ភ្នំពេញ ៖ -ក្របីៗស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញ បងដេញអោយស្រីមើល។
-ក្រពើៗក្នុងទឹក បងមិនសូវៗហ៊ានចាប់ ក្រពើៗងាប់ស្រាប់បងចាប់ៗអោយស្រីមើល។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ពួកគេ នៅតែគាំទ្រពួកឃាតករប៉ុលពត( កម្ពុជាប្រជាធិបតេយ្យ) ហើយដាក់ទណ្ឌកម្មយើងថែមទៀត ….លុះយើងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិរួច សាលាក្តីកូនកាត់មួយបានបង្កើតឡើង ហើយអ្នកក្លាហានគង់ហ៊ាន ទាមទារលើសពីអ្វីដែលបានឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងសាកគិតទៅមើលប្រសិនបើធ្វើតាមគំនិត គង់ហ៊ាន តើនិងមានអ្វីកើតឡើង ?
វាប្រាកដណាស់ សង្គ្រាមស៊ីវិលនិងកើតមានជាថ្មីម្តងទៀត ក៏ប៉ុន្តែជាវាសនាកម្ពុជា ដែលមានមេដឹកនាំដែលមានជំហរឯករាជ្យជាតិ គឺសម្តេចតេជោ ហ៊ុនសែន
ខ្ញុំនៅចាំប្រសាសន៍ សម្តេចតេជោ បានថ្លែងយ៉ាងដាច់ខាតថា ៖
អតីតអគ្គលេខាធិការ UN ទាមទារឱ្យសាលាក្តីខ្មែរក្រហម ជំនុំជម្រះលើសំណុំរឿងជាច្រើន និងចោទប្រកាន់មេដឹកនាំកំពូលៗ តែសម្តេចបដិសេធ «សុខចិត្តឱ្យតុលាការបរាជ័យ មិនឱ្យប្រទេសកើតសង្គ្រាមឡើងវិញទេ»។
ប្រសាសន៍សម្តេចតេជោ ហ៊ុនសែន
«ខ្ញុំត្រូវតែបញ្ជាក់ប្រាប់ពិភពលោកថា ខ្ញុំបាននិយាយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន នៅពេលគាត់មកទស្សនកិច្ចកម្ពុជាលើកដំបូង ពេលនោះយើងចរចាជាមួយគ្នា បាន គីមូន បានលើកអំពីវិធាននៃការពង្រីកការចោទប្រកាន់ លើសំណុំរឿង ០០១, ០០២, ០០៣, ០០៤ កាត់ទោសរាយប៉ាយទាំងអស់ បានខ្ញុំប្រាប់ ឯកឧត្តម បាន គីមូន ថាខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែខ្ញុំមិនសុខចិត្តឱ្យប្រទេស ខ្ញុំមានសង្គ្រាមឡើងវិញទេ។ ពេលនោះ ក្រៅពីការចោទប្រកាន់មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ មានសម្តេចព្រះនរោត្តម សីហនុ មានឯកឧត្តម គាត ឈន់ មានឯកឧត្តម ហោ ណាំហុង មានសម្តេច ជា ស៉ីម មានសម្តេច ហេង សំរិន មានឯកឧត្តម អ៊ុក ប៊ុនឈឿន មានឯកឧត្តម ស៉ីម កា ក្រៅពីរឿងនេះ នៅមានរឿងត្រូវចោទប្រកាន់ ទៅតាមលំដាប់លេខរៀងផ្សេងទៀត ដែលអាចពាក់ព័ន្ធដល់កងពល ដល់មេឃុំ មេតំបន់ មេស្រុក ពាសវាលពាសកាល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកករណីទាមទាររបស់ UN នេះ គឺជាការបង្ខិតបង្ខំដោយគ្មានការគិតគូរ អំពីផលលំបាកដែលនឹងកើតឡើង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើពេលនោះបើអង្គការសហប្រជាជាតិ នៅតែបង្ខំឱ្យពង្រីកការជំនុំជម្រះទៅមេដឹកនាំដទៃទៀត សាលាក្តីកូនកាត់មួយនេះនឹងត្រូវបរាជ័យ៕
ដោយ ៖ លោក ជា ច័ន្ទបរិបូរណ៍