលទី៥ របស់ខ្លួន ដែលកាន់តែកើនឡើងទូទាំងប្រទេស។ ការបិទសាលារៀន និងការចោទប្រកាន់ពីអំពើហិង្សារបស់ប៉ូលិសកំពុងជំរុញភាពតានតឹងរវាងយុវជន នឹងរដ្ឋាភិបាលឈានដល់កម្រិតកំពូល។ ចំនួនអ្នកចូលរួមមានភាពខុសគ្នាយ៉ាងខ្លាំង ក្រសួងមហាផ្ទៃបារាំងប៉ាន់ប្រមាណថាមានប្រហែល ១៦០,០០០នាក់ ខណៈដែលសហព័ន្ធអង្គការយុវជនអះអាងថាតួលេខនេះបានឈានដល់ ៤៨០,០០០នាក់ ដោយមានអ្នកចូលរួមប្រហែល ៤១,៥០០នាក់ក្នុងការដង្ហែក្បួនពីរនៅទីក្រុងប៉ារីសតែមួយ។ ... Read More »

ដ្រូនអ៊ុយក្រែនជិត ១០០០គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកម្លាំងការពារដែនអាកាសរុស្ស៊ី

សារព័ត៌មាន AFP បានផ្សាយថា យោធារុស្ស៊ីបាននិយាយនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែន សរុបចំនួន ៩០២គ្រឿង កាលពីវេលាយប់កន្លងទៅនេះ ដោយក្នុងនោះ ១៨០គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្បែររដ្ឋធានីមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា ... Read More »

លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី D.J. Vance បង្កើនល្បឿនយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សសាធារណរដ្ឋ

លោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី Vance កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសកម្មនៅក្នុងរដ្ឋ សំខាន់ៗ ដើម្បីរក្សាការគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី 13 ខែតុលា ប្រធានាធិបតីអាមេរិក Donald Trump បានទៅទស្សនា Wasilla ... Read More »

ក្រុមហ៊ូធីបន្តវាយប្រហារលើរដ្ឋធានីអារ៉ាប៊ីសាអូឌីត

ទោះបីជាមានការថ្កោលទោស និងការព្រមានពីអន្តរជាតិក៏ដោយ ក៏កងកម្លាំងហ៊ូធីនៅយេម៉ែននៅតែបន្តវាយប្រហារថ្មីលើអារ៉ាប៊ីសាអូឌីត រួមទាំងរដ្ឋធានីរីយ៉ាដរបស់ខ្លួនផងដែរ។ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ហ៊ូធីនៅក្នុងតំបន់រីយ៉ាដ។ ប្រហែលមួយម៉ោងមុននេះ ក្រុមចម្រុះក៏បានប្រកាសផងដែរថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោងរបស់ហ៊ូធីចំនួនពីរគ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់តំបន់ដារ៉ាន និងហារ៉ាដ នៅភាគខាងកើតអារ៉ាប៊ីសាអូឌីត។ សរុបមក នៅថ្ងៃទី១៣ ... Read More »

អឺរ៉ុបបានចំណាយប្រាក់ចំនួន ២០៩ ពាន់លានដុល្លារលើថាមពលរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ ២០២២

យោងតាមគណៈកម្មការអឺរ៉ុប សហភាពអឺរ៉ុបបានចំណាយប្រាក់ចំនួន ១៩៧ ពាន់លានអឺរ៉ូក្នុងការនាំចូលថាមពលរបស់រុស្ស៊ីចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៦ ខណៈដែលចំណែកនៃការផ្គត់ផ្គង់របស់រុស្ស៊ីបានថយចុះពី ៤២-៤៥% មកត្រឹម ១២%។ យោងតាមតួលេខដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុប (EC) ... Read More »

ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារឆ្លើយតបតម្រូវការឧស្សាហកម្ម

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ... Read More »

ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ស្នើឱ្យបញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែងដែលនាំឱ្យប៉ះពាល់ដល់សុខភាព

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្នើឱ្យ អាជ្ញាធរខណ្ឌនិងរដ្ឋបាលរាជធានីភ្នំពេញបញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែង ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ ប្រជាពលរដ្ឋបានលើកឡើងបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នំា២០២៦ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ជនពាក់ព័ន្ធករណីបទល្មើសនៅបឹងកក់ទី២ មិនមែនជាអ្នកកាសែត ហើយបុគ្គលណាដែលប្រព្រឹត្តបទល្មើសដោយបន្លំខ្លួនជាអ្នកសារព័ត៌មាននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា ចំពោះបុគ្គល ដែលត្រូវបានគេបង្ហាញអត្តសញ្ញាណជាអ្នកកាសែត ហើយមានការជាប់ពាក់ព័ន្ធក្នុងករណីប្រព្រឹត្តបទល្មើសក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យក្រសួងព័ត៌មាន ... Read More »

គ្រឿងញៀនប្រភេទកេតាមីន-មេតំហ្វេតាមីននិងអ៉ិចស្តាស៊ីប្រមាណជាង ២០០ក្រាមត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបនៅក្រុងបាត់ដំបងឃាត់មនុស្សចំនួន០៥នាក់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ២១និង១៥នាទីនៅចំណុច ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត ... Read More »

នគរបាលខេត្តព្រៃវែង បញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ទោះស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀង រឺក្ដៅខ្លាំងយ៉ាងណាក៏ដោយប្រើពេលអស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិសំខាន់ៗដូចជាលេខ ... Read More »

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកម្មវិធី ពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ... Read More »

ព្រះមហាក្សត្រម៉ាឡេស៊ី ចំណាយប្រាក់លើសតម្លៃទីផ្សារ ដើម្បីទិញភាគហ៊ុនក្នុងក្រុមហ៊ុនរ៉ែចុះបញ្ជីនៅសិង្ហបុរី ដែលកំពុងពង្រីកអាជីវកម្មរ៉ែកម្រនៅម៉ាឡេស៊ី

ព្រះមហាក្សត្រម៉ាឡេស៊ីបានទិញភាគហ៊ុនចំនួន ២,២៥% ក្នុងក្រុមហ៊ុន Southern Alliance Mining ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី ក្នុងទំហំទឹកប្រាក់ ៦,១ លានដុល្លារសិង្ហបុរី (ប្រហែល ៤,៧៦ លានដុល្លារអាមេរិក) ដោយចំណាយក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ តាមរយៈប្រតិបត្តិការទិញលក់ក្រៅផ្សារហ៊ុនជាមួយនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន។ ... Read More »

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយពីកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសង្ស័យលួចស្រឡាញ់ប្រពន្ធខ្លួន

  ខេត្តបន្ទាយមានជ័យៈបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដោយបុរសម្នាក់ទៀតកាប់ប្រហារសង្ស័យថាលួចស្រឡាញ់ប្រពន្ធខ្លួន ខណៈជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះអ្នកជិតខាងកាលពីរថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២៦​  វេលាម៉ោង១៥​  ភូមិខ្ញែរ​ ឃុំបុស្បូវ​  ស្រុកព្រះនេត្រព្រះ​ ។នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះវីត​  រ៉ាវៀន​ ហៅវីន​  ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​  ... Read More »

ហ្វូងដំរីព្រៃ ជាន់កូនស្លាប់ ម្តាយរងរបួសធ្ងន់ ពេលបោះតង់ដេករកត្រី

  ខេត្តព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំ បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលពួកគេដេកក្នុងតង់ពេលដែលទៅរកត្រី ហើយត្រូវបានហ្វូងដំរីព្រៃ វាយប្រហារនិងជាន់មនុស្សទាំងយប់តែម្តង។ សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ ... Read More »

កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបករណីសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ ក្រោយមានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម

  (ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសង្ស័យចែកចាយគ្រឿងញៀននៅតំបន់ក្រោយផ្សារទំនើបសូរិយា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ លោក អ៊ុ សំអាន មិនហ៊ានផង តើរំពឹងអ្វីលើរឿងព្រំដែនទាំងមូលដែលធ្លាប់លើក?

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈបណ្ដាញសង្គម បានផ្ញើសារជាថ្មីម្តហទៀត ជុំវិញការអញ្ជើញលោក អ៊ុ សំអាន និងក្រុមការងារជាលើកទីបី ដើម្បីនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ... Read More »

បងប្អូនជនរួមជាតិសូមប្រយ័ត្នឲ្យបានខ្ពស់ ខណៈទឹកជំនន់កំពុងជន់លិច! ជាក់ស្តែងឪពុកនិងកូនបានលង់ទឹកស្លាប់យ៉ាងសង្វេគ

   ខេត្តពោធិ៍សាត់ ៖ ពិតជារន្ធត់ណាស់ឪពុកនិងកូនប្រុស បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែសំណាញ់បង់យកត្រី នៅគ្រាដែលទឹកជំនន់ជន់លិច និងហូរខ្លាំងនៅតំបន់មួយចំនូន ។  ហេតុការណ៍ឪពុកនិងកូនប្រុសលង់ស្លាប់ខាងលើ បានកើតឡើងនារសៀលម្សិលមិញ ថ្ងៃពុធ ២កើត ខែអស្សុជ អដ្ឋស័ក ... Read More »

នគរបាលខេត្តសៀមរាបពិនិត្យពិច័យយ៉ាងល្អិតល្អន់ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសជនជាតិឥណ្ឌាម្នាក់ស្លាប់

  ខេត្តសៀមរាប÷‎លោកស្នងការនគរបាលខេត្តសៀមរាប ដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទាល់ នៅចំណុចលើផ្លូវបេតុងខាងក្រោយ ភូមិវប្បធម៌ចាស់ ដែលបណ្តាលឱ្យជនជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត។ ‎ ‎នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត ... Read More »

បង្ក្រាបបទល្មើសគ្រឿងញៀននៅខុនដូរ Sky Tree ក្នុងខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន និងសម្ភារៈមួយចំនួន

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅអគារខុនដូរ Sky Tree ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ... Read More »

សាក Power Bank ទុកចោល បណ្តាលឱ្យអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

  ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការរាយការណ៍ថា Power Bank ត្រូវបានយកទៅសាកភ្ជាប់នឹងព្រីភ្លើង ហើយទុកចោល បង្កឱ្យមានអគ្គិភ័យកើតឡើង និងធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ រហូតដល់សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ... Read More »

ប្រជាពលរដ្ឋជាង១១ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូនឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយជួយសន្សំថវិកាជិត២,៣លានដុល្លារ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតដោយឥតគិតថ្លៃក្នុងរយៈ ពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់១៣ តុលា) នេះមានចំនួនសុរប៖ ១១៣.៧០៦នាក់ (បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ មានអ្នកដំណើរកើនឡើងចំនួន ២១.១៨៥នាក់ ... Read More »

បង្ក្រាបករណីលួចកាត់ខ្សែភ្លើងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចំនួន ... Read More »

ខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ១៩,៧៥៧នាក់ ដែលបានអញ្ជើញមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានធម្មជាតិ តំបន់ទេសចរណ៍នានា និងបំពេញកិច្ចសាសនាក្នុងបណ្តាវត្តអារាមទូទាំងខេត្ត។ ... Read More »

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប

ភ្នំពេញ៖ លោកឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាសឆ្លើយតបការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Al Jazeeraថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ... Read More »

ប្រធានាធិបតី Trump ការពារកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ចំពេលមានការរិះគន់ពីសភា

ចំពេលមានការរិះគន់ពីសមាជិកសភាមកពីគណបក្សទាំងពីរថា ការសម្រេចចិត្តនេះអាចរំលោភលើច្បាប់របស់សហរដ្ឋអាមេរិកដែលហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ Truth Social ប្រធានាធិបតី Donald Trump បាននិយាយថា លោកកំពុងធ្វើសកម្មភាពដើម្បីបន្ថយតម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជាបញ្ហាមួយដែលអាចប៉ះពាល់ដល់ឱកាសរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី 3 ខែវិច្ឆិកា។ លោកបានសរសេរថា លោកបាន ... Read More »

លោក Trump និយាយថា លោកមិនជឿ«សូម្បីតែបន្តិច» ថា ចិននិងរុស្ស៊ី កំពុងជួយអុីរ៉ង់ 

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនជឿទេថាចិននិងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់ ដោយបន្ថែមថា មូស្គូនិងប៉េកាំងនឹងត្រូវខាតបង់ធ្ងន់ធ្ងរ ... Read More »

សហរដ្ឋអាមេរិកនិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនមែនជាការគំរាមកំហែងភ្លាមៗនោះទេ

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។ ការប្រកាសរបស់កូរ៉េខាងជើង ... Read More »