មនោរាល គឺជាកុមារីម្នាក់ដែលមានសម្បុរខ្មៅស្រអែម សក់ពណ៌ខ្មៅស្រឡូន និងមានមាឌតូចល្អិត។ មនោរា ជាក្មេងស្រីចូលចិត្តអានសៀវភៅហើយភាគច្រើនសៀវភៅដែល មនោរា ចូលចិត្តអានគឺជាប្រវត្តិសាស្ត្ររបស់ខ្មែរក្រហម។ ទោះបីមនោរា មានអាយុត្រឹមតែ១២ឆ្នាំ ប៉ុន្តែការគិតរបស់ មនោរា បានជ្រាលជ្រៅ និងល្អិតល្អន់ខ្លាំងណាស់។ ឆ្នាំសិក្សាថ្មីនេះ ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ៖ រឿង៖ ស្រមោចដំរីជួយគ្នាទៅវិញទៅមក
ក្រោយពេលដំរី និងស្រមោចបានសុំរាប់អានគ្នាជាសម្លាញ់រួចមក ថ្ងៃមួយស្រមោចមួយសំបុកធំត្រូវទឹកជន់លិចលង់សំបុកធ្វើឲ្យស្រមោចខ្វះជម្រក និងត្រូវលង់ទឹកបណ្ដាលឲ្យក្លាយជាចំណាយត្រី។ ពេលឃើញដូច្នោះ ដំរីដែលកំពុងរកស៊ីនៅក្បែរនោះ ក៏បោះមែកឈើឱ្យស្រមោចទុំហើយស្រង់យកមកលើគោកដើម្បីសង្គ្រោះជីវិត។ ក្រោយរស់រានមានជីវិត ស្រមោចបានថ្លែងអំណរគុណដល់ដំរីដែលបានជួយយកអាសារដ៏ក្រុមខ្លួនហើយសន្យាថាបើដំរីមានគ្រោះអាសន្នអ្វីមួយ ពួកគេនឹងជួយឲ្យអស់ពីសមត្ថភាព។ ថ្ងៃមួយ មានព្រានព្រៃម្នាក់ កំពុងលើកកាំភ្លើងបាញ់សំដៅដំរី។ ក្រុមស្រមោចឃើញដូច្នោះ ... Read More »
រឿង៖ វាសនាដួងចាស់ខ្ញុំ(ត)
យាយលុច÷ ស្ងាត់ស្ងៀមណាកូន!ម៉ែមានដំឡូងជ្វាពីរបីមើមដែរ កូនស៊ីទៅម៉ែលាងទឹករួចហើយ។ កូនប្រុសៗ ពីរនាក់មិនស៊ីទេ តែកូនស្រីប្អូនបីនាក់បានចែកគ្នាស៊ីដោយស្ងៀមស្ងាត់បំផុតប្រកបដោយស្នាមញញឹមតិចៗ បើទោះបីជាដំឡូងនោះមិនបានចម្អិនក៏ដោយ។ ល្ងាចនេះ យាយលុច មើលទៅដូចជាស្លេកស្លាំងណាស់។ គាត់មានដំណើរមួយៗមិនរហ័សដូចសពមួយដងទេ។គាត់ដើរឈប់ៗ សម្រាកដូចរកកលរំដួល តែគាត់នៅតែប្រឹងដើររហូតទាល់តែដល់ផ្ទះ ទើបដួលសន្លប់មុខកូនៗរបស់គាត់។ ... Read More »
រឿង រួចពីចំណង (តចប់)
លុះព្រឹកឡើងមេកងបានមកទទួលយើងទៅតាមក្រុម រៀងៗខ្លួន។ ក្នុងមួយកងៗ មានប្រហែលជា ១០០ គ្រួសារហើយធ្វើដំណើរចេញពីក្រុងពោធិ៍សាត់ទៅកាន់ភូមិមួយទៀតចម្ងាយប្រហែល ១០ គីឡូម៉ែត្រដោយថ្មើរជើង។ ពេលនោះជារដូវស្រូវទុំអង្គការ បានចាត់តាំងស្រីៗឱ្យទៅច្រូតស្រូវ។ ខ្ញុំត្រូវមេកងចាត់ឲ្យធ្វើជាអ្នករែកទឹកត្នោត និងបោកស្រូវ។ យើងរស់នៅខេត្តពោធិ៍សាត់ជួបការលំបាកខ្លាំងណាស់។ ការហូបចុកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែខ្វះខាត។ ... Read More »
រឿង រួចពីចំណង(ត)
ប្រសិនបើខ្ញុំរត់ ខ្ញុំអាចត្រូវកងទ័ពខ្មែរក្រហមបាញ់ដោយគ្រាប់កាំភ្លើងដែលអាចឆាប់ស្លាប់ស្រួលជាងវាយនឹងត្បូងចប។ បន្ទាប់ពីខ្ញុំគិតរួចហើយ ជើងរបស់ខ្ញុំបានឡើងរត់យ៉ាងត្របាញ់។ កងទ័ពខ្មែរក្រហមបានបាញ់ខ្ញុំ។ គ្រាប់កាំភ្លើងបាញ់កិតៗនិងជើងរបស់ខ្ញុំ ប៉ុន្តែមិនត្រូវខ្ញុំទេ។ កងទ័ពខ្មែរក្រហមទាំងអស់នោះមិនបានតាមមករកខ្ញុំភ្លាមៗ នោះទេ ព្រោះខ្លាចប្រជាជនផ្សេងទៀតមានឱកាសរត់ដែរ។ ខ្ញុំបានរត់ទៅតាមផ្លូវដែលកងទ័ពខ្មែរក្រហមទាំងអស់នោះបានបណ្ដើរខ្ញុំមក។នៅពេលដែលខ្ញុំខំរត់ទៅដល់ខាងជើងក្លោងទ្វារវត្តជីផុច មានមនុស្សម្នាជាច្រើននៅទីនោះផ្អើលនឹងសំឡេងកាំភ្លើងដែលកងទ័ពខ្មែរក្រហមបានបាញ់ខ្ញុំ។ កងទ័ពខ្មែរក្រហមផ្សេងទៀតបានឃើញខ្ញុំហើយស្រែកគំរាមឲ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំនៅតែព្យាយាមរត់គេចចេញ។ពេលនោះខ្ញុំបានឮកងទ័ពខ្មែរក្រហមម្នាក់ស្រែកឱ្យបាញ់សម្លាប់ខ្ញុំ បន្ទាប់ខ្ញុំរត់បានចម្ងាយ១០ម៉ែត្រចេញពីទីនោះ។ ... Read More »
រឿង៖ រួចពីចំណង
បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញនៅថ្ងៃ ១៧ មេសា ១៩៧៥ ទីរួមខេត្តព្រៃវែងត្រូវដណ្ដើមបាននៅពេលនោះដែរ។ បន្ទាប់ពីទទួលបានជ័យជំនះខ្ញុំបានត្រឡប់មកសមរភូមិក្រោយវិញ។ ប្រជាជនជាច្រើននាក់នៅរង់ចាំអបអរសាទរជ័យជំនះរបស់យើង។ ប្រជាជនខ្លះច្រៀងផង រាំផង វាយស្គរផងព្រោះគិតថាប្រទេសជាតិលែងមានសង្គ្រាមទៀត។ ក្រោយមក ឧបករណ៍ភ្លេងបុរាណដូចជាស្គរជាដើមត្រូវបានកម្ទេចចោល ថែមទាំងមានការផ្សឹកព្រះសង្ឃដោយបង្ខំដែរ។ ក្តីសង្ឃឹម ... Read More »
រឿង រួចពីចំណង
ខ្ញុំឈ្មោះ តាក់ សុត កើតនៅឆ្នាំ១៩៥៧ មានស្រុកកំណើតនៅភូមិប្រហ៊ូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ស្រី ហ៊ុន និងម្ដាយរបស់ខ្ញុំឈ្មោះ គង់ បាន។ ... Read More »
រឿង៖ ឆ្លងទន្លេ(តចប់)
ខ្ញុំគ្មានសង្ឃឹមថាប្ដីរបស់ខ្ញុំនៅរស់រានមានជីវិតទេ ព្រោះសូម្បីតែខ្លួនរបស់ខ្ញុំ និងកូនរបស់ខ្ញុំទាំងពីរនាក់ក៏ពុំមានសង្ឃឹមថានឹងបានរស់ដល់ថ្ងៃស្អែកផង។ ម៉ោង ៦ ព្រឹកអ្នកដំណើរទាំងអស់នឹងត្រូវឆ្លងសាឡាងទៅអ្នកលឿងត្រើយខាងកើត។ នៅពេលដែលឆ្លងសាឡាងយើងត្រូវតែទៅរក្សាភាពស្ងៀមស្ងាត់ធ្វើ យ៉ាងណាខ្ញុំត្រូវតែលួងកូនតូចៗកុំឲ្យយំ ព្រោះនៅពេលដែលមានសំឡេងក្មេងយំឮខ្លាំងៗ ហើយធ្វើឲ្យកងទ័ពខ្មែរក្រហមទើសចិត្ត កងទ័ពអាចបាញ់សម្លាប់យើងចោល។ ខ្ញុំភិតភ័យខ្លាំងណាស់។ កូនប្រុសរបស់ខ្ញុំក្តៅខ្លួន និងផ្ដាសាយទៀតខ្ញុំគិតក្នុងចិត្តថា ប្រសិនបើខ្ញុំនឹងកូនឆ្លងទន្លេផុត ... Read More »
រឿង៖ ឆ្លងទន្លេ
នៅជាប់របងផ្ទះតៀមមួយដែលមានរានហាលនៅពីខាងមុខផ្ទះ ខ្ញុំកំពុងតែដេកបំបៅដល់កូនដែលមានអាយុប្រហែលជាងពីរឆ្នាំ និងកូនប្រុសម្នាក់ទៀតរបស់ខ្ញុំអាយុប្រហែល ៤ឆ្នាំនៅក្បែរនោះដែរ។កូនប្រុសរបស់ខ្ញុំកំពុងតែយំរំអុកទាររកអាហារ។ រំពេចនោះកងទ័ពខ្មែរក្រហមពីរនាក់ស្លៀកសម្លៀកបំពាក់ខ្មៅ ដៃកាន់កាំភ្លើងបានស្រែគំហល និងគំរាមកំហែងដល់ខ្ញុំឲ្យលួងលោមកូនឲ្យបាត់យំ។ មួយសន្ទុះក្រោយមកមានកងទ័ព ៤នាក់ទៀត បានដើរមកចាប់កុមារវាយដោយរំពាត់ឲ្យបាត់យំ។ ខ្ញុំបានស្ទុះទៅចាប់បីត្រកងកូនិងយកក្រមាខ្ចប់មាត់កុំឲ្យកូនយំខ្ញុំយំឮសំឡេងខ្លាំងចេញមក។បន្ទាប់មកក្រុមហ៊ុន មកងទ័ពខ្មែរក្រហមចេញទៅបាត់ខ្ញុំបានលើកកូនបីដាក់លើគ្រែ ហើយខ្ញុំស្រាប់តែភ័យស្លន់ស្លោភ្លាមៗ ពីព្រោះកូនរបស់ខ្ញុំបាត់មាត់ បាត់កលែងនិយាយស្ដីអ្វីទាំងអស់។ ... Read More »
រឿង៖ ខ្សែជីវិតកងកុមារ(តចប់)
រឿងរ៉ាវមិនទាន់ចប់នៅឡើយទេ។ជីវិតក្រោយពេលឪពុកស្លាប់គ្រួសាររបស់ខ្ញុំត្រូវជួបរឿងឥតឈប់ឈរ។ ម្ដាយរបស់ខ្ញុំមានអ្នកតាមស្រឡាញ់ដោយមិនយល់ដល់ខ្មោចឪពុកខ្ញុំ ដែលទើបនឹងស្លាប់ទាល់តែសោះ។ មិនតែប៉ុណ្ណោះអ្នកដែលស្រឡាញ់ម្តាយរបស់ខ្ញុំនោះ គឺជាមិត្តភក្កិឪពុករបស់ខ្ញុំទៅទៀត។ តើស្ត្រីមានកូនប្រាំបីនាក់ហើយ នៅមានអ្នកតាមស្រឡាញ់ទៀត យើងគិតមើលថាតើគាត់ស្អាតណាស់មែនទេ? ការពិតមិនមែនទេ ម្ដាយរបស់ខ្ញុំមិនស្អាតណាស់ណាទេ តែលោកពូគាត់ស្រឡាញ់ម្ដាយខ្ញុំតាំងពីនៅក្រមុំម៉្លេះ។ ចុះហេតុអ្វីបានជាគាត់ចិត្តស្មោះម៉្លេះ? ទីបំផុតម្តាយរបស់ខ្ញុំនៅតែបដិសេធពូនោះដដែល។ ម្ដាយរបស់ខ្ញុំស្មោះត្រង់ជាមួយឪពុករបស់ខ្ញុំណាស់ ទោះបីជាគាត់ស្លាប់ហើយក៏ដោយ។ ... Read More »
រឿង៖ ខ្សែជីវិតកងកុមារ
មីងលី គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនរាប់សែននាក់ ដែលបានឆ្លងកាត់ការរស់នៅដោយគ្មានសិទ្ធិសេរីភាព និងគ្មានការជួបជុំគ្រួសារបងប្អូនឡើយ។ អ្វីៗ ត្រូវរស់នៅជាក្រុមទៅតាមការចាត់តាំងរបស់អង្គការ។ មនុស្សចាស់ត្រូវរស់នៅក្រុមមនុស្សចាស់ យុវជនត្រូវរស់នៅក្រុមយុវជន ក្មេងត្រូវរស់នៅក្រុមក្មេង ប្រុសនៅដោយប្រុស ស្រីនៅដោយស្រី លើកលែងតែគូស្វាមីភរិយាដែលទើបតែរៀបការរួច និងក្មេងមិនទាន់អាចធ្វើអ្វីបានប៉ុណ្ណោះ ទើបអាចនៅជាមួយគ្នាបាន។ មីងលី ... Read More »
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷ រឿង៖ ដំរី និងស្រមោច
នៅក្បែរត្រពាំងមួយ ស្រមោចមួយហ្វូងធំកំពុងនាំគ្នាពាំចំណីអាហារបម្រុងទុកស៊ីក្នុងខែវស្សាពេលដែលភ្លៀងធ្លាក់លិចលង់។ នៅពេលនោះ មានដំរីស្ដមួយក្បាលចូលទៅផឹកទឹកត្រពាំងនោះ ហើយបានជួបនឹងហ្វូងស្រមោចកំពុងពាំចំណីក៏សួរច្រមោចថា បងស្រមោចឯងកំពុងធ្វើអ្វីហ្នឹងបានជាញាប់ដៃញាប់ជើងម្ល៉េះ? ស្រមោចក៏តបថា ពួកយើងពាំចំណីត្រៀមបម្រុងទុកហូបខែវស្សា ព្រោះខ្លាចទឹកមកលិចលង់កន្លែងស្នាក់នៅអស់។ បានឮស្រមោចនិយាយយ៉ាងដូច្នេះ ដំរីស្ដ ក៏សើចចំអកដាក់ស្រមោចហើយនិយាយថា ... Read More »
រឿង៖ រត់
ព្រឹកព្រលឹមមិនទាន់ ខ្ញុំរូតរះភ្ញាក់ពីតំណេកដើម្បីរៀបចំខ្លួនទៅសាលារៀន។ ព្រឹកនេះម៉ូតូរបស់ខ្ញុំខូច ខ្ញុំត្រូវហៅម៉ូតូកង់បីដើម្បីធ្វើដំណើរទៅកាន់សាកលវិទ្យាល័យរបស់ខ្ញុំ។ ម៉ូតូកង់បីដែលខ្ញុំជិះបានឈប់ទ្រឹងនៅមួយកន្លែងព្រោះតែការក៏ស្ទះចរាចរណ៍។ ខ្ញុំនិងអ្នកបើកបរបាននិយាយគ្នាលេងអំពីមុខរបររកស៊ីហើយគាត់បានត្អូញត្អែរប្រាប់ខ្ញុំថា សព្វថ្ងៃនេះគាត់ពិបាករកលុយណាស់ហើយទំនិញចេះតែឡើងថ្លៃ ធ្វើឲ្យគាត់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។ បន្ទាប់មក គាត់បានលាន់មាត់ថាគាត់ចង់វិលត្រឡប់ទៅរស់នៅក្នុងរបបខ្មែរក្រហមវិញ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឮថាគាត់ចង់វិលត្រឡប់ទៅរស់នៅក្នុងរបបខ្មែរក្រហមដែលមនុស្សគ្រប់គ្នាតែងតែខ្លាចរអា ប៉ុន្តែការពិតនេះគ្រាន់តែជាពាក្យសម្ដីនិយាយលេងសើចរបស់គាត់តែប៉ុណ្ណោះ។ រំលឹកដល់រឿងនេះអ្នកបើកបរម៉ូតូកង់បីបានរៀបរាប់ប្រាប់ខ្ញុំពីបទពិសោធន៍ជីវិតរបស់គាត់ថា ... Read More »
រឿង៖ អត់ទេ មិនដែលសង្ឃឹមថារស់ទេ
ថ្ងៃមួយខ្ញុំបានដើរជាមួយនឹងអ៊ំស្រីម្នាក់ដែលមានអាយុប្រហែល ៦០ ឆ្នាំប្លាយ មកដល់តុបាយថ្ងៃត្រង់នៅកន្លែងធ្វើការរបស់ខ្ញុំ។ បន្ទាប់មកអ៊ំស្រីបានអង្គុយចុះរួចនិយាយថាជីវិតរបស់ខ្ញុំនៅក្នុងសម័យខ្មែរក្រហម។បានប្រឈមមុខនឹងការលំបាកនិយាយមិនត្រូវ។ បន្ទាប់មកអ៊ំប្រុសម្នាក់ទៀតមានអាយុប្រហែល ៥០ ឆ្នាំប្លាយ ជាមិត្តរួមការងាររបស់ខ្ញុំបានអញ្ជើញមកដល់ដែរ។ ខ្ញុំបានជំរាបគាត់ទាំងពីរនាក់ថា ខ្ញុំចង់ស្ដាប់រឿងរ៉ាវជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ ក្នុងសម័យខ្មែរក្រហមដែលបានគ្រប់គ្រង និងដឹកនាំប្រទេសកម្ពុជារវាងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត(តចប់)
បន្ទាប់ពីរៀបមង្គលការរំលងបានប្រហែលមួយខែ ស្រាប់តែប្រធានសហករណ៍ចាត់យកយុវជន យុវនារី នារីសកម្មទៅធ្វើការនៅរោងស្រូវភ្នំពេញ។ សោភី ក្រោយពីបានក្លាយជាប្រប្រជាជនពេញសិទ្ធិត្រូវបានប្រធានសហករណ៍ជ្រើសរើស។ ចំណែកសោភ័ណ ពេលដឹងថាម្ដាយរបស់ខ្លួនបានទៅភ្នំពេញ នាងចង់ទៅតាមណាស់ តែគ្មានឈ្មោះនឹងគេ។ ពេលនោះមានយុវតីម្នាក់មិនចង់ទៅភ្នំពេញឡើយ ទើប សោភ័ណ ប្ដូរឲ្យនាងមកធ្វើការក្នុងរោងត្បាញវិញ ហើយ ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត(ត)
កល្យាណ និង សោភ័ណក្រោយពេលបានឮសម្ដី អ៊ុំជង់ដូច្នេះ ក៏ដាក់ខ្នងដេកទៅវិញ។ ឯវិចិត្រ ក៏បានស្ដាប់ឮការសន្ទនារបស់អ្នកទាំងបីដែរ តែវិចិត្រធ្វើជាសម្ងំដេកលក់មិនកម្រើកខ្លួន។ លុះស្អែកឡើង វិចិត្របរទេះប្រមូលស្បៀង និង ពូជស្រូវទៅដាក់នៅតាមកងនីមួយៗ ហើយឆ្លៀតស៊ើបឪពុកម្ដាយរបស់សោភ័ណ។ វិចិត្រជាកងសេដ្ឋកិច្ចរត់ការខាងស្បៀងហូបចុកនិងស្លៀកពាក់ទើបការចូលទៅតាមក្រុមជនជំនាមមិនជាបញ្ហាអ្វីនោះទេ។ ដល់ទីទួលដែលជនជម្លៀសពីទីក្រុងរស់នៅ ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត(ត)
ក្រោយថ្ងៃ ១៧ មេសា១៩៧៥ អ្វីៗ នៅក្នុងភូមិចាប់ផ្ដើមប្តូរផ្លាស់ ព្រោះមានប្រជាជនមិនដែលឃើញមុខជាបន្តបន្ទាប់ ទៅរស់នៅលើទួលមួយឆ្ងាយពីភូមិ។ ប្រជាជនក្នុងភូមិម្នាក់ៗ មមាញឹកតែយកខោអាវពណ៌មកជ្រលក់ឲ្យក្លាយជាពណ៌ខ្មៅទាំងអស់តាមបញ្ជារបស់មេភូមិ។ ប្រជាជនខ្លះទៀត រវល់តែរៀបចំឧបករណ៍ ស្រូវពូជ និងភ្ជួរស្រែ ព្រោះភ្លៀងដើមខែចាប់ផ្ដើមធ្លាក់មកជាបន្តបន្ទាប់។ ម្នាក់ៗ ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត(ត)
កុសល មិននិយាយអ្វីច្រើនជាមួយ អ៊ំជង់ ទេ ក្រៅពីការផ្ដែផ្ដាំប្តីប្រពន្ធទាំងពីរឲ្យជួយមើលថែប្រពន្ធកូន និងប្អូនស្រីឲ្យបានល្អ។ កុសល បន្តនៅក្នុងក្រុងចាំមើលស្ថានភាពកងទ័ពអាវខ្មៅធ្វើអ្វីទៀត ហើយកុសល បាននិយាយទៅកាន់អ្នកទាំងអស់គ្នាមុននឹងចាកចេញថា បើខ្ញុំនៅមានជីវិត ខ្ញុំនឹងទៅរកអ្នកទាំងអស់គ្នា។ បន្ទាប់ពីកុសលផ្តែផ្ដាំរួចហើយគាត់បានប្រាប់ឲ្យ អ៊ំជង់ បររទេះចេញទៅជាប្រញាប់ខ្លាចក្រែងមានកងទ័ពមកទាន់។ ... Read More »
រឿង ភ្នែកនៅក្នុងចិត្ត(ត)
ព្រឹកព្រលឹមស្រាងៗ កុសល ប្រាប់ប្រពន្ធឱ្យទៅដាស់កូនៗ លុបលាងមុខ។ ថ្ងៃនេះកុសលមិនបានទទួលទានអាហារពេលព្រឹកទេ ព្រោះប្រញាប់ចេញដំណើរ។ ឡានមកដល់ខាងមុខផ្ទះ កល្យាណ និងសោភ័ណ្ឌដើរចូលទៅក្នុងឡានមុន។ តៃកុងឡាន និង កុសល បានយកអីវ៉ាន់ទៅដាក់ក្នុងឡាន។ ចំណែក សោភី ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត(ត)
ក្នុងវ័យ ១៥ ឆ្នាំយុវតីម្នាក់ស្លៀកសំលៀកបំពាក់ពណ៌ស ក្រងសក់ទម្លាក់មកលើស្មាខាងមុខបានមើលទៅរូបគំនូរប្រាសាទអង្គរដែលតាំងលើជញ្ជាំងទាំងទឹកមុខអាឡោះអាល័យ។ យុវតី គិតស្រមៃក្នុងចិត្តម្នាក់ឯងថា ឱប្រាសាទដ៏ល្អឆើតឆាយអើយ អ្នកបានផ្ដល់ក្តីសុខដល់ខ្ញុំ និងគ្រួសារច្រើនឆ្នាំទៅហើយ។ ទោះខ្ញុំមិនបានកើតលើទឹកដីអង្គរពិតមែន តែខ្ញុំហាក់មិនចង់ឃ្លាតឆ្ងាយពីអ្នកទេ។ អ្នកបានផ្ដល់អនុស្សាវរីយ៍ច្រើនណាស់ដល់ខ្ញុំ។ អ្នកក៏ជានិម្មិតរូបនៃភាពរឹងមាំស្ថិតស្ថេររៀងរហូត។ ទោះបីជាខ្ញុំមិនអមតៈ តែខ្ញុំធ្វើជាមនុស្សរឹងមាំ ... Read More »
រឿង៖ ភ្នែកនៅក្នុងចិត្ត
សូរសំឡេងឡានបើកលើផ្លូវជាតិដោយល្បឿនយឺតៗ ប៉ុន្តែសន្ធឹកឡានមិនអាចឈ្នះសំឡេងសត្វត្ររៃការកណ្ដឹងដែលកំពុងស្រែកច្រៀងយ៉ាងសប្បាយនៅលើចុងឈឺតាមផ្លូវទេ។ ឡានបានបើកភ្លើងផ្ដល់សញ្ញាទៅក្បែរខាងចិញ្ចឹមផ្លូវដើម្បីចតព្រោះទ្វារកញ្ចក់ឡានផ្នែកខាងក្រោយរបើក។ វាយោបក់មក ធ្វើឲ្យដើមឈើរេរាប្រៀបដូចជាកំពុងរាំទៅតាមរៃច្រៀង។ ឯស្លឹកឈើទុំជ្រុះចាកមែកព្រមទាំងនាំក្លិនផ្ការំដួលបក់មកប៉ះនឹងច្រមុះស្ត្រីម្នាក់ដែលនៅក្នុងឡាន។ សំឡេងឡានមួយផ្សេងទៀតបានមកពីក្រោយ ហើយស៊ីផ្លេឡើង។ រំពេចនោះឡានទាំងពីរក៏ចេញដំណើរលើរុក្ខវិថីខ្វែងខ្វាត់បាត់ស្រមោលទៅ។ មនុស្សម្នាអ៊ូអរសើចសប្បាយឆ្លងកាត់ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់សំឡេងភ្លេងប្រពៃណីខ្មែរបានលាន់ឮចេញពីក្នុងព្រៃ។ ប្រជាជនស្លៀកពាក់សំលៀកបំពាក់ថ្មីប្លែកៗពណ៌ស្រស់ឆើតឆាយអ្នកខ្លះដើរអ្នកខ្លះជិះកង់ម៉ូតូ និងអ្នកខ្លះជិះឡានដែរ បានមកចតកកកុញក្រោមដើមរុក្ខាខ្ពស់ៗនៅពីមុខបរិវេណប្រាសាទ។ ចំណែកឯឡានទាំងពីរក៏បានមកចតនៅទីនោះដូចគ្នាដែរ។ ... Read More »
រឿង៖ ពេលដែលខ្ញុំបើកភ្នែក(តចប់)
លុះព្រឹកឡើង ឌឹម ដែលជាប្រធានសហករណ៍ និងជាអ្នករាយការណ៍ទៅថ្នាក់លើ ត្រូវអង្គការបណ្ដើរចេញទៅ។ ឪពុករបស់ខ្ញុំកាន់តែអស់ចិត្តថាអាចនៅបន្តទៀត។ ថ្ងៃនោះឪពុករបស់ខ្ញុំអង្គុយសំលៀងកាំបិតបណ្ដើរនឹកគិតបណ្ដើរថា ព្រឹកនេះ ឌឹមព្រឹកស្អែកអាចនឹងដល់វេនគាត់ម្ដង។ ឪពុករបស់ខ្ញុំ តាំងចិត្តថាប្រសិនឮសំឡេងមនុស្សចម្លែកមកហៅ គាត់នឹងមិនឲ្យចូលមកចាប់គាត់បានជាដាច់ខាត។ គាត់ស៊ូស្លាប់នឹងគ្រាប់កាំភ្លើង ក៏មិនឲ្យពួកគេធ្វើទារុណកម្មឡើយ។ យប់នោះគាត់ដេកមិនលក់សោះរហូតជិតភ្លឺ។ ... Read More »
រឿង៖ ពេលដែលខ្ញុំបើកភ្នែក
ខ្ញុំបើកភ្នែកឡើងសម្លឹងមើលពិភពលោកមួយនេះដូចជាតូចចង្អៀតណាស់។ មនុស្សម្នាទាំងឡាយបានមកប្រមូលផ្ដុំគ្នារស់នៅជាកង ជាពួក តាមលំដាប់លំដោយ រួមមានកុមារ យុវជន និងមនុស្សចាស់។ កង ឬក្រុមនីមួយៗធ្វើការរួម ហូបរួម និងស្នាកឮនៅរួម។ សកម្មភាពការងារចេះតែបន្តទៅមុខពោរពេញដោយឋាមពលមគ្មានការរាថយឡើយ។ ស្នូររគាំងពន្លឺឡើងជាសញ្ញាសម្រាប់ដាស់មនុស្សឲ្យក្រោកពីដំណេកទទួលទានអាហារចេញទៅធ្វើការ និងឈប់សម្រាកពីការងារឲ្យបានទៀងទាត់។ ... Read More »
រឿង៖ ផ្តិលកេរជីវិត (តចប់)
* ជំងឺបាក់ជ័របាយ÷ រាងកាយរបស់ខ្ញុំស្វិតស្រពោនក្រៀមក្រញ៉ង់ខ្មៅក្រញេះមើលមិនយល់ឡើយ។ រាល់ថ្ងៃខ្ញុំធ្វើការទាំងខ្លួនមានជំងឺដែលបណ្ដាលមកពីការធ្វើការងារធ្ងន់បាក់កម្លាំងនិងទទួលទានអាហារខ្វះជីវជាតិ។ ចាប់តាំងពីខ្ញុំដឹងថាខ្លួនរបស់ខ្ញុំមានជំងឺបាក់ជ័របាយមក ខ្ញុំហាក់មិនមិនសូវសប្បាយចិត្តនិងការងារទាំងនោះឡើយ។ ម្យ៉ាងទៀតខ្ញុំមិនខ្លាចនិងការគំរាមកំហែងរបស់ប្រធានកងទៀតទេ។ ពួកគេតែងតែប្រើសំដីគំហកខ្លាំងៗដាក់ខ្ញុំ។ មេកងថាខ្ញុំជាមនុស្សធ្វើពុតធ្វើជាឈឺ ម្យ៉ាងទៀតមេកងចេះតែរំអុកដាក់ខ្ញុំម្ដងហើយម្ដងទៀតថា ខ្ញុំជាមនុស្សឈឺសតិអារម្មណ៍ទៅវិញ។ ឪពុកម្តាយរបស់ខ្ញុំ ពេលឃើញខ្ញុំធ្លាក់ខ្លួនឈឺដូច្នេះ ់ពួកគាត់ពិបាកចិត្តខ្លាំងណាស់។ឪពុកម្តាយរបស់ខ្ញុំមិនដែលបញ្ចេញឲ្យខ្ញុំឃើញថា ... Read More »
រឿង៖ ផ្តិលកេរជីវិត(ត)
ការធ្វើដំណើរមិនអាចឈប់មកផងឡើយ។ យើងត្រូវឆ្លងពីភូមិមួយទៅភូមិមួយទៀតរហូតដល់ស្រុកក្រឡាញ់។ ដំបូងឡើយប្រធានក្រុមចល័តបានប្រាប់ខ្ញុំថាយើងត្រូវជម្លៀសមកភូមិត្រុំ។ ប៉ុន្តែដោយដោយហេតុថារថយន្តមួយជាន់មីនផ្ទុះខូចហើយរថយន្តពីរផ្សេងទៀតត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ថែមទាំងត្រូវការកម្លាំងក្មេងៗជួយចូកទម្លាក់ឲ្យបានច្រើនរហ័សដែរនោះ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ខុសពីគោលដៅចាស់ដើម្បីជាកម្លាំងជួយចូកទម្លាក់ខ្សាច់។ មេឃកាន់តែងងងឹតទៅហើយឡានដឹកខ្សាច់ទើបមកដល់ស្រុកក្រឡាញ់។ ខ្ញុំកាយដីខ្សាច់ទាំងយប់ងងឹតរហូតម៉ោងជិត១០ យប់ទើបអស់ខ្សាច់ពីឡានបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្តទៀត ប៉ុន្តែគេមិនឱ្យខ្ញុំទៅវិញទេ គឺគេទុកឲ្យខ្ញុំនិងមិត្តឯទៀតចូកខ្សាច់ទម្លាក់ឯស្រុកស្រលាញ់នេះ រយៈពេល ៥ យប់៥ថ្ងៃ។ ... Read More »
រឿង៖ ផ្តិលកេរជីវិត(ត)
ចំពោះមុខនេះ ខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិដែលកំពុងតែរស់នៅជួបជុំគ្រួសារ ផ្ទះសម្បែងបងប្អូន យ៉ាងសប្បាយរីករាយក៏ប្រែប្រួលយ៉ាងលឿនត្រឹមតែមួយរយៈពេលដ៏ខ្លី ទៅជាមនុស្សគ្មានលំនៅដ្ឋានច្បាស់លាស់ចាកចោលស្រែចម្ការរសាត់អណ្ដែតទាំងយប់អធ្រាតគួរឲ្យអាសូរ។ នេះក៏ព្រោះតែបុព្វហេតុនៃសង្គ្រាមដែលកើតចេញពីការចង់បាននូវអំណាចបំភ្លេចបំផ្លាញតែជាតិឯង គ្មានក្រែងរអែងចិត្តអាណិតដល់ជីវិតរស់នៅរបស់មនុស្សស្លូតត្រង់បន្តិចឡើយ។ រដូវរំហើយអាកាសធាតុនាពេលយប់កាន់តែត្រជាក់ ខ្ញុំរងាញាក់ដូចកូនចាបត្រូវទឹកភ្លៀងអ៊ីចឹង។ ក្លិនស្រូវស្រាលទុំប្រហើរចេញពីក្បែរៗដងផ្លូវមិនដាច់ យើងធ្វើដំណើរឆ្លងពីភូមិក្រសាំងកាត់តាមខាងជើងភូមិឈូកបន្តទៅភូមិខ្នារ ភូមិគោកស្ពាន និងភូមិព្រះនគររួចឆ្ពោះទៅទីរួមស្រុចុងកាល់។ ខ្យល់បក់បោកនារាត្រីនេះមិនដាច់ឡើយ។ ... Read More »
រឿង៖ ផ្តិលកេរជីវិត
* រាត្រីទុក្ខព្រួយ ÷ ខ្ញុំអង្គុយសម្ងំក្នុងលេណរដ្ឋានដ៏តូចចង្អៀតមួយ ដែលមានឈើគ្រាក់គ្របពីលើគំនរយ៉ាងច្រើនសម្រាប់ទុកជារនាំងការពារគ្រាប់។ លេណដ្ឋានរបស់ខ្ញុំនៅសល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់ធ្វើជាផ្លូវលូនចេញចូលក្នុងគ្រាមានអាសន្ន។ លេណដ្ឋាននោះមានរាងជាអក្សរអែល។ នៅខាងក្នុងលេណដ្ឋានងងឹតស្លុបហប់មិនសូវមានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសនៅខាងក្រៅឡើយ។ តាមកន្លៀតឈើមានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំមានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយកមកធ្វើជារន្ធទីជម្រកស្នាក់អាស្រ័យ។ មួយផ្នែកទៀតនៅក្នុងលេណដ្ឋាន ខ្ញុំឃើញមានការុងអង្ករ អីវ៉ាន់ និងសម្លៀកបំពាក់មួយចំនួនរាយប៉ាយពាសពេញក្នុងរណ្ដៅ។ ... Read More »
រឿង៖ នរកលោកិយ៍បីឆ្នាំប្លាយ(តចប់)
* ជីវិតរស់នៅកងចល័ត÷ ពាក្យថា(កងចល័ត) មានពីរគឺកងចល័តតំបន់និងកងចល័តតាមសហករណ៍។ កងចល័តតំបន់ គឺអង្គការប្រមូលយុវជន យុវនារីរែកដីប្រឡាយនៅតំបន់ណាដែលលំបាកខ្លាំងតាមសមរភូមិក្តៅនៅឆ្ងាយៗដូចជា អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ អាងកំពីងពួយខេត្តបាត់ដំបង។ ឯកងចល័តតាមសហករណ៍ គឺជាកងចល័តដែលអង្គការប្រមូលយុវជន យុវនារី ឬវ័យកណ្ដាលឲ្យធ្វើការលើកទំនប់លើកភ្លឺស្រែជីកប្រឡាយ ... Read More »
រឿង៖ នរកលោកិយ៍បីឆ្នាំប្លាយ(ត)
យើងទាំងអស់គ្នានាំគ្នាដើរទាំងហេវហត់អស់កម្លាំងយ៉ាងខ្លាំងតាំងពីយប់រហូតដល់ព្រឹក។ព្រលឹមឡើង យើងធ្វើដំណើរមកដល់វត្តចារក្រោម ស្ថិតក្នុងឃុំប្រាសាទ ស្រុកព្រះនេព្រះ។ នៅទីនោះទាំងប្រជាជន និងព្រះសង្ឃក្នុងវត្តស្ងាត់ជ្រងំ ព្រោះត្រូវជម្លៀសចេញក្នុងថ្ងៃតែមួយដូចគ្នា។ នេះជាទិសដៅរបស់អង្គការឲ្យចេញពីភូមិទៅរស់នៅតាមវាលស្រែ ហើយមិនអនុញ្ញាតឲ្យត្រឡប់មករស់នៅក្នុងភូមិវិញនោះទេ។ មេកងទ័ពខ្មែរក្រហមម្នាក់បានស្រែកប្រកាសថា ” ពុកម៉ែមិត្តទាំងអស់គ្នាសម្រាកដាំបាយស៊ីសិនទៅ “។ ... Read More »
រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷ រឿង៖ កណ្ដុរលោភលន់ភ្លេចខ្លួន
ក្នុងសម័យកាលដ៏យូរលង់មកហើយ មានសត្វកណ្ដុរ៣ក្បាលដោយសារអត់ចំណីខ្លាំងពេកបានសម្រេចចិត្តចូលទៅសុំបម្រើការងារជាមួយម្ចាស់កសិដ្ឋានគ្រាន់បានការឧបត្ថម្ភចំណីអាហារយកមកបន្តជីវិត។ ពេលចូលទៅដល់ ម្ចាស់កសិដ្ឋាន បានប្រកាសការងារ៣មុខព្រួញខុសៗគ្នា និងទទួលបានការឧបត្ថម្ភក៏ខុសៗគ្នាឱ្យកណ្ដុរទាំងបីជ្រើសរើស។ ម្ចាស់កសិដ្ឋានបានកំណត់ការងារទាំង៣ឲ្យកណ្ដុរជ្រើសរើសគឺ.ទី១ ការងារមើលថែសត្វស្ទាំងទទួលការឧបត្ថម្ភពោត ៤ រទេះ។ ការងារទី ២.ដេញពស់ថ្លាន់កុំឲ្យចូលកសិដ្ឋាន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច