ព័ត៌មានទាន់ហេតុការណ៍៖

កសិកម្ម

ក្លិប Man City ត្រូវពិន័យ២លានផោនពីបទពន្យារពេលប្រកួតបាល់ទាត់ចំនួន២២ដង

ក្លិបមេឃខៀវ Manchester City ត្រូវបានពិន័យជាប្រាក់ចំនួន២.០៩លានផោនសម្រាប់ការចេញយឺតយ៉ាវម្តងហើយម្តងទៀតទាំងការចាប់ផ្តើមនៃការប្រកួត និងបន្ទាប់ពីពាក់កណ្តាលតង់។ ក្លិបបានទទួលស្គាល់ថា ពួកគេបានបំពានច្បាប់ Premier League ចំនួន២២ដងដោយគ្មានហេតុផលល្អ ខាងក្រៅ។ ក្របខណ្ឌ Premier League បានបង្ហាញថា ... Read More »

ស្នងការនគរបាលខេត្តព្រះសីហនុ៖​ កម្លាំងចម្រុះចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ខេត្តព្រះសីហនុ៖​ ដេីម្បី​ការពារ​សុខ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ​ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ! លោកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ​ ក្នុងមូលដ្ឋាន។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៧​ ... Read More »

ក្រសួងបរិស្ថានបង្ហាញពី ការធ្វើកសិកម្មវៃឆ្លាត ផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោ ហើយរៀបចំឡើងដោយតាមផែនការជាក់លាក់។ ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ... Read More »

លាឈ្មោះជាពលករស្រុកថៃ វិលមកចាប់មុខរបរខ្លួនឯងក្នុងស្រុកកំណើត(មានវីដេអូ)

បន្ទាយមានជ័យ៖តស៊ូអស់រយៈពេល១៨ឆ្នាំធ្វើជាពលករចំណាក់ស្រុកទៅប្រទេសថៃ លោក ភឿន សុគង់ អាយុ ៤១ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបាននិយាយថាលោកបានលាឈ្មោះជាពលករស្រុកថៃវិលមកប្រកបរបរផ្ទាល់ខ្លួនក្នុងស្រុកកំណើតវិញ។លោកថាលោកបានទៅរស់នៅប្រទេសថៃអស់រយៈពេល១៨ឆ្នាំក្នុងភាពជាពលករក្នុងចំការដំណាំមួយកន្លែង។ដោយមិនមានភាពរីកចម្រើនក្នុងជីវភាព និង ដោយមានទុនខ្លះក្នុងចំណេះដឹងដាំដំណាំ លោកនិងក្រុមគ្រួសារបានដឹកដៃគ្នាវិលមកស្រុកកំណើតវិញ ដោយជ្រើសរើសមុខរបរជាអ្នកដាំត្រសក់ផ្អែមនឹងដាំបន្ថែមត្រសក់ផ្អរ។ ជួបជាមួយអ្នកយកព័ត៌មានយើងលោក ភឿង ... Read More »

ដំឡូងស្រស់កំពុងត្រូវបាន់ តម្លៃឡើងខ្ពស់ខុសពីឆ្នាំមុនៗ

ខេត្តស្ទឹងត្រែង៖ ប្រជាកសិករប្រកបរបកសិម្មដាំដំឡូងមី កំពុងត្រូវបាន់តម្លៃឡើងខ្ពស់ ពួកគាត់កំពុងមានការសប្បាយចិត្ត និងសម្រុកដកដំឡូងស្រស់ យកទៅលក់នៅដេប៉ូយ៉ាងគំហុក ដោយមិនបាច់ គាស់កាប់ហាលថ្ងៃ ចំណាយពេលវេលាយូរនោះទេ សម្រាប់ឆ្នាំនេះ កសិករយើងកំពុងញាប់ដៃ ញាប់ជើង រូតរះដឹកដំឡូងស្រស់យកមកលក់នៅដេប៉ូ ទិញដំឡូងស្រស់ ដែលនៅជិតផ្ទះឬជិតចំការរបស់ពួកគាត់ ... Read More »

ពលរដ្ឋក្នុងស្រុកម៉ាឡៃបន្តដាំដំណាំត្រសក់ផ្អែមបន្ទាប់ពី រដូវច្រូតកាត់ប្រមូលផលស្រូវរូច

ប៉ោយប៉ែត៖ ជារាងរាល់ឆ្នាំក្រោយពីប្រមូលផលស្រូវវស្សារូចរាល់ប្រជា កសិករក្នុងស្រុកម៉ាឡៃភាគច្រើនតែងតែនាំគ្នាដាំដំណាំ ត្រសក់ផ្អែម នៅតាមតំបន់នីមួយៗដែលពួកគាត់បានជួលដីពីអ្នក ស្រុកដូចគ្នាមកប្រកបកសិកម្មមួយនេះ ខណៈដែលពួកគាត់ រៀនបច្ចេកទេសដាំដំណាំនេះពីប្រទេសថៃ ។ បុរសម្ចាស់ចម្ការម្នាក់ មានឈ្មោះ សាយ ចំរើន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកោះស្នួល ... Read More »

ក្រុមហ៊ុនអំពៅស្រុកស្វាយទាប​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ ជ្រើសរើសកម្មករឲ្យមានការងារធ្វើ បន្ថយចំណាកស្រុក

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មានការ​ងារ​ធ្វើ ខណៈ​ដែល​រដូវ​ប្រមូល​ផល​អំពៅ​ចូល​មក​ដល់ និង​ត្រៀម​ដាំ​ដុះ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន ​អី​ស​ធើ​ន​រ៉ា​យ​ហ្វៀ​ល​ឌី​វ៉េ​លុប​មែន​ខូ​ល​អិ​ល​ធី​ឌី​ដាំ​អំពៅស្ករ​ ត្រូវការ​ជ្រើសរើស​កម្មករ​ទាំង​២​ភេទ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ​អំពៅ និង​អ្នក​កាប់​ប្រមូល​ផល​អំពៅ​លើ​ផ្ទៃដី​៦,០០០​ហិ​កតា​របស់​ក្រុមហ៊ុន ។ បើ​តាម​លោក កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន ដាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា ... Read More »

កសិករនៅខេត្តឧត្ដរមានជ័យ អាចរកចំណូលបន្ថែមពីដំណាំដំឡូងមី

ខេត្តឧត្ដរមានជ័យ ៖ កសិករ​នៅ​ស្រុក​បន្ទាយ​អំពិល​ ជាប់​ព្រំប្រទល់​ស្រុក​បន្ទាយឆ្មារ​ ភាគច្រើន​ប្រកបមុខរបរ​ដាំ​ដំឡូង​មី​ បន្ទាប់ពី​ពួកគាត់​ច្រូតកាត់​ស្រូវ​រួច ​ ​។ លោក សាវឿន កសិករ​ប្រកប​របរ​នេះ​ បានឲ្យដឹងថា ​ការដាំ​ដំឡូង​មី​ គឺ​ត្រូវ​ចំណាយ​ពេល​មើលថែ​រហូត​ដល់​ទៅ​៨​ខែ ​ទើប​មើម​ដំឡូង​ធំ​គ្រប់គ្រាន់​អាច​ដក​ប្រមូល​ផល​បាន ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញទីផ្សារពាណិជ្ជលម្មខេត្តចុះ ពិនិត្យកសិករប្រមូលផលស្រូវក្នុងស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យសហការ មន្ត្រីជំនាញទីផ្សារពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យការប្រមូលផល របស់កសិករ រួមទាំងពិនិត្យមើលតម្លៃទិញការទិញ លក់រវាងកសិករ និងឈ្មួញ នៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងប្រតិបត្តិការនោះដឹកនាំកម្លាំងដោយលោកអភិបាលខេត្តបន្ទាយមានជ័យរួមមន្ត្រីជំនាញទីផ្សារពាណិជ្ជកម្មខេត្ត ... Read More »

ចម្ការផ្កាឈូករ័ត្នមួយកន្លែងនៅស្រុកសំពៅលូនម្ចាស់ចម្ការដាំដើម្បីស្តារគុណភាពដី ឲ្យមានជីវជាតិឡើងវិញ បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទាក់ទាញប្រជាពលរដ្ឋរស់នៅក្បែរទល់ដែនកម្ពុជា-ថៃ មកលេងកម្សាន្ត

ខេត្តបាត់ដំបង៖ ចម្ការឈូករ័ត្នមួយកន្លែងដែលមានផ្ទៃដីជាង១ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានម្ចាស់ចម្ការដាំផ្កាឈូករ័ត្ននេះ ឡើងក្នុងគោលបំណងដើម្បីស្តាគុណភាពដីឲ្យមានជីវជាតិឡើងវិញ បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិទាក់ទាញប្រជាពលរដ្ឋរស់នៅក្បែរទល់ដែនកម្ពុជា-ថៃ នាំគ្នាមកលេងកម្សាន្ត និងថតផ្តិតរូបភាពជាមួយផ្កាឈូករ័ត្នពណ៌លឿងដ៏ស្រស់ដើម្បីទុកអនុស្សាវរីយ៍ ។ អ្នកនាង កេង សុចិន្តា ... Read More »

តម្លៃទីផ្សារមើមប៉ិគក់កំពុងឡើងថ្លៃនៅឆ្នាំនេះ កសិករនៅក្រុងសិរីសោភ័ណនាំគ្នាចាប់យកមុខរបរដាំដុះដំណាំនេះដើម្បីបង្កើនជីវភាពក្នុងគ្រួសារ

ខេត្តបន្ទាយមានជ័យ៖ ​កសិករនៅភូមិពង្រនិងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននាំគ្នាចាប់យកមុខរបរដាំដំណាំមើមប៉ិគក់បន្ថែមលើមុខរបរធ្វើស្រែចំការដើម្បីបង្កើនចំណូលបំរើជីវភាពរស់នៅក្នុងគ្រួសារឱ្យកាន់តែប្រសើរខណៈដែលទីផ្សារមើមប៉ិគក់នៅឆ្នាំនេះមានតម្លៃខ្ពស់ទ្វេរដងជាងឆ្នាំមុន។ ​លោកពូមានឈ្មោះ ម៉ាង ម៉ន បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៩ ខែតុលា ឱ្យដឹងថា បច្ចុប្បន្នគ្រួសាររបស់គាត់ឆ្លៀតពីការប្រកបមុខរបរធ្វើស្រែ ក៏នាំគ្នាមកដាំដំណាំមើមប៉ិគក់នៅលើផ្ទៃដីជាង១ហិកតា។ដំណាំនេះគឺមានការដាំដុះឆាប់ទទួលបានផលដោយការថែទាំឱ្យបានដិតដល់រយៈពេល៣ខែនិងប្រមូលផលយកទៅលក់នៅទីផ្សារ។ ​លោកពូប្រាប់ទៀតថាក្នុងមុខរបរដាំដុះបន្លែមើមប៉ិគក់នៅពេលតម្លៃទីផ្សារឡើងថ្លៃបែបនេះគាត់ក៏ដូចជាកសិករដាំដុះបន្លែមើមប៉ិគក់ដូចគ្នានាំគ្នាសប្បាយរីករាយនិងមានកម្លាំងចិត្តក្នុងការផលិតដាំដុះបន្លែមើមប៉ិគក់។តម្លៃទីផ្សារដំណាំមើមប៉ិគក់នៅឆ្នាំនេះក្នុង១គីឡូក្រាម១ពាន់រៀលដោយតម្លៃឆ្នាំនេះខ្ពស់ជាងឆ្នាំមុនគឺប៉ិគក់១គីឡូក្រាមពី៣០០រៀលទៅ៥០០រៀលប៉ុណ្ណោះ។ ​លោកពូប្រាប់ទៀតថា ក្រៅពីការដាំដុះបន្លែមើមប៉ិគក់ ... Read More »

កសិករដាំដំឡូងមីនៅស្រុករមាសហែក មានតម្លៃសមរម្យ ដោយសារថ្លៃជាងឆ្នាំមុន

ខេត្តស្វាយរៀង៖ ប្រជាកសិកររស់នៅ ឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លើកឡើងថា ដំណាំដំឡូងមី បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយសារដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំមុន តែធៀប ខេត្តផ្សេងថោកជាងគេបន្តិច ។ ប្រភពបានបន្ថែមថា ដំឡូងមីដាំរយៈពេល៧ ... Read More »

ផ្សិតចំបើងជួយឲ្យប្រជាកសិករ រកចំណូលបានសមរម្យ និងងាយស្រួលរកទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ ដំណាំផ្សិតចំបើងជួយឲ្យប្រជាកសិករ រកចំណូលបានសមរម្យសំរាប់ទ្រទ្រង់ជីវភាពគ្រួសារ និងងាយស្រួលរកទីផ្សារ សំរាប់លក់ដូរ និងជាដំណាំមួយប្រភេទដែលមិនពិបាករកវត្ថុធាតុដើម ថែមទាំងមានតម្លៃថេរផងដែរ។ លោក តិ វណ្ណៈ ប្រជាកសិករបណ្តុះផ្សិតចំបើងរស់នៅក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រៀបរាប់ថា ... Read More »

ស្រុកមោងប្ញស្សីដែលដំណាំស្រូវជួបគ្រោះរាំងស្ងួតរងផលប៉ះពាល់ជាង៣ម៉ឺនហិកតា ត្រូវបានប្រជាកសិករដែលគ្រោះរងការខូចខាតដំណាំស្រូវចាប់ផ្តើមភ្ជួររាស់ដាំដុះស្តារឡើងវិញ និងសុំអំពាវនាវរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់ពូជស្រូវ

ខេត្តបាត់ដំបង៖ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលដំណាំស្រូវរងផលប៉ះពាល់ជួបគ្រោះរាំងស្ងួតប្រមាណជាង៣ម៉ឺនហិកតាប្រជាកសិករមួយចំនួននៅក្នុងស្រុកមួយនេះដែលដំណាំស្រូវពួកគាត់រងការខូចខាតអស់ទាំងស្រុង បានចាប់ផ្តើមស្តា និងភ្ជួររាស់ផលិតដាំដុះស្រូវឡើងវិញឲ្យទាន់រដូវវស្សាដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្រែងទទួលបានទិន្នផលខ្លះមកវិញ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលជួយផ្តល់ស្រូវពូជដើម្បីកាត់បន្ថយការលំបាក ។ ប្រជាពលរដ្ឋរស់នៅភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សីនៅរសៀលថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា ស្រូវរាប់សិបហិកតានៅក្នុងតំបន់ពួកគាត់ផលិតស្រូវបង្កើនរដូវនៅឆ្នាំនេះភាគច្រើនបានជួបគ្រោះរាំងស្ងួត ។ ... Read More »

ប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ទទួលបានពូជស្រូវផ្ការំដួល ស្របពេលដែលកំពុងទទួលរងគ្រោះរាំងស្ងួត នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ក្នុងពិធីចែកពូជស្រូវផ្ការំដួល ចំនួន ២១.៥០០គីឡូក្រាម ជូនដល់ប្រជាកសិករ ចំនួន ២៩០គ្រួសារ លើផ្ទៃដីដាំដុះចំនួន ២១៥ហិកតា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំត្បែង ស្រុកកំពង់ស្វាយ លោក ... Read More »

រយៈពេល១០ថ្ងៃទៀត បើគ្មានភ្លៀងធ្លាក់មកទេ ស្រូវបង្កើនរដូវនៅក្នុងស្រុកក្រុង២ នៃខេត្តបន្ទាយមានជ័យ ចំនួនជាង២ម៉ឺនហិកតានឹងត្រូវខូចខាត

ខេត្តបន្ទាយមានជ័យ៖ ស្រូវបង្កើនរដូវជាង២ម៉ឺនហិកតារបស់ប្រជាកសិករ នៅក្នុងស្រុកក្រុងចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ បាន និងកំពុងប្រឈមរងការខូចខាត ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ បើសិនគ្រោះរាំងស្ងួតនៅតែហូសបន្លាយគ្មានទឹកភ្លៀងធ្លាក់មកនោះ ។ អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ ... Read More »

កោះពី កំពុងក្លាយជាចំការក្រូចថ្លុងបន្ទាប់ពីដំណាំឫស្សី និងដើមគ

ខេត្តត្បូងឃ្មុំ៖ បច្ចុប្បន្នកោះពី កំពុងប្រែក្លាយជាចំការក្រូចថ្លុង ផ្គត់ផ្គង់ជីវភាពកសិករឲ្យកាន់តែប្រសើរ បន្ទាប់ ពីដាំណាំឫស្សី និងដើមគរមួយកម្រិតថែមទៀត ដោយ សារតែពេលនេះការប្រមូលផលទទួលបានលទ្ធ ផលល្អ គាប់ប្រសើរ។ ក្រៅពី ជួយផ្គត់ផ្គង់ជីវភាពប្រជា ពលរដ្ឋ តាមរយៈចំការក្រូចនេះ ... Read More »

ពលរដ្ឋថា សុំឲ្យងាកមកគាំទ្រមុខរបរដាំបន្លែរបស់យើងវិញ ដើម្បីជួយពលរដ្នយើងឲ្យផុតពីភាពក្រីក្រ

ខេត្តកំពង់ធំ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទយកមុខរបរដាំបន្លែបង្កាធ្វើជាមុខរបរ បន្ទាប់ពីដាំណាំស្រូវ ព្រោះ បន្លែបង្កាគឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយដ៏ធំសម្រាប់ពលរដ្នកាត់បន្ថយភាពក្រីក្រ ។ បច្ចុប្បន្នមុខរបរដាំបន្លែហាក់ដូចជាមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវ បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងចំណេញពេលវេលា ដោយគេប្រើប្រាស់ម៉ាស៊ីនជាជំនួយការ ក្នុងការស្រោចស្រោចស្រពដំណាំដោយប្រើប្រព័ន្ធដំណក់ទឹក ... Read More »

កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិដំបូងគេនៅខេត្តមណ្ឌលគិរី កំពុងត្រៀមចែកចាយកូនជ្រូកដល់ប្រជាសហគមន៍

ខេត្តមណ្ឌលគិរី ៖ លោក វុធ សារុំ នាយកដែនជម្រកការពារសត្វព្រៃណាំលៀរបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិ ឬជ្រូកកណ្តុរលើកដំបូងនៅខេត្តមណ្ឌលគិរី បានដាក់ជ្រូកពូជសាកល្បងចំនួន៥៤ក្បាល កាលពីដើមខែសីហា ២០១៨ ហើយបច្ចុប្បន្នមានមេជ្រូកចំនួន៧ក្បាលកំពុងមានកូន ក្នុងចំណោមមេជ្រូកចំនួន២៥ក្បាលនៅតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅស្រុកពេជ្រាដា ដោយត្រៀមនឹងធ្វើការចែកពូជជូនប្រជាសហគមន៍យកទៅចិញ្ចឹមក្នុងពេលឆាប់ៗនេះ។ ... Read More »

កសិករប្រកបមុខរបរដាំបន្លែ ជី គ្រប់មុខ នៅក្រុងបាត់ដំបង ត្អូញត្អែរ បង្ខំចិត្តប្រើប្រាស់ជីគីមី បង្កប៉ះពាល់សុខភាព

ខេត្តបាត់ដំបង៖ កសិករមួយចំនួន ដែលកំពុងរស់នៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រៅពីការងារបង្កបង្កើនផលស្រូវរួចហើយ ពួកគាត់បាននាំគ្នាដាំដុះជីគ្របមុខដូចជាជីក្រហម ឬជីនាងវង ជីសាំងគ្រហ៊ំ ឬជីពងទាកូន និងជី អង្កាម ដែលជាបន្លែមួយប្រភេទ សម្រាប់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ... Read More »

ប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកកំពង់ស្វាយ សំណូមពរដល់អាជ្ញាធរស្រុក និងខេត្តជួយដោះស្រាយ បញ្ហាកង្វះទឹកដាក់ស្រែប្រាំង

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងឃុំចំនួន៣ កំពុងតែជួបបញ្ហាកង្វះទឹកសម្រាប់ធ្វើស្រែប្រាំង ស្ថិតនៅចំណុចបឹង ស្មៅ ឃុំសានគរ ស្រុកកំពុងស្វាយ ខេត្តកំពងធំ ដែលមានដីស្រែចំនួនរាប់រយហិចតាឯណោះ ទី១គឺ ឃុំសានគរ ទី២ ឃុំ ត្បែង និងទី៣ ... Read More »

អ្នកស្រុកម៉ាឡៃ ក្រៅពីដំណាំចម្ការ នៅរដូវប្រាំង ប្រកបដាំដំណាំត្រសក់់ផ្អែម

បន្ទាយមានជ័យ៖ ជាការពិតណាស់ ប្រជាកសិករនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទូទៅគេសង្កេតឃើញពួកគាត់នៅរដូវវស្សាដាំដំណាំពោត និងដាំដំឡូងមី ដែលជាដំណាំមួយរួមផ្សំ ក្រៅពីពួកគាត់ធ្វើស្រែ ។ ដំណាំពោត និងដំឡូងមីដំណាំទាំងនោះ ដែលអ្នកស្រុកជាយដែន ម៉ាឡៃ ... Read More »

ប្រជាកសិករមួយចំនួន ក្នុងខេត្តស្វាយរៀង ងាកមកដាំបន្លែ សិរីរាង្គ គ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក

ខេត្តស្វាយរៀង៖ បន្ទាប់ពីការងារធ្វើស្រែប្រជាកសិករមួយចំនួនក្នុងខេត្តស្វាយរៀង បានឆ្លៀតពេលទំនេរ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការដាំដំណាំបន្លែ រួមផ្សំ អត្ថប្រយោជន៍ ជាច្រើនដូចជាកាត់បន្ថយ ការទិញបន្លែពីផ្សារ ដែលផ្ទុកសារជាតិគីមី ដោយមកដាំបន្លែសិរីរាង្គ (គ្មានសារធាតុគីមី) ដោយខ្លួនឯង សម្រាប់លក់នៅតាមផ្សារទំនើប ... Read More »

កសិករក្នុងស្រុកបារាយណ៍ កំពុងជួបបញ្ហាសត្វល្អិត ស៊ីបំផ្លាញដំណាំស្រូវអស់ជាង១ពាន់ហិកតា

ខេត្តកំពង់ធំ៖ ប្រជាកសិកររស់នៅក្នុងស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងជួបបញ្ហាសត្វល្អិត មមាចត្នោតចង្រៃ បានស៊ីបំផ្លាញដំណាំស្រូវ របស់គាត់អស់ជាង១៣៥០ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំបារាយណ៍ ឃុំទ្រៀល និងសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ពួកគាត់បានស្នើមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ជួយរកវិធីទប់ស្កាត់។ ... Read More »

ប្រជាពលរដ្ឋឃុំត្រស់ស្រុករមាសហែកនាំគ្នាដាំដំណាំ​ស្វាយចន្ទី

ខេត្តស្វាយរៀង៖ ដំណាំ​ស្វាយចន្ទីរ​មាន​កំណើន​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គប្បី​ក្រសួង មន្ទីរ កសិកម្ម និង​ផ្នែក​ពាក់​ព​ន្ធ័ ចុះជួយ​បណ្តុះបណ្តាល ពី​បច្ចេកទេស ដាំ និង ថែទាំ ដើម្បី​បាន​ទិ​ន្និ​ផល​ខ្ពស់​។​ លោក សុខ ជា​ដាលីន ... Read More »

ប្រជាកសិករស្នើសុំស្តារប្រឡាយ និងសាងសង់ផ្លូវធ្វើដំណើរ នៅតាមអមសងខាងប្រឡាយងាយស្រួលក្នុងការបង្កបង្កើនផល

ខេត្តស្វាយរៀង ៖ ប្រជាកសិកររស់នៅតំបន់ព្រំដែនភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានភាពសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងនាឆ្នាំនេះ ដោយឃើញស្រូវរបស់ខ្លួនមានការលូតលាស់ល្អ ព្រោះមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពគ្រប់គ្រាន់ ទាំងនេះជាអំណោយផលមួយ ដែលជំរុញឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ។ ប្រជាពលរដ្ឋរស់នៅតំបន់នេះបានបញ្ជាក់ថា ពួកគាត់រស់នៅបង្កបង្កើនផលស្រូវលើដីព្រំដែនជាប់នឹង ប្រទេសវៀតណាមមិន ... Read More »

ស្រូវប្រាំង​ជាង​មួយ​ពាន់​ហិកតា ​នៅក្នុង​ឃុំ​កំពង់ស្វាយ​ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ​ កំពុងតែ​ប្រឈម នឹ​ង​បញ្ហា​គ្រោះរាំងស្ងួត

ខេត្តកំពង់ធំ ៖ ​ស្រូវប្រាំង​ជាង​មួយ​ពាន់​ហិកតា ​នៅក្នុង​ឃុំ​កំពង់ស្វាយ​ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ​ កំពុងតែ​ប្រឈម នឹ​ង​បញ្ហា​គ្រោះរាំងស្ងួត ​តែ​អាជ្ញាធរ​កំពុងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយសង្គ្រោះ ក្នុងពេល​ឆាប់ៗ​នេះ​។ ​អាជ្ញាធរ​ខេត្តកំពង់ធំ គ្រោង​នឹង​ដាក់​ម៉ាស៊ីន​បូមទឹក​ធុន​ធំ ចំនួន​០៦​គ្រឿង ​ដើម្បី​បូម​ទឹក​ស្ទឹងសែន ដាក់​តាម​បឹង ... Read More »

លោក ឌួង ពៅ អភិបាលនៃគណៈអភិបាលរងខេត្ត អញ្ជើញចុះចែកពូជបន្លែដល់ប្រជាកសិករ ៤៨០គ្រួសារក្នុងឃុំអូរស្វាយ

ខេត្តស្ទឹងត្រែង ៖ លោកឌួង ពៅ អញ្ជើញចុះចែកគ្រាប់ពូជបន្លែបួនមុខ ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារ ទឹកជំនន់កន្លងមក ធ្វើឲ្យខូចខាតផលដំណាំ និងបាត់បងគ្រាប់ដំណាំផ្សេងៗទៀតដោយសារគ្រោះធម្មជាតិនេះ ដែលអញ្ជើញចូលរួមអមដំណើរមានលោកឌៀប ចន្ធី ស្នងការរងខេត្ត រូមនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងវរៈការពារព្រំដែន១០១ ... Read More »

ខុសពីឆ្នាំមុនៗ ពលរដ្ឋសម្រុកដកដំឡូងមីស្រស់លក់ គ្រាដែលហាងឆេងលើទីផ្សារមានតម្លៃកើនឡើង

ប៉ោយប៉ែត៖ ដោយមើលឃើញថា ក្នុងឆ្នាំ២០១៨ តម្លៃដំឡូងមីស្រស់មានថ្លៃ ពលរដ្ឋបានសម្រុកនាំគ្នាដក លក់ បើទោះជាផលដំណាំមិនទាន់គ្រប់ខែក៏ដោយ ។ ដំឡូងមីស្រស់រាប់សិបតោន និងជាច្រើនរថយន្ត គេឃើញឈ្មួញដឹកចូលលក់នៅស្តង់ទិញដំឡូងមួយកន្លែង ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមាជ័យ ។ ឈ្មួញកណ្តាលម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា គាត់ដើរប្រមូលទិញដំឡូងមីស្រស់ ... Read More »

កសិករខេត្តបាត់ដំបងច្រូតស្រូវទាំងមិនទាន់ទុំល្អខណៈជំនន់ទឹកភ្លៀងជាថ្មី

ខេត្តបាត់ដំបង ៖ ឆ្នាំនេះបម្រែបម្រួល អាកាសធាតុបានធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករខេត្តបាត់ដំបងដែលធ្វើឱ្យតំបន់ខ្លះត្រូវទឹកជន់លិច និងតំបន់ខ្លះទៀតរងគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម រាប់ពាន់ហិកតាដែលមកដល់ពេលនេះមិនទាន់ដោះស្រាយបាននៅឡើយទេ ។ ប្រជាកសិករស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីទឹកជំនន់ទន្លេសាបថា នឹងបំផ្លាញស្រូវសល់ពីការបំផ្លាញដោយ ជំនន់ទឹកស្ទឹងសង្កែដោយសារទឹកទន្លេសាប បានហក់ឡើងលឿនខ្លាំង និងកំពុងយាយី ស្រូវរបស់ពួកគាត់ដែលសេសសល់ពីការបំផ្លាញដោយទឹកជំនន់កន្លងមក។ ... Read More »