ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក ៖ អគារ Sky 31 នៅខណ្ឌទួលគោក មានអ្នកជួលបន្ទប់បើកល្បែងសុីសង នៅជាន់ទី៩ បន្ទប់ ៩០២ !

ភ្នំពេញ ៖ ល្បែងស៊ីសង ប្រភេទ អុងឌូ និង អាប៉ោង ត្រូវបានគេលួចបើកដំណើរការ យ៉ាងរលូន នៅអគារ Sky 31 នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាន់ទី៩ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ដល់ករ ! ឈ្មួញដឹកឈើ១យប់ ជាង១០០ម៉ែត្រគូប ទៅជាង២០០ម៉ែត្រ ពីខេត្តរតនគិរី ឆ្លងទៅវៀតណាមតាមច្រករបៀង ភុឡំ ស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ មកដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម បានដំណើរការជាង១សប្តាហ៍ហើយ ដោយប្រើមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ យ៉ាងហោចណាស់ក៏ត្រូវប្រើម៉ូតូកែច្នៃជិត២០០គ្រឿង ដែលម៉ូតូ១គ្រឿងដឹកបានជិត១ម៉ែត្រគូប ឬទៅ១ម៉ែត្រគូប ។ ច្រកអន្តរជាតិអូរយ៉ាដាវ អត់ចេញឈើទេ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មានក្រុមហ៊ុន១ នៅខេត្តស្ទឹងត្រែង កំពុងចរចាជាមួយជំនាញ និងទាហាន ដើម្បីចូលទៅកាប់អូសឈើនៅតំបន់អភិរក្សសត្វស្លាប ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង ៖ មានក្រុមហ៊ុន១ កំពុងមានទីតាំងស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង ជំនាញអូសឈើពីខាងក្រៅចូលក្នុងក្រុមហ៊ុន ដើម្បីអោយក្លាយជាឈើស្របច្បាប់ កាត់ PC នោះ កំពុងចរចាជាមួយជំនាញ និងទាហាន ដើម្បីចូលទៅកាប់អូសឈើនៅតំបន់អភិរក្សសត្វស្លាប ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗសម្រុកនាំគ្នាទៅប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការខេត្តព្រៃវែង !

ភ្នំពេញ៖ ចេះតែល្បី តៗគ្នាថា, ការប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង មានភាពធូររលុង ទើបឃើញប្រជាពលរដ្ឋចេះតែនាំគ្នាសំរុកផ្អើលទៅប្រឡងយកប័ណ្ណបើកបរនៅខេត្តព្រៃវែង។ ដោយឡែកខេត្តដទៃទៀតមានលក្ខណៈតឹងតែង មានន័យថាអនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើយ៉ាងណាឲ្យស្របតាមនីតិវិធីនិងមានសុក្រឹត។ ដោយឡែកខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋផ្អើលថា , អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានភាពធូររលុងក្នុងការប្រឡងយកប័ណ្ណបើកបរ ... Read More »

ខ្សឹបដាក់ត្រចៀក….! មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឈ្មោះ (ណុប ឌី)

១–មានឡានជាមធ្យោបាយដឹកឈើជិត១០គ្រឿង ប្រភេទកង់៦ និងកង់១០ ២–មានឡានស្ទួច២គ្រឿង (តូចមួយគ្រឿង–ធំ១គ្រឿង) ៣–ដឹកឈើចម្រុះ មានឈើអារ ឬឈើក្រហម, ឈើឈ្លីក,ឈើធ្នង់, ឈើម្រិញ,ឈើរាជកុល ៤–មានដេប៉ូឈើ ស្របច្បាប់១កន្លែង នៅភូមិត្រពាំងគីន ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ៥–ប្រមូលទិញឈើនៅតំបន់ជាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នករកស៊ីបង្ហើបថា ដូចតែគ្នា.! លោក យឹម​ ផល្លីចូល​ជំនួសតំណែង​លោក ឈួន​ សោភា ក៏​ល្បីឈ្មោះ​ខាងពុករ​លួយមិន​ចាញ់ឈួន សោភាដែ​រ..!

ភ្នំពេញ៖ ប្រភពព័ត៌មានរបៀបខ្សឹបខ្សៀវពីមន្ត្រី ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនទំនិញ បានលួចបង្ហើបឲ្យដឹងថា, (១ដំបរ និង៤ ទេ) គឺ លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញ ខាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ត្រពាំងបុរាណនិងព្រៃលិចទឹកនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវឈ្មួញទន្ទ្រានកាន់កាប់

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ត្រពាំងបុរាណឈ្មោះត្រពាំងក្រុះ និងព្រៃលិចទឹកជុំវិញត្រពាំងត្រូវបុគ្គលឈ្មោះ ភា ឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖សង្វៀនជន់មាន់បណ្តែតខ្លួនមកដល់ស្រុកបាទីខេត្តតាកែវ

  តាកែវ៖ ពលរដ្ឋក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានអំពាវនាវឲ្យអាជ្ញាធរខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលរដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែង បើកលេងទ្រង់ទ្រាយធំដែលក្នុងមួយថ្ងៃៗ មានបញ្ជល់មាន់ពី២០ទៅ៣០គូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំឃុបឃិតជាមួយស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹងពុករលួយយ៉ាងរលូន

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកឡើងថា លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលមាន ខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសាង ភាពល្បីល្បាញខាងពុករលួយយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ករណីលោក គង់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេឈ្មួញ ចាន់ ម៉េងហាំង ល្បីខាងដឹកជញ្ជូនឈើក្នុងខេត្តក្រចេះ នៅតែគេចផុតពីសំណាញ់ច្បាប់

ប្រភពពីសកម្មជនព្រៃឈើនៅក្នុងខេត្តក្រចេះបានឲ្យដឹងថា កន្លងទៅថ្មីៗនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះបានបង្ក្រាបទូកដឹកឈើមួយគ្រឿងរបស់មេឈ្មួញ ចាន់ ម៉េងហាំង ដែលជាប់កឿងនៅកណ្តាលទន្លេមេគង្គ ទល់មុខអន្លង់ផ្សោតកាំពីឃុំ​សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុន្តែមេឈ្មួញ ចាន់ ម៉េងហាំង ហៅច័ន្ទ នៅតែអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងសុខស្រួលដដែលគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះបានឲ្យដឹងថា ពីមុនមេឈ្មួញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែបន្តគ្រប់ទឹក

គេរាយការណ៍ថា បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែកើតមានជាធម្មតា ដោយសារតែពួកមន្រ្តី មេព្រៃជា អ្នកឃុបឃិតបើកដៃ។ កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីនគរបាលបានចុះទៅបង្ក្រាបការដឹក ជញ្ជូនឈើនៅតំបន់នោះម្តងដែរ ប៉ុន្តែការបង្ក្រាបនោះត្រូវគេអះអាងថា ដោយសារតែ​ប៉ះពាល់នឹងផលប្រយោជន៍ ពោលគឺរវាងពួកមន្រ្តីនគរបាល នឹងពួកមេព្រៃមិនត្រូវគ្នា​នោះទេ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកណ្តាល មើលអតីតឡូត៍លេខ៦ ស្រុកលើកដែកផង

ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាស្រុកលើកដែក មួយចំនួនបានឲ្យដឹងថា រឿងអាស្រូវរបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលជាបង្អែករបស់ក្រុមឈ្មួញទន្ទ្រានកាន់កាប់ដីបឹងដែនឡូត៍នេសាទលេខ៦ស្ទួន នៅឃុំព្រែកទន្លាប់ និងឃុំព្រែកដាច់ ស្រុកលើកដែក ត្រូវបានបើកកកាយជាបន្តបន្ទាប់។ ប្រភពបាន ឲ្យដឹងទៀតថា ការដែលលោក ចាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ប្រធានមន្ទីររៀបចំ ដែនដីខេត្តកំពង់ស្ពឺ នៅតែប្រព្រឹត្តអំពើពុករលួយ

  ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើទោះបីថ្មីៗកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំ ដែនដីខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារមើល បទល្មើសព្រៃឈើផង

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារ នៅតែបន្តកើត មានយ៉ាងសកម្ម ហើយគេមិនដែលឃើញពួកមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យម្តង ណាឡើយ។ សកម្មភាពនៃការកាប់ឈើ និងដឹកជញ្ជូនឈើបានធ្វើឡើងជារៀងរាល់ ថ្ងៃនៅក្នុងតំបន់៤ និងតំបន់៥ ចំណុចវាលឡង់ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ចាន់ ម៉េងហាំង ហៅចាន់ ដឹកឈើទាំងផ្លូវគោក និងផ្លូវទឹក

ឈ្មួញឈើល្បីឈ្មោះនៅខេត្តក្រចេះម្នាក់ឈ្មោះ ចាន់ ម៉េងហាំង ហៅចាន់ កំពុងលេចធ្លោក្នុងរបររកស៊ីដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសម្បូរខេត្តក្រចេះ ទាំងតាមផ្លូវគោក និងផ្លូវទឹក។ គ្មានទេការបង្ក្រាបពីសមត្ថកិច្ចខេត្តក្រចេះ ពីព្រោះគាត់ មានខ្នងបង្អែកធំ។ ជាងនេះទៅទៀតពួកមន្រ្តីបរិស្ថាន ខេត្តក្រចេះប្រចាំនៅតំបន់ព្រៃ ឡង់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការ មើលមេជញ្ជីងថ្លឹងរថយន្តស្រុកស្នួលផង

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្រុកស្នូល ខេត្តក្រចេះ កំពុងសាងភាពល្បីល្បាញខាងពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញកំពុងកាប់ ដើមស្មាច់ក្នុងអាង ស្តុកទឹកតំបន់ភ្នំវល្លិ

ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានឈ្មួញយកត្រាក់ទ័រមកធ្វើសកម្មភាពឈូស ឆាយដើមស្មាច់ក្នុងអាងស្តុកទឹកនៅតំបន់ភ្នំវល្លិ ភូមិអន្ទង់ស ឃុំពងទឹក ដោយគ្មាន ញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺគ្មានជនណាអាចធ្វើសកម្មភាព ... Read More »

ខ្សឹបដាក់ត្រចៀក៖ជញ្ជីងថ្លឹងរថយន្តមានជ័យនៅស្រុកស្នួល កំពុងត្រូវប៉ាន់

 ខ្សឹបដាក់ត្រចៀក៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណាក៏ដោយ ក៏មានការ យោគយល់ខ្លះចំពោះបញ្ហាដឹកលើសទម្ងន់ ដែលអាចអនុញ្ញាតឲ្យពួកមន្រ្តីនៅតាម ស្ថានីយថ្លឹងរថយន្តរស់បានយ៉ាងសុខស្រួល។ ក្នុងនោះស្ថានីយថ្លឹងរថយន្តមានជ័យ ក្នុងស្រុកស្នួលខេត្តក្រចេះ កំពុងត្រូវប៉ាន់យ៉ាងស្របច្បាប់។ ត្រូវប៉ាន់ក៏ព្រោះតែរថយន្ត ដឹកលើសទម្ងន់ ក៏ត្រូវបង់លុយ ហើយអ្នកមិនលើសទម្ងន់ក៏ត្រូវបង់។ លោក នូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋទម្លាយរឿងពុករលួយអធិការស្រុកឆ្លូង

  ប្រជាពលរដ្ឋស្រុកឆ្លូងបានធ្វើលិខិត១សន្លឹក ជូនអភិបាលស្រុកក៏ដូចជាប្រធាន ក្រុមប្រឹក្សាឆ្លូង ករណីអសកម្មរបស់លោកអធិការស្រុកឆ្លូង ឆុង តូរ៉ាន់ ដែលបណ្តោយឲ្យមានបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបញ្ហាបទល្មើសនៃការដឹកជញ្ជូន ឈើ ហើយលោកអធិការស្រុក ត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយយកលុយកាក់ពីបទល្មើសទាំងនេះ។ លិខិតរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនឈើយ៉ាងសកម្មតាមគោយន្ត ... Read More »

ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងវ៉ៃស្មៅបង្អើលពស់

ខ្សឹបដាក់ត្រចៀក៖មកកាន់តំណែងជាប្រធានស្ថានីយថ្លឹងរថយន្តនៅថ្នល់ទទឹងស្ថិតក្នុងឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមិនទាន់ក្តៅគូទផង លោក គង់ សុភាព បញ្ចេញកណ្តាប់ដៃក្តៅ បង្ក្រាប ចំពោះរថយន្តដឹកលើសទម្ងន់ ដោយមិនលើកលែង។ នោះគឺជាការអនុវត្ត       ... Read More »

ខ្សឹបដាក់ត្រចៀក៖ តំបន់អភិរក្សស្រែពក មានរោងសិប្បកម្មកែច្នៃឈើ ប្រណីតមិនតិចជាង៣០កន្លែង

ចែរឿន ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែង នៅតំបន់ស្រែពក ក្បែរ តំបន់អភិរក្សស្រែពក បានអះអាងថា នៅតំបន់របស់គាត់មានរោងសិប្បកម្មកែច្នៃឈើ ប្រណីតមិនតិចជាង៣០កន្លែងនោះទេ។ រីឯឈើដែលដឹកយកផ្គត់ផ្គង់រោងសិប្បកម្ម ទាំងនោះ បានជញ្ជូនចេញពីព្រៃការពារស្រែពកនោះផ្ទាល់តែម្តង។ ប្រភពពីចែរឿន បានបន្ថែមថា រោងសិប្បកម្មត្រូវបានចេញច្បាប់ដោយ មន្ទីរកសិកម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសឆក់ត្រីដឹកទាំងឡានចេញពីតំបន់ទន្លេឆ្មា

គេរាយការណ៍ថា បទល្មើសនេសាទបាននឹងកំពុងកើតមានយ៉ាងសកម្មនៅតំបន់ ទន្លេឆ្មា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ។ នោះគឺបទល្មើសនៃការឆក់ត្រី ដែលគេអាចប្រមូលផលត្រី បានរាប់សិបតោន ហើយដឹកចេញតាមរថយន្តទៀតផង។ ទិដ្ឋភាពបែបនេះទាំងប្រធាន មន្ទីរកសិកម្ម ... Read More »

ខ្សឹបដាក់ត្រចៀក៖ រឿងពុករលួយប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវត្រូវបានបើកកកាយ

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះរឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បានបើកកាយជាបន្តបន្ទាប់។ មន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តតាកែវ បានឲ្យដឹងថា ការដែលលោក នួន សុធា ហ៊ានប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ដោយសារ អាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។ ប្រភពបានឲ្យដឹងទៀតថា លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយថ្លឹងរថយន្តនៅថ្នល់ទទឹង គិតតែយកលុយ

មិនមែនក្រសួងសាធារណការ និងដឹកជញ្ជូន​មិនដឹង​អំពីបញ្ហាអសកម្ម​ លាយឡំដោយអំពើពុករលួយ​នៅស្ថានីយថ្លឹងរថយន្ត​ថ្នល់ទទឹង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះទេ ​ប៉ុន្តែអាចនិយាយបានថា វាជាប្រព័ន្ធនៃអំពើពុករលួយ ពីព្រោះថា ស្ថានីយ​ថ្លឹងរថយន្តដទៃ​ ក្រោមឱវាទ​ក្រសួងសាធារណការដែលមានអំពើពុករលួយ ត្រូវបាន​ក្រសួង​ចាត់វិធានការ ប៉ុន្តែ​ស្ថានីយថ្លឹងរថយន្ត​នៅ​ថ្នល់ទទឹងនេះ មិនត្រូវបានថ្នាក់ដឹកនាំ​អើពើ​នោះឡើយ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រថយន្តដឹកខ្សាច់ទម្ងន់ជាង១០០តោន ឆ្លងកាត់ក្រុង ពោធិ៍សាត់ទៅខេត្តបន្ទាយមានជ័យរាល់យប់

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្ត ពោធិ៍សាត់បានឲ្យដឹងថា សព្វថ្ងៃនេះរថយន្តដឹកខ្សាច់រាប់សិបគ្រឿងក្នុងមួយយប់ៗ បានដឹកខ្សាច់ ទម្ងន់រាប់រយតោនចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។ គេអះអាងថា ករណីរថយន្តដឹកខ្សាច់នេះ ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់។ រថយន្តដឹកខ្សាច់ ធ្វើសកម្មភាពបែបលាក់បាំង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដល់ពេលចាត់ការប្រធានមន្ទីរសាធារណការខេត្តពោធិ័សាត់ហើយឬនៅ

មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយយ៉ាងពេញទំហឹងរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ លាតត្រដាងជាបន្តបន្ទាប់ ហើយបណ្តាញព័ត៌មាននានាក៏បានចុះផ្សាយជាសាធារណៈដែរ។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យលោក កាង ប៉េងហាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើក្រោមក្រសែភ្នែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើ នៅក្នុងខេត្តកំពង់ធំ បានរិះគន់ ថា លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅតែបណ្តោយឲ្យបទល្មើសកាប់ ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់យ៉ាងពេញបន្ទុកដដែល។ ចំណែកថ្នាក់ដឹក នាំក្រសួងបរិស្ថាន ជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ ក្នុងខណៈដែលព្រៃឡង់នៅស្រុកសណ្តាន់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អធិការរងស្រុកសំរោង​ ខេត្តតាកែវ ពន្យារអាយុបាន៣ឆ្នាំហើយ

ដោយមានការឃុបឃិត​ពី​លោកសុខ សំណាង ស្នងការនគរបាលខេត្ត​តាកែវ លោក ឃុន យ៉ាន អធិការ​រង​នគរបាលស្រុកសំរោង ខេត្តតាកែវ ត្រូវគេអះអាងថា បាន​ពន្យារអាយុ​អស់រយៈពេល​៣ឆ្នាំមកហើយ ។ ការពន្យារអាយុមិនព្រមចូលនិវត្តន៍របស់លោក​អធិការរង​នេះ ដោយសំអាងថា គ្មានមនុស្សធ្វើការ​ ដូច្នេះមានតែប្រើគាត់​បណ្តោះអាសន្នសិនទៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងកើតមានពេញបន្ទុកនៅស្រុកអង្គរបុរី

គេរាយការណ៍ថា នៅចំណុចភ្នំកន្ទេប ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ មានសង្វៀនជល់មាន់ និងវង់អាប៉ោងយូគី បានដំណើរការយ៉ាងគគ្រើងគគ្រេង ដោយ មិនមានសមត្ថកិច្ចបង្ក្រាបនោះឡើយ។ ប្រភពបន្ថែមថា ថៅកែវង់ល្បែងស៊ីសងខុស ច្បាប់ឈ្មោះ វី បានត្រូវរូ៉វជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអង្គរបុរី ... Read More »

ខ្សឹបដាក់ត្រចៀកៈ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺនៅតែពុករលួយ

ថ្មីនេះលោក លីម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ដែលល្បីល្បាញខាងពុករលួយនិងមានរឿងអាស្រូវច្រើនបែបច្រើនយ៉ាងនោះត្រូវបានដកហូតតំណែងរួចទៅហើយ ដោយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីបានដាក់មន្ត្រីថ្មីជំនួសតំណែងនេះ។ បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីររៀបចំដែនដីខេត្តកណ្តាល បានឲ្យដឹងថា កាលលោក លីម ចាន់សូភី នៅធ្វើជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល គឺប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេសលោក លីម ... Read More »