សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានលើកឡើងថា ជនជាតិវៀតណាមប្រើឧបករណ៍ប្រភេទដាយដាក់ទទឹងទន្លេ២កន្លែងក្នុងមូលដ្ឋានពួកគាត់ ហើយមិនឃើញមន្ត្រីអាជ្ញាធរឃុំកំពង់ក្រសាំង និងមន្ត្រីអាជ្ញាធរស្រុកបុរីជលសា ចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ និងមន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកបុរីជលសា កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយទុកឲ្យជនជាតិវៀតណាមធ្វើអ្វីៗស្រេចតែអំពើចិត្តដោយប្រមូលបានផលត្រីក្នុងមួយថ្ងៃៗជាច្រើនតោនដឹកជញ្ជូនចូលទៅវៀតណាម។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានអំពាវនាវឲ្យលោក អ៊ូច ... Read More »
ខ្សឹបដាក់ត្រចៀក
ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តកំពង់ឆ្នាំង លោក ហ៊ាល ទូច គ្រប់ទឹក
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងត្រូវបានមន្ត្រីនិងភ្នាក់ងារគយខេត្តកំពង់ឆ្នាំង លាតត្រដាងជាបន្តបន្ទាប់ ជាពិសេស ទាក់ទងករណីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញមួយចំនួនដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ... Read More »
ខ្សឹបដាក់ត្រចៀក៖ កុងត្រុលនៅភូមិស្ទឹងថ្មី ស្រុកវាលវែងឡើងថ្លៃសេវា
ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ និងអុស បានរាយការណ៍ថា កុងត្រុលជជុះនៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឡើងថ្លៃសេវា ស្ទើរគុណនឹងទ្វេដង ។ យ៉ាងណាក៏ដោយ ក្រុមអ្នករកស៊ីល្មើស នៅតែចំណាយប្រាក់ឲ្យក្រុមកុងត្រុលទាំងនោះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ សកម្មភាពដឹកឈើចេញពីដែនជម្រកសត្វភ្នំឱរ៉ាល់ នៅតែសស្រាក់សស្រាំ
គេរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មួយផ្នែកក្នុងខេត្តពោធិ៍សាត់ និងមួយផ្នែកក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងកើតមានយ៉ាងពេញបន្ទុកដដែល ។ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់នៅតែជាជនឈរជួរមុខក្នុងការប្រមូលផលប្រយោជន៍ពីបទល្មើសព្រៃឈើនោះ ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បន្តស្ងាត់ស្ងៀមជាមួយមន្ត្រីក្រោមឱវាទនៅឯខេត្តពោធិ៍សាត់នោះដែរ ។ ប្រភពបានរាយការណ៍ថា ឈ្មួញរកស៊ីឈើ ហ៊ានដេញថ្លៃច្រកដឹកឈើចេញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អំណាចប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីដ៏ធំធេង
ថ្មីៗនេះ ឈ្មួញរកស៊ីដឹកឈើបានសិទ្ធិក្នុងការនាំឈើចេញទៅក្រៅប្រទេសចំនួន១៣រថយន្តធំៗ ក្រោមអំណាចរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ ពាក្យចាស់លោកពោលថា «កន្ទេលធំបន្លំដេក» នោះគឺឈ្មួញអាចនាំឈើចេញ ក្រោមច្បាប់របស់លោកសុង ឃាង ដែលគេខ្សឹបថា ឈើនោះ គឺពួកឈ្មួញទើបតែកាប់អារថ្មីៗ ... Read More »
ខ្សឹបដាក់ត្រចៀក៖ កូនចៅខំបង្ក្រាបបទល្មើសនេសាទ មេអ្នកប្រឹងលែង
សមត្ថកិច្ចរដ្ឋបាលជលផលនៅស្រុកកណ្តៀង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយប្រមូលបានឧបករណ៍ល្មើសច្បាប់ «ប» មួយចំនួន កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ។ ប៉ុន្តែថ្នាក់លើ (រដ្ឋបាលជលផលខេត្ត) បែរជាប្រគល់ក្បាល«ប» នោះឲ្យទៅអ្នកផ្សេង ដោយគ្រាន់តែធ្វើលិខិតកិច្ចសន្យាថា បញ្ឈប់សកម្មភាពនេសាទល្មើសច្បាប់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទតំបន់ពាមបាង ក្រោមភ្នែកលោក ហួន ផល
ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងរដូវបិទនេសាទនេះបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក និងរបាំងលូស្បៃមុងកំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលបទល្មើសនេសាទប្រើឧបករណ៍នេសាទកើតឡើងយ៉ាងពេញបន្ទុក គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ ក្នុងនោះលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងបក្ខពួកកំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយកំពុងរីករាលដាល
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងច្រើនកន្លែងហើយមានទាំងល្បែងបញ្ជល់មាន់ និងបៀអាប៉ោងផងដែរ។ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរឃុំសំរោងធំ ក៏ដូចជាសមត្ថកិច្ចនគរបាលប៉ុស្ដិរដ្ឋបាលសំរោងធំ និងអធិការនគរបាលស្រុកកៀនស្វាយ មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តកណ្ដាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំសំរោងធំ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តក្រចេះដូចជាលើសហើយ
ប្រភពពីមន្ត្រីគយនិងសមត្ថកិច្ចគយក្នុងខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ថ្មីៗនេះលោក ចាន់ សំបូរ បានពង្រាយកម្លាំងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសដឹកជញ្ជូនឈើឆ្លង កាត់ផ្លូវជាតិិលេខ៥៥ស្រុកភ្នំក្រវាញនៅតែសស្រាក់សស្រាំ
ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំសំរោង ស្រុកភ្នំ ក្រវាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៥៥ក្នុងមូលដ្ឋានពួកគាត់ពុំមានការថយចុះនោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូល លុយដាក់ហោប៉ៅ ។ លោក ងី វីរៈ ... Read More »
ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់មួយកន្លែងនៅស្រុកតំបែរ បើកលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ
ប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា សង្វៀនបញជល់មាន់ យ៉ាងអនាធិបតេយ្យនៅក្នុងភូមិកំប្រឹស ឃុំត្រពាំងព្រីង សមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប្រភពបានឱ្យដឹងទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់នេះនៅក្នុងចម្ការស្វាយចន្ទីក្នុងភូមិសាស្ត្រខាងលើ មានការបើកលេងស្ទើរតែរាល់ថ្ងៃ ដោយមានអ្នកលេងជាច្រើនមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយមានកាចាក់លុយក្នុងមួយគូរៗ រាប់ពាន់ដុល្លារឯណោះ ។ ... Read More »
ខ្សឹបដាក់ត្រចៀក ៖ កូនចៅហ្វាយខេត្តព្រះសីហនុធ្វើការតាមទម្លាប់ចាប់ឡានឈើជម្រិតទារ២ពាន់ដុល្លារ
គិតទៅពាក្យចាស់តែងពោលថា “ដំរីងាប់មិនអាចយកចង្អេរបាំងជិតទេ” យ៉ាងណា មិញ ករណីលោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ទទួលផែនប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងជាកូនបង្កើតលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ ... Read More »
ខ្សឹបដាក់ត្រចៀក ៖ កូនចៅហ្វាយខេត្តព្រះសីហនុគាបសង្កត់អ្នករកសុីដឹកទំនិញឆ្លងកាត់ខេត្តកោះកុងពេញបន្ទុក
លោកស្នងការរងវ័យក្មេង មីន រស្មី ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកោះកុង និងត្រូវជាកូនលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បាននឹងកំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានក្រុមអ្នករកសុីដឹកទំនិញឆ្លងកាត់ខេត្តកោះកុង ដោយចាត់ទុកថា លោកស្នងការរងរូបនេះគាបសង្កត់ បង្ខំ ឲ្យឈ្មួញបង់ប្រាក់ក្បាលឡាន ប្រចាំខែយ៉ាងល្បីនៅក្នុងខេត្តកោះកុង ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ឈ្នួញសម្រុកដឹកឈើគ្រោងទ្វារទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ
រថយន្តប្រភេទសាំយ៉ុងត្រូវបានឈ្មួញប្រើប្រាស់ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ ប្រភេទគ្រោងទ្វារ បង្អួចឆ្លងទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វេភាគីឡាប៉ាខេ ដែល ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បទល្មើសដឹកជញ្ជូនឈើបែបនេះទើបនឹង ចាប់ផ្តើម ត្រូវប៉ាន់ខាងភាគីឈ្មួញវៀតណាម ខណៈឈើប្រភេទគ្រោងទ្វារ បង្អួច ឬ បង្អួច និងទ្វារពីមុនគេគ្រាន់តែដឹកជញ្ជូនចេញពីទីតាំងសិប្បកម្មដើម្បីលក់ចែកចាយ ក្នុងស្រុក។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកលឹម សុក្រឹត ដើរបង្គាប់យកប្រាក់ពីម្ចាស់បទល្មើសនេសាទ
គេរាយការណ៍ថា លោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងសហការី តែងតែចុះទៅឃ្លាំមើលបទល្មើសនេសាទ ហើយលើកដំបូង លោកបង្គាប់ឲ្យម្ចាស់បទល្មើសនេសាទបង់ប្រាក់ បើមិនត្រូវថ្លៃគ្នាទេ លោកនឹងត្រូវបង្ក្រាបតែម្តង ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប្រមាណ២សប្ដាហ៍កន្លងទៅនេះឈ្មួញនិងក្រុមជនល្មើសច្រើននាក់សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ជួនកាលរថយន្តកែច្នៃដឹកឈើ គោយន្តកន្ត្រៃ និងរថយន្តធំៗបានដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកភ្នំក្រវាញ ចាត់វិធានការបង្ក្រាបនោះទេហើយបណ្ដោយឲ្យរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។ ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មខ្សាច់នៅកំពង់ផែទំនប់រលកជាប្រភពចំណូលរបស់ក្រុមមន្ត្រីពុករលួយ
ប្រភពពីមន្ត្រីបម្រើការងារនៅកំពង់ផែទំនប់រលកបានឲ្យដឹងថា រយៈពេលប្រមាណជាង១ខែកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនខ្សាច់តាមស្រឡាងធំៗយកមកលើកដាក់និងដឹកជញ្ជូនចេញពីកំពង់ផែនេះយ៉ាងពេញបន្ទុកធ្វើឲ្យស្ទះដល់ការលើកដាក់ទំនិញ របស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកនេះផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការនាំចូលទំនិញតាមច្រកកំពង់ផែទំនប់រលកកំពុងថយចុះយ៉ាងគំហុក ព្រោះតែអាជីវ កម្មខ្សាច់របស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលទំនិញនិងផ្ទេរទំនិញនៅកំពង់ផែនេះ ។ មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលកបានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មខ្សាច់ ដែលមានមន្ត្រីយោធាជាន់ខ្ពស់ជាបង្អែករឹងមាំបានប្រើប្រាស់ស្រឡាងធំៗដឹកជញ្ជូន ខ្សាច់មកគរទុកនៅក្នុងបរិវេណកំពង់ផែទំនប់រលក ហើយប្រើប្រាស់រថយន្តធំៗកើប ខ្សាច់និងដឹកជញ្ជូនខ្សាច់ចេញទៅខាងក្រៅយ៉ាងពេញបន្ទុកតែម្តង ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចខំចាប់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់បញ្ជាឲ្យលែងរថយន្តដឹកឈើ
ក្រុមសមត្ថកិច្ចខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានចាប់រថយន្តដឹកឈើអាររួចមួយគ្រឿង ដែលគ្មានច្បាប់ទម្លាប់ស្ថិតនៅភូមិបាគូ ឃុំស្រែកស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប៉ុន្តែបានប្រហែល១០នាទីក្រោយមក លោកអភិបាលរងខេត្តមួយរូបបានទូរស័ព្ទទៅក្រុមសមត្ថកិច្ចឲ្យដោះលែងរថយន្តដឹកឈើ និងប្រគល់ឈើឲ្យម្ចាស់គេវិញ ។ នៅពេលដែលក្រុមសមត្ថកិច្ចនៅនឹងកន្លែង មិនព្រមដោះលែង ... Read More »
ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តពោធិ៍សាត់ជួយសម្រួលចរាចរណ៍រថយន្តដឹកឈើដែលកំពុងកកស្ទះនៅស្រុកភ្នំក្រវាញផង
គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់គ្នានេះ សកម្មភាពនៃការចរាចរណ៍ដឹកជញ្ជូនឈើកំពុងកកស្ទះ យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ។ ប្រការនេះ ក្រុមអ្នករកស៊ីដឹកឈើនោះទទូចឲ្យអាជ្ញាធរខេត្តពោធិ៍សាត់ដាក់កម្លាំងនគរបាលចរាចរណ៍ទៅជួយរៀបចំសម្រួលចរាចរណ៍ ដើម្បីឲ្យរថយន្តដឹកឈើអាចធ្វើដំណើរបានដោយមិនកកស្ទះផង ។ សកម្មភាពនៃការដឹកជញ្ជូនឈើជាចំហរ ស្ទើរតែបង្កឲ្យមានគ្រោះថ្នាក់ ដូចនៅរាជធានីភ្នំពេញដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តកែច្នៃ, ... Read More »
ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធមិនបើកភ្នែកមើលទេអី ពីសកម្មភាពបំផ្លាញព្រៃឈើរបស់ឈ្មួញចែ អូន និង ឈ្មោះ ធារ៉ា នៅខេត្តពោធិ៍សាត់
ឡានយីឌុបធំៗ តែងតែចូលទៅប្រមូលឈើនៅចំណុចតាំងយ៉ ទួលគ្រួស ដូននាគ និងកំប៉ង ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ទើរក្លាយជាកន្លែងប្រមូលដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ នៅចំពោះមុខច្រមុះ ភ្នែកអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងនោះ ក៏ធ្វើឲ្យអ្នកស្រុកជាម្ចាស់ទឹក ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំមើលមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងផង
រឿងអាស្រូវពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្តចំណុចថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានលាតត្រដាងជាសាធារណៈដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹងឮ ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។ បើតាមប្រភពពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ខ្លួនជាសមត្ថកិច្ចបែរជាមេឆ្នោតដ៏ធំប្រចាំខេត្តកំពង់ស្ពឺរងការរិះគន់ពីប្រជាពលរដ្ឋ មន្ត្រីរាជការសមត្ថកិច្ចយ៉ាងចាស់ដៃ
មេឆ្នោតដ៏ធំជាងគេក្នុងទីរួមខេត្តកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត សមត្ថ កិច្ចជាច្រើនស្ថាប័នបាននិយាយតៗគ្នាថា ឈ្មោះអ៊ុង ប្ញទ្ធី ពាក់ស័ក្តិ៤កន្លះបើកកត់កន្ទុយលេខជាចំហរ ប៉ុន្តែ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបនោះឡើយ ។ ពួកគាត់បានខ្សឹបខ្សៀវបន្តគ្នាថា ទីតាំងមេឆ្នោតរបស់លោកស័ក្តិ៤ កន្លះ អ៊ុង ... Read More »
ខ្សឹបដាក់ត្រចៀក៖ កងរាជអាវុធហត្ថខំចាប់ មេព្រៃដោះលែងយកលុយ ស្រួលៗ
គេរាយការណ៍ថា ករណីកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បង្ក្រាបឈើអារប្រភេទលេខ២ បានជាង១០ម៉ែត្រត្រីគុណកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ហើយប្រគល់ឲ្យមេព្រៃនោះ ពេលនេះ មេព្រៃផ្នែកក្រវាញជាអ្នកដោះលែង ដោយមានអន្តរាគមន៍ពីថ្នាក់លើ ។ ប្រការនេះធ្វើឲ្យក្រុមមន្ត្រីអ្នកអនុវត្តច្បាប់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់នៅឃុំអញ្ចើមបើកលេងជាចំហរ
អ្នកភូមិកូនថ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាច ដោយសារក្រុមចោរលួច ចោរឆក់ បាននិងកំពុងកើតឡើង ។ ចោរលួច ចោរឆក់កើតឡើង ដោយសារតែល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែងត្រូវបានបើកជាចំហរនៅឃុំអញ្ចើម ស្រុកត្បូងឃ្មូំ ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវអ្នកភូមិអះអាងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់នៅភូមិទ្រមូង ឆ្នាំងបាយលោកអធិការស្រុកអង្គរបុរី
ប្រជាពលរដ្ឋរស់នៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដាក់ការសង្ស័យថា វង់ល្បែងស៊ីសងខ្លាឃ្លោក និងសង្វៀនជល់មាន់នៅភូមិទ្រមូង គឺជាឆ្នាំងបាយដ៏ធំរបស់លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ។ សង្វៀនជល់មាន់នេះអាចដំណើរការជាចំហរ ដោយមិនញញើតសមត្ថកិច្ច ព្រោះតែមានលោកអធិការស្រុកជាអ្នកកាង ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង ថ្លឹងតែលុយ
គេរាយការណ៍ថា មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង មិនដែលខ្វល់អំពីបញ្ហារថយន្តលើសទម្ងន់អ្វីទេ គឺទាំងរថយន្តលើសទម្ងន់ និងរថយន្តមិនលើសទម្ងន់ សុទ្ធតែត្រូវបង់លុយឲ្យពួកគេទាំងអស់ ។ រីឯផ្លូវជាតិលេខ៧ ក៏កាន់តែខូចដោយសាររថយន្តដឹកលើសទម្ងន់ ។ ផ្ទុយទៅវិញ មន្ត្រីដែលប្រចាំការនៅជញ្ជីងថ្នល់ទទឹង ក្លាយទៅជាអ្នកមានស្តុកស្តម្ភគ្រប់ៗគ្នា ។ ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងស្ថិតនៅភូមិស្លាបក្តោង ... Read More »
ខ្សឹបដាក់ត្រចៀក៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីកាងសិប្បកម្មយាយ ម៉ាប់
គេរាយការណ៍ថា សិប្បកម្មយាយម៉ាប់ ដែលបោះទីតាំងនៅតំបន់ភ្នំព្រេច មានការឯកភាពពីថ្នាក់ដឹកនាំខេត្ត ពោលគឺលោកអភិបាលខេត្ត និងមានលិខិតអនុញ្ញាតពីប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ បើទោះបីជាតំបន់នោះត្រូវគ្រប់គ្រងជាព្រៃការពារក៏ដោយ ក៏ថ្នាក់ដឹកនាំខេត្តនេះ ជាពិសេសប្រធានមន្ទីរកសិកម្មមិនខ្វល់ដែរ ។ គេបានអនុញ្ញាតឲ្យយាយ ម៉ាប់ កាប់បំផ្លាញព្រៃឈើ ឬក៏ទិញឈើពីប្រជាពលរដ្ឋដែលចាប់បានយកមកកែច្នៃធ្វើជាគ្រឿងសិង្ហារឹម ... Read More »
ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ចាមឃុបឃិតឲ្យក្រុមជញ្ជីងថ្លឹងរថយន្តខែលជ័យ ជិះសេះលែងដៃ
អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែកឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ទីតាំងលើកឈើ ស្តុកឈើដ៏ធំនៅស្រុកកែវសីមាសម្រាប់ផ្គត់ផ្គង់ឲ្យឧកញ៉ា ស៊ឹង សំអុល ,តុប វីដា ,ប៉ោសំអឿន កំពុងជ្រួលច្របល់ ភ័យថ្នាក់លើចុះបង្ក្រាប
បន្ទាប់ពីបែកការណ៍ថាឧកញ៉ាស៊ឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោសំអឿន ចាត់ចែងឲ្យប្រជាពល រដ្ឋចូលកាប់ឈើ ត្រង់ចំំណុចព្រៃកុងកុង ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី នឹងត្រូវបាន គេរាយការណ៍មកថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ មានកុងត្រូលជជុះមួយ ស្ថិតក្នុងស្រុកវាលវែង
នៅគ្រាដែលរាជរដ្ឋាភិបាលប្រកាសថា គ្មានឡើយកុងត្រូលជជុះនៅលើផ្លូវជាតិនោះ នាខេត្តពោធិ៍សាត់ គេរាយការណ៍ថា មានកុងត្រូលជជុះមួយបាននិងកំពុងដំណើរការជាចំហរ ហើយវាក្លាយទៅជាកុងត្រូលស្របច្បាប់ ដែលកំពុងបោះទីតាំង នៅចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅព្រឹកថ្ងៃទី៩ ខែសីហា ... Read More »