ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ដ្រី គ.ជ.ប រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប (ជាន់ទី១)។

ក្នុងនោះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទវគ្គបណ្តុះបណ្តាល ដូចខាងក្រោម៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប អញ្ជើញមានមតិបើកវគ្គបណ្តុះបណ្តាល នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប អញ្ជើញមានមតិណែនាំ និងប្រកាសបិទវគ្គបណ្តុះបណ្តាល។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម យកព័ត៌មានកុំបីខាន ៕

ដោយ ៖ សិលា


ចែករំលែក៖