ខេត្តសៀមរាប ៖ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបអះអាងថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករជាង២ពាន់ហិកតា ដែលរងគ្រោះដោយសារភាពរាំងស្ងួត នៅស្រុកចំនួន៣ក្នុងខេត្តសៀមរាបរួមមាន ស្រុកក្រឡាញ់, ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង ២ពាន់ហិកតា ព្រោះដោយសារតំបន់ទាំងនោះមិនមានប្រភពទឹកគ្រប់គ្រាន់សំរាប់ការងារបង្កបង្កើនផល ។ លោក ... Read More »
កសិកម្ម
ប្រជាកសិករកំពុងប្រមូលផលស្រូវខណៈជំនន់ទឹកភ្លៀង និងទន្លេមេគង្គជន់លិច
ខេត្តពោធិ៍សាត់៖ ប្រជាកសិករប្រមាណ ៤ភូមិរាយការណ៍ជាបន្តបន្ទាប់ ក្នុងខែសីហា ឆ្នាំ២០១៨ នេះមកថា ពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ ដោយដណ្ដើមជាមួយទឹក និងត្រី ខណៈរងការជន់លិច ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គផងនោះ ហើយក៏ប្រឈមទៅនឹងការខូចខាតជាច្រើនហិកតាថែមទៀត ។ ប្រភពរាយការណ៍ខាងលើបន្តថា ... Read More »
ដំណាំពោតក្រហមចាប់ផ្តើមឡើងថ្លៃបន្តិចខណៈពលរដ្ឋប្រមូលជិតអស់
ខេត្តប៉ៃលិន ៖ បន្ទាប់ពីដំណាំពោត ក្រហមធ្លាក់ថ្លៃអស់ប៉ុន្មានខែកន្លងទៅឈ្មួញ នៅតាមស្តង់មួយចំនួនចាប់ផ្តើមដំឡើងថ្លៃវិញហើយដែលធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយប្រញាប់នាំគ្នាប្រមូលផល ខណៈពលរដ្ឋមួយចំនួនប្រមូលរួចរាល់ អស់ហើយនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ បើតាមការរៀបរាប់ពីកសិករម្នាក់រស់ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង ប៉ៃលិនបានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ គាត់បានដាំពោតទំហំ១៧ហិកតា ហើយក៏បានប្រមូលផលដឹកលក់ជាណ្តើរៗស្ទើរតែប្រមូលរួចរាល់ផងដែរ ... Read More »
ពលរដ្ឋខេត្តរឧត្ដរមានជ័យងាកមកដាំដំណាំដំឡូងមីវិញ ខណ:ទីផ្សារតម្លៃខ្ពស់ជាងឆ្នាំមុន
ខេត្តឧត្ដរមានជ័យ ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ ចាប់ផ្ដើមងាកមកដាំដំណាំដំឡូងមីវិញ ខណៈដែលតម្លៃលើទីផ្សារហក់ឡើងខ្ពស់ ជាងឆ្នាំមុនៗ ។ ហើយដំណាំដំឡូងមី ចំណាយពេលតែរយៈពេល៦ខែ គឺអាចទទួលផល ។ ប្រជាពលរដ្ឋ នៅភូមិបុស្បូវ បានឲ្យដឹងថា ... Read More »
ប្រជាកសិករស្រុករមាសហែកនាំគ្នាប្រមូលផលដំឡូងមី ខណៈមានទីផ្សារឡើងវិញ
ខេត្តស្វាយរៀង៖ បងប្អូនដែលជាប្រជាកសិករធ្វើស្រែចំការមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលដំឡូងមីរបស់ពួកគាត់មានទីផ្សារ និងតម្លៃបានថ្លៃជាងឆ្នាំមុនៗ ហើយដំណាំដំឡូងមីដែលពលរដ្ឋបានដាំដុះលើផ្ទៃដី ជិត៤០០០ហិកតា ក្នុងស្រុករមាសហែក ត្រូវបានលក់នាំចេញទៅកាន់ទីផ្សារ (ពោលលក់បានទាំងសើម) ។ បើតាមលោក ប៉ែន សាម៉េត ជាកសិករដាំដំឡូងមីនៅឃុំដូង ... Read More »
អាជ្ញាធរខេត្តស្នើដល់ពលរដ្ឋត្រូវផ្លាស់ប្តូរឥរិយាបទផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មីខ្លីថ្ងៃ ទិន្នផលខ្ពស់
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលធ្វើស្រែរដូវវស្សាមានការត្អូញត្អែរដោយក្នុងរយះពេលជិតមួយខែនេះ ក្នុងខេត្តស្វាយរៀង មានបញ្ហាអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ មិនមានភ្លៀងធ្លាក់គ្រប់ក្រុងស្រុក ខណៈធ្វើអោយពួកគាត់ត្រូវធ្វើការផ្លាស់ប្តូរពូជស្រូវជាបន្ទាន់ ដើម្បីផលិតឲ្យត្រូវនឹងអាកាសធាតុ និងការពិភាក្សាស្វែងរកការគាំទ្រពីក្រសួងកសិកម្ម និងមន្ទីរជំនាញ ។ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ... Read More »
សភាពាណិជ្ជកម្មខេត្តបាត់ដំបងហៅអាជីវករផ្នែកកសិកម្មចូលរួមប្រជុំផ្សព្វផ្សាយនិងបង្កើតទីផ្សារពោតក្រហម តែកំណត់ទិញក្នុងតម្លៃមិនក្រោម ៣.៨បាត
ខេត្តបាត់ដំបង៖ លោក ឧកញ៉ា ភូ ពុយ ប្រធាន សភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក បាន ថ្លែងថា ការ ផ្សព្វផ្សាយប្រជុំនិងបង្កើតទីផ្សារពោតក្រហម ដោយមានការកំណត់ឱ្យខាងអាជីប្រមូលទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃចាប់៣.៨បាត ឡើងទៅ។ ... Read More »
កសិករដាំពោតស្នើឲ្យស្ថាប័នពាក់ព័ន្ធចរចាជាមួយភាគីថៃអនុញ្ញាតឲ្យនាំចេញផ្លែពោតទាំងមូលដោយពុំចាំបាច់ប្រឡេះគ្រាប់ចេញនោះទេ
ខេត្តបាត់ដំបង ៖ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករខេត្តបាត់ដំបងដែលនាំ ចេញកសិផលពោតទៅប្រទេសថៃបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរខេត្តបាត់ដំបងមេតា្តជួយចរចាជាមួយភាគីថៃ ក្នុងខេត្តស្រះកែវធ្វើយ៉ាងណាអាចឲ្យកសិផលពោតទាំងមូលរបស់កសិករខ្មែរយើងនាំចូលតាមមាត់ច្រកភ្នំដី(ខ្មែរ) និងច្រកខាវឌីន (ថៃ) បានដោយពុំចាំបាច់ប្រឡេះយកតែគ្រាប់នោះឡើយ ។ ប្រជាពលរដ្ឋ និងអាជីវករបានលើក ឡើងថា ... Read More »
ដំឡូងមីមានទីផ្សារ ពលរដ្ឋសំរុកទិញដើមដំឡូងមីស្រសពីជនជាតិថៃនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
ប៉ោយប៉ែតៈ ដោយសារតែផលដំឡូងមីនៅដើមឆ្នាំ២០១៨កន្លងមកនេះ មានតម្លៃនៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗក៏ដោយ គេឃើញថា ពលរដ្ឋមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃក៏ដូចពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបាននាំគ្នាមកទិញដើមដំឡូងមីស្រសនៅព្រំដែនកម្ពុជា ថៃ ដូចជាស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកអូរជ្រៅ ។ នៅតាមបន្ទាត់ព្រំដែនគេឃើញមានរថយន្តតូច ធំ ពាក់ស្លាក់លេខថៃ ... Read More »
អាជ្ញាធរនិងប្រជាពលរដ្ឋស្រុកសំឡូតស្នើសុំរាជរដ្ឋាភិបាលជួយរកទីផ្សារម្រេចកំពុងធ្លាក់ចុះ
ខេត្តបាត់ដំបង៖ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយរកទីផ្សារម្រេចជូនដល់ពួកគាត់ឱ្យបានតម្លៃសមរម្យនោះផង ។ គ្រាដែលតម្លៃទីផ្សារម្រេចកំពុងធ្លាក់ចុះយ៉ាងគំហុកខណៈដែលកំណើនដាំដំណាំម្រេចនៅស្រុកសំឡូតមានកំណើនកើនឡើងរហូតដល់ជាង១ពាន់គ្រួសារនោះហើយ។បញ្ហានោះបានបង្កឱ្យការប្រកបមុខរបរដាំម្រេចពីសំណាក់ប្រជាពលរដ្ឋបានរងការខាត់បង់និងប្រឈមនូវហានិភ័យខ្ពស់រងការរឹបអូសដីធ្លីផ្ទះសំបែងដោយការខ្វះប្រាក់បង់ការប្រាក់ទៅធនាគារដោយការដាំម្រេចរបស់ពួកគាត់ភាគច្រើនខ្ចីប្រាក់ពីធនាគារ ។ ប្រជាពលរដ្ឋដាំម្រេចនៅឃុំសុងស្រុកសំឡូត ប្រាប់កាលពីថ្ងៃទី២៧ មីនា កន្លងទៅថ្មីនេះថាតម្លៃទីផ្សារម្រេចនៅស្រុកសំឡូតបានធ្លាក់ចុះត្រឹមតែ១គីឡូក្រាមពី៩ពាន់រៀលទៅ១ម៉ឺនរៀលប៉ុណ្ណោះ។បើប្រៀបធៀបកាលពីឆ្នាំមុនៗតម្លៃម្រេច១គីឡូក្រាមពី៣ម៉ឺនទៅ៤ម៉ឺនរៀល ។ ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថាចំណូលតម្លៃម្រេចដែលមានការធ្លាក់ចុះ១គីឡូក្រាមត្រឹម១ម៉ឺនចុះក្រោម មិនអាចទប់ទល់និងការចំណាយនិងថ្លៃការថែទាំខ្ពស់ បាននោះឡើយ ។ ដោយក្នុងមួយគ្រួសារប្រជាពលរដ្ឋដាំម្រេចចាប់ពី៥០០ជន្លង់រហូតដល់៣ពាន់ជន្លង់ឡើងទៅ។ ប្រជាពលរដ្ឋលើកឡើងទៀតថានៅឆ្នាំនេះតម្លៃទីផ្សារកសិផលភាគច្រើនមានហាងឆេងខ្ពស់ដោយឡែកមានតែដំណាំម្រេចប៉ុណ្ណោះបានធ្លាក់ចុះ។ អភិបាលស្រុកសំឡូត លោក សើសាម៉េត ប្រាប់ឱ្យដឹងថា ស្រុកសំឡូតគឺមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប្រជាពលរដ្ឋ៨០ភាគរយប្រកបមុខរបរកសិកម្ម។នៅឆ្នាំនេះប្រជាពលរដ្ឋមានការរីករាយនិងប្រែប្រួលជីវភាពដោយសារតម្លៃកសិផលដូចជាដំឡូងមី ពោធក្រហម ផ្លែមៀន ធុរ៉េន សាវម៉ាវស្វាយកែវរមៀត មានហាងឆេងខ្ពស់។ ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍ គឺបញ្ហាតម្លៃទីផ្សារម្រេចនៅឆ្នាំនេះធ្លាក់ត្រឹមតែ១គីឡូក្រាម៩ពាន់រៀល។ បញ្ហានេះលោកក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តារកទីផ្សារម្រេចឱ្យបានសមរម្យសម្រាប់ប្រជាពលរដ្ឋនៅស្រុកសំឡូតពីព្រោះកំណើននៃកាដាំដុះដំណាំម្រេចពីសំណាក់ប្រជាពលរដ្ឋកំពុងមានការកើនឡើង៕ ... Read More »
ម្ទេសឆ្នាំនេះបានផលច្រើន តែជួបបញ្ហាតម្លៃទីផ្សារ
ខេត្តកំពង់ឆ្នាំង ៖ ម្ទេសនាឆ្នាំនេះបានផលបានក្រាន់បើជាងឆ្នាំកន្លងទៅ ដោយសារទឹកទន្លេឡើងខ្ពស់លិចខ្នងកោះ ពុំសូវមានជំងឺរាតត្បាតមកបំផ្លាញដំណាំរបស់ពួកគាត់នោះទេ ប្រជាកសិករសប្បាយរីករាយ និង ផលដែលបានមកនាពេលនេះ ។ ដំណាំម្ទេសជាដំណាំមួយប្រភេទ ដែលទាមទារឲ្យមានការថែទាំជាប្រចាំ ប្រើទឹកច្រើន ប្រើជី និងថ្នាំគីមីកសិកម្មដើម្បីទប់ស្កាត់និងសត្វល្អិតផងដែរ ។ ... Read More »
បន្លែសុវត្ថិភាពកើតចេញពីការដាំដុះរបស់ប្រជាពលរដ្ឋក្នុងស្រុក
ខេត្តកំពង់ធំ៖ មន្ទីរកសិកម្មក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំតែងតែជំរុញឲ្យប្រជា ពលរដ្ឋត្រូវចេះដាំដុះដំណាំនិងបន្លែបង្ការគ្រាន់បានហូបចុកក្នុងក្រុមគ្រួសារជៀស វាងការចំណាយច្រើននាំឲ្យខ្វះខាតឬប៉ះ ពាល់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងជីវភាពគ្រួសារ ម្យ៉ាងជួយឲ្យពលរដ្ឋជៀសឆ្ងាយពីការប្រើប្រាស់បន្លែបង្ការដែលមានសារ ធាតុគីមី ដែលនាំចូលពីបរទេស និងជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពពលរដ្ឋជាធំ ។ អ្នកស្រី ចាន់ គឹម ហ៊ី ប្រជាពលរដ្ឋនៅភូមិថ្នល់បែក ... Read More »
ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនកំពុងចាប់អារម្មណ៍នាំគ្នាដាំបន្លែទំពាំងបារាំងដែលជាប្រភេទបន្លែដែលមានតម្លៃទីផ្សារខ្ពស់
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបាននិងកំពុងចាប់អារម្មណ៍នាំគ្នាដាំបន្លែមានឈ្មោះទំពាំងបារាំង ដែលជាប្រភេទបន្លែចាត់ទុកថាជាលើកដំបូងហើយចាប់ផ្តើមដាំដុះនៅទឹកដីខេត្តប៉ៃលិនក្នុងរយៈពេល២ទៅ៣ឆ្នាំ ចុងក្រោយនេះ។ ខណៈដែលពួកគាត់មើលឃើញថាបន្លែទំពាំងបារាំងកំពុងមានតម្លៃទីផ្សារខ្ពស់ ក្នុងការបង្កើនជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។សេចក្តីរាយការណ៍ឲ្យដឹងទៀតថា បន្លែទំពាំងបារាំងរហូតដល់មកពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋនៅខេត្តប៉ៃលិននាំគ្នាដាំដុះអាស្រ័យផលប៉ុណ្ណោះនោះទេ គេមើលឃើញថាមានប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំនិងតាមបណ្តាខេត្តមួយចំនួនទៀត ក៏នាំគ្នាចាប់ផ្តើមដាំបន្លែទំពាំងបារាំងនេះផងដែរ។សេចក្តីរាយការណ៍ឲ្យដឹងថាបន្លែទំពាំងបារាំងមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានក្រុមហ៊ុននៅក្នុងប្រទេសថៃទិញយកទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃផងដែរ។ ប្រជាពលរដ្ឋដាំបន្លែទំពាំងបារាំង ... Read More »
ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីមានការកើនឡើងប្រកបមុខរបរដាំបន្លែគ្រប់មុខគ្មានដាក់ជីគីមីដែលកំពុងមានហាងឆេងទីផ្សារជំនួសចំណាកការធ្វើស្រុករកងារធ្វើខុសច្បាប់នៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា បាននិងកើនឡើងចាប់យកការប្រកបមុខរបរដាំបន្លែគ្រប់មុខជំនួសការធ្វើចំណាកស្រុករកការងារធ្វើខុសច្បាប់នៅប្រទេសថៃខណៈដែលតម្លៃទីផ្សារបន្លែនៅក្នុងស្រុកកំពុងមានតម្រូវការនិងហាងឆេងខ្ពស់។ លោក ខៀវ រ័ត្ន ប្រធានការិយាល័យកសិកម្មស្រុកមង្គលបូរីនៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ... Read More »
ទិន្នផលត្រសក់ឆ្នាំនេះធ្លាក់ថ្លៃយ៉ាងគំហុក កសិករត្អូញត្អែរគ្មានអ្នកទិញ
ខេត្តបាត់ដំបង៖ កសិករដាំដំណាំត្រសក់បានត្អូញត្អែរខ្លាំងខណៈផលិតបានផលហើយតែមិនមានអ្នកទិញ និងតម្លៃធ្លាក់ថ្លៃយ៉ាងគំហុក។ លោក គម កង និងអ្នកស្រី ផល្លា ស្រអែម រស់នៅភូមិពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល បានអោយដឹងកាលពីថ្ងៃម្សិលមិញថា គ្រួសារគាត់ដាំដំណាំត្រសក់យូរឆ្នាំមកហើយលើផ្ទៃដីជាង១រៃដោយទទួលបានផលច្រើន ... Read More »
ចេកពងមាន់ឡើងថ្លៃខ្ពស់ ម្ចាស់ចម្ការចេកសប្បាយចិត្តញញឹមបិទមាត់មិនជិត
ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននោះ គឺចេកពងមាន់ហាក់ដូចជាហកឡើងមានតំលៃខ្ពស់កបពពក បើធៀបទៅនឹងបណ្ដាឆ្នាំមុនៗនោះ ។ នេះបើយោងតាមសំដីក្រុមឈ្មួញដើរប្រមូលទិញចេកពងមាន់នៅតាមចំការចេកនានានៅស្រុកគៀនស្វាយ និងស្រុកស្អាងខេត្តកណ្ដាលគាត់និយាយប្រាប់កាលពីព្រឹកថ្ងៃទី១១ ខែកុមៈ្ភ ឆ្នាំ២០១៨ នេះ ។ បើតាមការរៀបរាប់អ្នកមីង ម៊ឺន ចរិយាគាត់ បាននិយាយថា៖ ... Read More »
ប្រជាពលរដ្ឋសប្បាយចិត្តផលដំឡូងមីឡើងថ្លៃ ខណៈប្រមួលផលឆ្នាំនេះមានការធ្លាក់ចុះ
ប៉ោយប៉ែត៖ ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ក៏ដូចជាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានក្ដីត្រេកអរចំពោះផលដំឡូងមីដើមឆ្នាំ២០១៨នេះ មានតម្លៃខ្ពស់ ក្នុងមួយគីឡូក្រាម ដំឡូងស្ងួតល្អបានតម្លៃ៥បាតកន្លះ ខ្ពស់ជាងឆ្នាំ២០១៧កន្លងទៅ បើគិតជាប្រាក់រៀលស្មើរ៥.៨រៀល ។ ព្រោះថា ក្នុងឆ្នាំ២០១៧កន្លងទៅនោះ ដំឡូងមីបានទទួលផលល្អ តែការទិញផលដំឡួមីរបស់ក្រុមឈ្មួញមានការធ្លាក់ថ្លៃ ... Read More »
រដ្ឋមន្រ្ដីក្រសួងកសិកម្មអះអាងថាឆ្នំា២០១៨នេះក្រសួងនឹងជំរុញល្បឿននៃការដំាដុះបន្លែផ្លែឈើឲ្យបាន៦ម៉ឺនតោន
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាង ថាឆ្នំា២០១៨នេះ នឹងជំរុញ ល្បឿនការដំាដុះបន្លែផ្លែឈើឲ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗដើម្បី ឆ្លើយតបសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »
តំបន់កសិកម្មដំណាំស្រូវដ៏ធំ នៅកំពង់អុស ដាំស្រូវប្រាំងដំណាក់កាលទី១លើផ្ទៃដី៩៨០ហិកតា ដើម្បីបន្ដនាំស្រូវលេខ១ទៅក្រៅប្រទេសតាមគោលការណ៏ របស់រាជរដ្ឋាភិបាល
ខេត្តកណ្តាល ៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រូវក្នុងស្រុកដ៏ធំមួយនៅកម្ពុជាបានអះអាងថា៖ រយៈពេល២០ថ្ងៃទៀតក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវរដូវប្រាំង និងស្រូវបណ្តេញទឹកដំណាក់កាលទីមួយលើផ្ទៃដីទំហំ៩៨០ហិកតា ទន្ទឹមនឹងការថែទាំស្រូវ ជាប្រចាំ ។ លោកគឹម ហេង នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្ម បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃ៤កើត ... Read More »
ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងចុះអន្តរាគមន៍ស្តារប្រឡាយប្រវែង១.០០០ម៉ែត្រ
ខេត្តព្រៃវែង៖ សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍ស្តារប្រឡាយ ០១ ខ្សែ ប្រវែង ១.០០០ ម៉ែត្រ ដើម្បីនាំទឹកពីអាងទឹកស្នេហ៍ ទៅសង្គ្រោះដំណាំស្រូវប្រាំងដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ២០០ ហិកតា ស្ថិតក្នុងឃុំទឹកថ្លា ... Read More »
ក្រសួងធនធានទឹក៖ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើនត្រូវបានសាងសង់ ជួសជុល និងស្តារឡើងវិញធ្វើឲ្យខេត្តតាកែវក្លាយជាខេត្តផលិតស្រូវដ៏ធំ
ខេត្តតាកែវ៖ តាមរយៈហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាច្រើន ដែលត្រូវបានសាងសង់ និងជួសជុល ស្តារឡើងវិញរួចជាបន្តបន្ទាប់ បានធ្វើឱ្យខេត្តតាកែវ ក្លាយទៅជាខេត្តផលិតស្រូវដ៏ធំមួយផងដែរ ។ តាមតួលេខក្រៅផ្លូវការ នារដូវវស្សាឆ្នាំ ២០១៧ កន្លងទៅ ខេត្តមានផែនការផលិតដំណាំស្រូវលើផ្ទៃដីប្រមាណ ១៧ ម៉ឺនហិកតា ... Read More »
ដំណាំពោតចំណីសត្វជាង១០០ហិកតានៅលើទឹកដីស្រុករមាសហែកត្រៀមនាំចេញទៅកាន់ផ្សារអន្តរជាតិ
ខេត្តស្វាយរៀង៖ ដំណាំពោតជាង១០០ហិកតា ដែលបង្កបង្កើនផលលើដីសម្បទានរបស់រដ្ឋជាង៨០០ហិកតា ស្ថិតក្នុងឃុំគគី និងឃុំអម្ពិល ស្រុករមាស ខេត្តស្វាយរៀង គឺខាងក្រុមហ៊ុន អិន ខេ វេនឈ័រ(ខេមបូឌា)លីមីធីត បានដាំដំណាំពោតលើកដំបូង ក្នុងគម្រោងជាង៣០០ហិកតា ទទួលបានជោគជ័យ និងដំណាំគួបផ្សំផ្សេងៗទៀត។ ... Read More »
ប្រជាកសិករសប្បាយចិត្តខណៈស្រូវហក់ឡើងថ្លៃបន្តិចនៅស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង៖ ប្រជាកសិករនៅភូមិអូរឃុំថ្មីស្រុកកំពង់រោទិ៍ មានការមមាញឹកក្នុងការប្រមូលផលស្រូវប្រាំង និងវស្សារ ដោយមានការច្រូតកាត់ដោយដៃ និងម៉ាស៊ីននៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ មានអ្នកខ្លះកំពុងសាបពង្រោះបណ្តេញទឹកបន្តទៀត បន្ទាប់ពីតំលៃស្រូវហក់ឡើងបានមួយកម្រិត។ លោកពូ ប្រាំង អាយុ៥៨ឆ្នាំ មុខរបរកសិករ ដែលមានទីលំនៅភូមិអូរ ឃុំថ្មី ... Read More »
ប្រជាកសិករក្នុងស្រុកស្វាយទាបដាំដំណាំម្រេចបានផ្លែផ្កាលូតលាស់ល្អ និងមានទិន្នផលល្អ ខណៈអ្នកភូមិកោតសសើរ
ខេត្តស្វាយរៀង ៖ ប្រជាកសិករម្នាក់ បានប្រកបមុខរបរកសិកម្មក្នុងវ័យចំណាស់ ហើយបានដាំដំណាំម្រេច ដើម្បីផ្គត់ផ្គង់ជីវភាព ក្រុមគ្រួសារត្រូវបានប្រជាពលរដ្ឋក្នុងភូមិកោតសរសើរ ដោយសារនៅក្នុងខេត្តស្វាយរៀងគេមិនសូវមានអ្នកណាដាំម្រេចឡើយ។ បើតាមលោកតា ឈ្មោះ សៅ សង់មាន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិដើមពោធិ៍ ... Read More »
ស្រូវវស្សា២០១៧ប៉ះពាល់៧,១១៤ហិកតា ខូចអស់១,៧៧១ហិកតា នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ យោងតាមមន្ទ្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា ដោយសារការបម្រែបម្រួលអាកាសធាតុ មានភាពរាំងស្ងួត និងមានភ្លៀងធ្លាក់នៅចុងរដូវវស្សា បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន៧,១១៤ហិកតា និងខូចខាតអស់ចំនួន១,៧៧១ហិកតា បើប្រៀបធៀបទៅឆ្នាំ២០១៦ ទទួលបានទិន្នផលទាបជាង២០ភាគរយ។ ប្រភពបន្តថា លទ្ធផល់ការងារផលិតកម្មកសិកម្មក្នុងក្រុង/ស្រុកទាំង៨នៃ ខេត្តស្វាយរៀង មានផលប៉ះពាល់ជាងគេ ... Read More »
ខ្យងស៊ីស្រូវពង្រោះប្រជាកសិករអំពាវនាវរកបទអន្តរាគមន៍នៅស្រុកចន្រ្ទា
ខេត្តស្វាយរៀង៖ ប្រជាកសិករភូមិកោះក្បានកណ្តាល អំពាវនាវសុំឲ្យអោយអាជ្ញាធរ និងក្រសួងពាណិជ្ជកម្មរកទីផ្សារស្រូវ និងសុំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តជួយរកវិធីសាស្រ្តកម្ចាត់ខ្យងក្រហមបំផ្លាញស្រូវពង្រោះរបស់ពួកគាត់។ បើតាមកសិករម្នាក់ឈ្មោះយិន សំអឿន នៅភូមិកោះក្បានកណ្តាលឃុំសំរោងស្រុកចន្រ្ទា បានឲ្យសារព័ត៌មាននគរវត្តដឹងថា គាត់ធ្វើស្រែចំនួន២ហិកតា នៅឆ្នាំ២០១៧នេះ បានធ្វើស្រែពង្រោះនៅក្នុងខែ៨ម្តងគឺរលួយខូចអស់នៅក្នុងខែ៩ព្រោះម្តងទៀតក៏ត្រូវទឹកជំនន់ជនលិចរលួយអស់ម្តងទៀត ហើយនៅថ្ងៃទី៣១ ខែតុលា ... Read More »
ត្រីស្រែនឹងផុតពូជ ឲ្យតែម៉ាកៗនេះ
ខេត្តពោធិ៍សាត់៖ អាខោនហ្វេសប៊ុកមួយបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ អមដោយរូបថតដបថ្នាំ និងត្រីងាប់អណ្តែតពាស់ពេញវាលស្រែដោយសង្ស័យថា បណ្តាលមកពីការប្រើប្រាស់ថ្នាំបាញ់ស្រែនោះតែម្តង ។ ប្រជាកសិករមួយរូបឈ្មោះ នូ យ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបត់គគរថ្មី ឃុំអូរតាប៉ោង ... Read More »
ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនកំពុងពេញនិយមចាប់ផ្តើមដាំផ្កាស្បៃរឿងជាដំណាំថ្មីដែលមានតម្លៃទីផ្សារខ្ពស់នាំចេញយកទៅលក់ក្នុងប្រទេសថៃនិងលក់នៅក្នុងស្រុក
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនត្រូវគេមើលឃើញថា ក្នុងរយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះបានកំពុងចាប់អារម្មណ៍ដាំដំណាំផ្កាស្បៃរឿង គឺជាដំណាំថ្មី១ សម្រាប់ការដាំដុះនៅក្នុងទឹកដីខេត្តប៉ៃលិន គ្រាដែលតម្លៃទីផ្សារផ្កាស្បៃរឿង កំពុងតែមានហាងឆេងទីផ្សារខ្ពស់ សម្រាប់នាំចេញយកទៅលក់នៅប្រទេសថៃនិងសម្រាប់លក់នៅក្នុងស្រុកផងដែរ ។ ផ្កាស្បៃរឿងជាប្រភេទផ្កា ដែលមានពណ៌លឿងទុំស្រស់ស្អាត មើលទៅគួរជាការទាក់ទាញ ហើយផ្កាប្រភេទនេះ កំពុងមានតែមានតម្រូវនៅលើទីផ្សារនាំចេញទៅប្រទេសថៃ ប្រមាណ៩០ភាគរយ ... Read More »
ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី
ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ... Read More »
មន្ត្រីកសិកម្ម៖ឆ្នាំ២០១៧ស្រូវប្រាំងធ្វើលើកទី២ទើបបានជាង២០០ហិកតា ឆ្នាំនេះប្រឈមនឹងខ្វះខាតទឹកស្រោចស្រព
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកសិកម្មថា ឆ្នាំ២០១៧នេះស្រូវប្រាំងដែលធ្វើលើកទី២ ទើបបានជាង២០០ហិកតាដែលជាការព្រួយបារម្ភ ហើយឆ្នាំនេះទឹកតិចអាច ខ្វះទឹកប្រើប្រាស់សម្រាប់ស្រោចស្រពស្រូវ ប្រាំង ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបាននិយាយកាលពីថ្ងៃទី១៣ ខែកញ្ញា ... Read More »