ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវវស្សា២០១៧ប៉ះពាល់៧,១១៤ហិកតា ខូចអស់១,៧៧១ហិកតា នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមមន្ទ្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា ដោយសារការបម្រែបម្រួលអាកាសធាតុ មានភាពរាំងស្ងួត និងមានភ្លៀងធ្លាក់នៅចុងរដូវវស្សា បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន៧,១១៤ហិកតា និងខូចខាតអស់ចំនួន១,៧៧១ហិកតា បើប្រៀបធៀបទៅឆ្នាំ២០១៦ ទទួលបានទិន្នផលទាបជាង២០ភាគរយ។

ប្រភពបន្តថា លទ្ធផល់ការងារផលិតកម្មកសិកម្មក្នុងក្រុង/ស្រុកទាំង៨នៃ ខេត្តស្វាយរៀង មានផលប៉ះពាល់ជាងគេ គឺស្រុកស្វាយជ្រំមានរហូត៦ឃុំប៉ះពាល់៥,០០១ហិកតា ខូចស្រូវអស់៨០៣ហិកតា ហើយត្រូវស្តារឡើងវិញចំនួន៦៩៩ ហិចតាការងារដាំដុះលើដំណាំស្រូវវស្សាទូទាំងខេត្ត បើតាមផែនការឆ្នាំ២០១៧ ១៦៧ ,០០០ហិកតា លទ្ធផលធ្វើស្រែ ពង្រោះនិងស្ទូងលើផ្ទៃដី១៦៧,៥២៩ហិកតា លើសផែនការ១០០,៣ភាគរយ ហើយបានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិស្រូវវស្សា ជួបភាពរាំងស្ងួតនៅដើមវស្សា ប៉ះពាល់៤,៩៣០ហិក ខូច៨០៣ហិកតានៅស្រុកស្វាយជ្រំ។ ដំណាំស្រូវលិចទឹកភ្លៀង ប៉ះពាល់២,១៧៥ហិកតា ខូច៩៦៨ហិកតា ក្នុងនោះប៉ះពាល់ខ្លាំង នៅស្រុកកំពង់រោទ៌ ប៉ះពាល់១,០២៦ហិកតា ខូច៥០៣ហិកតា ស្រុកចន្ទ្រា ប៉ះពាល់៧៧៣ហិកតា ខូច៤៦៥ហិកតា ស្រុករំដួល១៨០ហិកតា ក្រុងបាវិតប៉ះពាល់៨៨ហិកតា ក្រុងស្វាយរៀងប៉ះពាល់៤៦ហិកតា។

លោកបានបញ្ជាក់ថា តាមការចង្អុលបង្ហាញពីលោកអភិបាលនៃគណអភិបាលខេត្ត និងមានការគាំទ្រពីរអាជ្ញាធរខេត្ត សប្បុរសជនក្រុមការងារថ្នាក់ជាតិ បានផ្តល់ប្រេងម៉ាស៊ូត ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវស្តារឡើងវិញ បាន១,៣៤៧ហិកតា ហើយគិតមកដល់ថ្ងៃទី១៤ខែ វិច្ឆិកា ២០១៧នេះប្រមូលផលស្រូវបាន៣៦,២៣៧ហិកតា ទិន្នផលជាមធ្យមក្នុង១ហិកតា ចាប់ពី៣,១៩០ គីឡូក្រាមទៅ៣,២៥០គីឡូក្រាម។

លោកអភិបាលនៃគណអភិបាលខេត្ត បានបង្កើតគណៈកម្មការរកទីផ្សារជូនប្រជាកសិករ ដោយមានរោងម៉ាស៊ីនស្រូវ និងលក់ទៅប្រទេសវៀតណាម ដល់ព្រំដែនព្រៃវល្លិ ស្រុកកំពង់រោទ៌ ស្រូវចម្រុះ ក្នុង១គីឡូក្រាម តម្លៃ៨៥០រៀល ស្រូវអ៊ីអ៊ែរ័ ១គីឡូក្រាមតម្លៃ៨១០រៀល ហើយបើប្រៀបធៀបឆ្នាំ២០១៦ តម្លៃស្រូវបានខ្ពស់ជាង២០រៀល។ ជម្រុញប្រជាកសិករបានធ្វើស្រូវប្រដេញទឹក និងធ្វើស្រែប្រាំងឆ្នាំ២០១៧-២០១៨ តាមផែនការ២០,០០០ហិកតា ហើយបានភ្ជួររាស់គ្រឿងយន្តបាន៤,០៥៣ហិកតា ព្រោះ ស្ទូងបានចំនួន២,២១៦ហិកតា។

ស្រុករមាសហែក ស្រូវល្អ ព្រោះ ស្ទូងបានលើសផែនការ១០១ភាគរយ ផែនការ៣២,១០០ហិកតា បានទិន្នផលខ្ពស់ក្នុង១ហិកតា បាន៣តោន៤៥០គីឡូក្រាម។ ដំណាំកសិឧស្សាហកម្ម ដំឡូងមី ចំនួន៦,០២៣ហិកតា ទិន្នផល ១ហិកតា១៧តោន ដំណាំអំពៅ ១,២១៨ហិកតា ទន្និផល៣៦តោន១ហិកតា។

លោកថាច់ រតនា បានមានប្រសាសន៍ថា មន្ទីកសិកម្មបានលើកកម្ពស់ វិស័យកសិកម្មតាមរយៈការធ្វើស្រែបង្ហាញដោយ អនុវត្តន៍តាមគោលការណ៍ធម្មជាតិ តាមបែបជីវៈចម្រុះជាង៤០០កន្លែង (មានស្រូវ បន្លែ និងចិញ្ចឹមសត្វ)។ អនុវត្តន៍តាមគោលការណ៍ ស៥ ជិត៤ពាន់កន្លែង។ គឺ៖ ស១ ស្រះទឹកជីកស្រះធានាទឹកពេលមានភាពរាំងស្ងួត ។ ស២ ស្រូវ ពូជស្រូវស្រាល ឆ្លើយតបទៅនិងការប្រែប្រួលអាកាសធាតុ ស្រូវកណ្តាល។ ស៣ សួនបន្លែ គ្រប់ប្រភេទ ។ ស ៤ សត្វ ការចិញ្ចឹមសត្វជាលក្ចណៈគ្រួសារ គ្រួសារនីមួយៗ មានការចិញ្ចឹមសត្វមាន់ទា ផ្តោតតាមរយៈពេលខ្លី។ ស៥ គឺ៖សុវត្ថិភាព ម្ហូបអាហារ (ស្រូវ បន្លែ ត្រីសាច់) មានសុវត្ថិភាពទាំងអ្នកផលិតទាំងអ្នកប្រើប្រាស់ ឬបិរិភោគ៕ យឹម សុថាន


ចែករំលែក៖