(តពីលេខមុន) ១- អំពីដើមកំណើតរបស់មនុស្ស: ក្នុងព្រះត្រៃបិដកភាគ ១៨ ទំព័រដដែលព្រះពុទ្ធសម្តែងថា កាលដែលលោកកំពុងតែចម្រើនឡើងសត្វទាំងឡាយច្យុតចាកអាភស្សរព្រហ្មមកកាន់ភាពជាមនុស្សនេះ សត្វទាំងឡាយនោះកើតដោយឈានចិត្តមានបីតិជាអាហារ មានពន្លឺចេញឯងទៅក្នុងអាកាស បានស្ថិតនៅក្នុងវិមានដ៏ល្អនៅអស់កាលយូរអង្វែង។ ព្រះពុទ្ធបានសម្ដែងបន្ថែមទៀតថា លុះកាលកន្លងទៅជាយូរអង្វែងម្ដងៗ ផែនដីមានរសអណ្តែតលើទឹកសម្រាប់សត្វទាំងនោះប្រាកដដូចជាទឹកដោះក្តៅរលាយអណ្តែតនៅលើទឹកដូច្នោះ ផែនដីមានរសនោះមានសម្បុរល្អ មានក្លិនក្រអូបមានរសផ្អែម ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
ធម៌ និងការគ្រប់គ្រងសង្គម
.ដោយយល់ឃើញថា ការប្រតិបត្តិធម៌អាចមានប្រយោជន៍ដល់ការងារសង្គម និងជំរុញឱ្យមានការរីកចម្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ គួបផ្សំជំរុញមាគ៌ាសន្តិភាពផងនោះ ទើបយើងខ្ញុំជ្រើសរកយកសៀវភៅ” ធម៌ និងការគ្រប់គ្រងសង្គម” រៀបរៀងដោយ និវាណាចារ្យ គឹមវាណ មកចែកជូនមិត្តអ្នកអានស្ដាប់និងពិចារណានាពេលនេះ។ អារម្ភកថា÷ ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា ធម្មោ ហិ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តចប់)
(ភាគបញ្ចប់) ចាប់ពីពេលនោះមក ខ្ញុំនៅធ្វើការវាយថ្មនៅភ្នំឈើកាច់ជារៀងរហូតហើយមិនដែលបានវិលមកមូលដ្ឋានភូមិអាគ្រាជនោះទេ។ ស្របពេលនោះដែរនៅតាមព្រំដែនខ្មែរ-វៀតណាម ក្នុងខេត្តព្រៃវែងនិងស្វាយរៀងឯណោះ សំឡេងផ្ទុះអាវុធប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពវៀតណាមនិងទ័ពខ្មែរក្រហម បានកើតមានយ៉ាងក្តៅគគុក។ គេឃើញទាហានខ្មែរក្រហមស្លាប់និងរបួសមិនតិចនាក់ ហើយអ្នកស្លាប់ត្រូវបានយុទ្ធមិត្តរបស់គេសែងនឹងអង្រឹងមកកប់ក្នុងភោជនីយដ្ឋានក្បាលថ្នល់(បច្ចុប្បន្នវិទ្យាល័យកំពង់ត្របែក)។ ចំណែកនៅភូមិភាគបូព៌ាខេត្តកំពង់ចាមនិងក្រចេះវិញ ចលនាអ្នកតស៊ូខ្មែរមួយក្រុមក៏បានកម្រើកឡើងប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យធ្វើឲ្យមានការរង្គោះរង្គើពេញផ្ទៃប្រទេស។ ថ្ងៃទី ៦ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) បានជាងកន្លះម៉ោង ក្រុមស្ត្រីជាប្រពន្ធនិងកូនតូចដែលមិនដឹងខ្យល់អីរបស់ទាហានលន់នល់ ទាំងនោះ ត្រូវកងឈ្លបយកទៅឃុំខ្លួនក្នុងបន្ទប់ថ្នាក់រៀននៃសាលាបឋមសិក្សាឯករាជ្យនៅទល់មុខមន្ទីឃុំក្នុងវត្តឯករាជ្យក្រោមសំឡេងទ្រហោយំយ៉ាងទ្រហ៊ឹងដូចហ៊ីងពីក្មេងតូចៗជាមួយសម្រែក ” ម៉ែអើយ! កូនឃ្លានបាយណាស់! ” ឯស្រី្តជាម្ដាយបានត្រឹមអង្វរសមមិត្តកងឈ្លប មិត្តអើយ!មុននឹងស្លាប់មេត្តាឲ្យបាយកូនខ្ញុំហូបមួយចម្អែតមក! និងខ្លះទៀតអស់សង្ឃឹមក្នុងជីវិតស្រែកជំទាលឮខ្លាំងលែងខ្លាចស្លាប់” ឲ្យអ្នកមានបុណ្យអើយជួយខ្ញុំផង!” ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) នៅទីនោះជាកន្លែងដាច់ស្រយាលពីលំនៅដ្ឋានប្រជាជន។ ខ្ញុំដើរកាត់ភ្លៀងចេញពីរោងយុវជនមិនបានប៉ុន្មានផង ស្រាប់តែឃើញកងឈ្លប៣នាក់កាន់កាំភ្លើងអាកាគ្រប់ដៃកំពុងបណ្ដើរមនុស្សមួយក្រុមកាត់ដំណក់ទឹកភ្លៀងដែលអ្នកទាំងនោះសុទ្ធតែជាមនុស្សស្រីនិងកូនក្មេងតូចខ្លះអាយុ ៣ ទៅ ៤ឆ្នាំដើរកាន់ដៃម្ដាយស្រែកយំទារបាយហូបទាំងរអឹលជើងដួលប្រឡាក់ភក់ស្រម៉ក។ ឯខ្លះទៀតដែលមានវ័យជាង១ ខួបម្ដាយពនៅលើចង្កេះនាំគ្នាស្រែកយំយ៉ាងទ្រហឹងទាររកបៅដោះម្ដាយគ្រាដែលម្ដាយដៃម្ខាងទៀតទុកទប់បង្វិចនៅលើក្បាលសឹងមិនជាប់។ អ្នកទាំងនេះមានគ្នាប្រមាណជិត ១០០ នាក់ត្រូវកងឈ្លបបណ្ដើរនៅលើផ្លូវលំពីផ្លូវជាតិលេខ ១ ឆ្ពោះមកមន្ទីរឃុំក្នុងវត្តឯករាជ្យទាំងយប់ងងឹតមើលមិនយល់។ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) ពេលនោះដែរ នៅស្រុកកំពង់ត្របែកទឹកជន់លិចនៅតាមបណ្ដាឃុំមួយចំនួនដែលនៅជាប់នឹងទន្លេកំពង់ត្របែក(ទន្លេតូច)ក្នុងឃុំកន្សមអកដែលជាឃុំមួយមានមន្ទីរឃុំឃាំងមនុស្ស(គុក)របស់អង្គការដ៏ធំនៅចំណុចឬស្សីម្រេញត្រូវទឹកលិចដល់ដំបូលមន្ទីរឃុំឃាំង តែមិនដឹងថាអង្គការយកអ្នកទោសរាប់រយនាក់នោះនៅទីណាខ្លះទៀតនោះទេ។ ក៏ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺឃើញសាកសពអ្នកទោសជាច្រើននាក់បានផុសចេញពីរណ្ដៅដីហើមស្ពីងអណ្តែតលើទឹកដោយម្នាក់ៗមានចំណងចងដៃចងជើង និងខ្លះទៀតកំបុតក្បាលមើលទៅគួរឲ្យរន្ធត់ណាស់។ ក្រុមឈ្លបដែលជាសន្តិសុខប្រចាំមន្ទីរឃុំឃាំងឫស្សីម្រេញ ដោយទំនងខ្លាចប្រជាជនឃើញ ឬអង្គការថ្នាក់លើដឹង ពួកគេបាននាំគ្នាបញ្ឆេះម៉ាស៊ីនកាណូតទូកជិះប្រមូលសាកសពគ្រប់ច្រកល្ហកដោយវិធីយកខ្សែទាក់ចងអូសតាមកាណូតដូចខ្មោចឆ្កែយកទៅដាក់លើគោក ហើយជីករណ្ដៅកប់សពនោះសាជាថ្មី។ ដោយឡែកអង្គការក្នុងមូលដ្ឋានក៏បានដើរស្រង់ស្ថិតិអ្នកជាប់និន្នាការសក្កិភូមិដើម្បីធ្វើបម្លាស់លំនៅដ្ឋាននិងយកទៅសម្លាប់ចោលផងដែរ។ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅជីកសណ្ដរទន្លេនៅឃុំពាមមន្ទារនិងក្រោយមកឱ្យទៅវាយថ្មនៅភ្នំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងដើម្បីយកដុំថ្មមកធ្វើទ្វារបិទបើកទឹកនៅស្រុកកំពង់ត្របែកជាមួយយោធា ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) ជាការពិតណាស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យអង្ការបានដាក់ចេញនូវក្រមសីលធម៌ស្អាតស្អំ ១២ចំណុចសម្រាប់កម្មាភិបាល និងប្រជាជនអនុវត្ត ដែលក្រមសីលធម៌ទាំងអស់សុទ្ធតែជាអំពើល្អមើលទៅគួរឲ្យគោរព ស្រលាញ់ ក្នុងនោះមានសីលធម៌ទី៧ បានហាមមិនឲ្យមានស្នេហាលួចលាក់ឬប្រព្រឹត្តកាមគុណជាមួយអ្នកផ្សេងក្រៅពីប្តីប្រពន្ធខ្លួនឯងដាច់ខាត។ ដូច្នេះការរៀបចំអាពាហ៍ពិពាហ៍មិនបានធ្វើឡើងតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរបុរាណនោះទេដោយអង្គការបានចាត់ទុកថាការគោរពទំនៀមទម្លាប់ខ្មែរបុរាណជារឿងឥតប្រយោជន៍ជាជំនឿប្រតិកិរិយាបន្សល់ពីសម័យសក្កិភូមិ។ យ៉ាងណា ការរស់នៅដែលមើលឃើញតែសេចក្តីស្លាប់នៅពីមុខ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) បន្ទាប់មក ប្រទេសនេះបានប្រកាសជាកម្ពុជាប្រជាធិបតេយ្យដែលគ្រាន់តែជាលេសមួយបោកបញ្ឆោតមតិជាតិអន្តរជាតិប៉ុណ្ណោះ។ កម្ពុជាប្រជាធិបតេយ្យបង្កើតឡើងក្រោមការដឹកនាំរបស់សមមិត្ត ប៉ុល ពត អគ្គលេខាបក្សកុម្មុយនិស្តកម្ពុជា ជាប្រធានាធិបតី សមមិត្ត ខៀវ សំផន ជាប្រធានរដ្ឋ និង សមមិត្តអៀង ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) នៅទីនោះមានប្រជាជនចាស់ថ្មីរាប់រយនាក់នាំគ្នាជីកគាស់កាយលិចដីចាក់លុបផ្លូវជាតិលេខ ១ បែកញើសគឃៀដោយម្នាក់ៗមិនហ៊ានស្រដីនិយាយពីការនឿយហត់ឬរំលឹករឿងពីអតីតកាលនោះឡើយ ព្រោះខ្លាចអង្គការចោទថាជាប់និន្នាការសក្តិភូមិ ហើយយកទៅរៀនសូត្រ។ ខ្ញុំចោលកន្ទុយភ្នែកទៅទិសខាងលិចប្រហែលជាង ១០០ ម៉ែត្រឃើញកងឈ្លប បួនទៅ ប្រាំនាក់កំពុងបណ្ដើរក្រុមអ្នកទោស(ឈ្លើយសឹក) ជាង ១០០ នាក់ដែលមានសភាពស្លេកស្លាំងឱ្យមកធ្វើពលកម្មភាពជីករែកដីលប់ផ្លូវជាតិលេខ១ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) ក្នុងភូមិអាគ្រាជទាំងមូល ក្រុមគ្រួសារអ្នកជម្លៀសចេញពីក្រុងភ្នំពេញ និងខេត្តស្វាយរៀងមានទាំងអស់ជិត១០០ គ្រួសារត្រូវបានអង្គការឲ្យរស់នៅសហករណ៍មួយនេះ ក្រោមការឃ្លាំមើលរបស់អង្គការគ្រប់នាទី។ប្រជាជនទាំងនេះត្រូវបានអង្គការចាត់ទុកថា ជាប្រជាជនថ្មីជាប់និន្នាការនយោបាយជាមួយលោកលន់ នល់ គឺជាមុខសញ្ញាត្រូវកម្ទេច។ មិនបានប៉ុន្មានផងប្រជាជនជាង ៥០ នាក់ដែលសុទ្ធតែបុរស ត្រូវបានអង្គការចាត់ឈ្មោះឱ្យទៅរៀនសូត្រនៅចំណុចឬស្សីម្រេញ ស្ថិតនៅ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) អស់រយៈពេលជិតមួយខែ គ្រួសារខ្ញុំធ្វើដំណើរឆ្លងកាត់តំបន់រំដោះស្អីគេនោះ ទើបទៅដល់ស្រុកកំណើតក្នុងតំបន់ ២៣ នៃភូមិភាគបូព៌ា គឺនៅភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដោយឆ្លងកាត់វាលចូលព្រៃកាត់ព្រៃចូលវាលតែធ្វើដំណើរតែពេលយប់ព្រោះពេលថ្ងៃមានកម្ដៅក្តៅហែងជារដូវប្រាំង។ ទីបំផុតគ្រួសារខ្ញុំត្រូវដាច់ស្បៀងអាហារនាំគ្នាដើររើសពោត មើមដំឡូង មកស្ងោរជំនួសបាយ។ ឃើញថា ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
.(តពីលេខមុន) ម្ដងនេះ ឪពុកខ្ញុំលែងបានជិះលើកកង់ដើម្បីឱ្យបងប្រុសខ្ញុំដឹកទៀតហើយ។ ទាហានខ្មែរក្រហមបានបង្ខំឲ្យពួកយើងចេញដំណើរជាមួយក្រុមគ្រួសារឈ្លើយដឹករាប់រយនាក់ទៀត ហើយពេលនោះឪពុកខ្ញុំ ចាប់ផ្ដើមដើរទប់ជាមួយឈើច្រត់ ព្រោះកង់ដឹកគាត់លែងបានដោយសារផ្លូវរទេះភ្លើងរដិបរដុបដោយដុំថ្ម។ ដើរបានប្រហែល ៥ គីឡូម៉ែត្រប៉ុណ្ណោះឪពុកខ្ញុំទៅមុខលែងរួច គាប់ជួនពេលនេះជារាត្រីងងឹតស្លុបឪពុកខ្ញុំទច់ជំហានង៉ក់លើកដៃសំពះអង្វរទាហានខ្មែរក្រហម ” ចៅអើយតាទៅមុខទៀតលែងរួចហើយ! តាសុំអង្វរចៅដោះលែងគ្រួសារតាទៅគ្រួសារតាមិនជាប់និន្នាការទាហានស្អីនោះទេ” ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) ពេលនេះថ្វីបើធ្វើដំណើរមានចម្ងាយតិវមែន តែគ្រួសារខ្ញុំទាំងអស់គ្មានកម្លាំងកំហែងបន្តដំណើរទៅមុខទៀតឡើយ។ យើងបានប្រជ្រៀតជាមួយហ្វូងមនុស្សប្រុសស្រីដូចស្រមោចដើម្បីរកកន្លែងសម្រាកនិងទទួលទានអាហារដែលវេចខ្ចប់ពីផ្ទះមកស្រាប់។ ក្រោយហូបអាហាររួចម្នាក់ៗ នាំគ្នាក្រាលក្រណាត់ដេកកើយបង្វិចលើស្មៅហើយចោលកន្ទុយភ្នែកសម្លឹងហ្វូងតារាព្រោងព្រាតនៅលើព្ធដ៏វេហាស៍នាខែរនោច។ ខ្ញុំបិទភ្នែកដេកមិនលក់ ចេះតែនឹកស្រមៃមាតុភូមិដ៏អភ័ព្វរបស់ខ្ញុំ ដែលពេលនេះគួរតែទទួលបានសុខសន្តិភាពពេញលេញ ចុះហេតុអ្វីពីសម័យកាលមួយទៅសម័យកាលមួយខ្មែរមិនចុះសម្រុងរួមគ្នាកសាងជាតិដូចប្រទេសជិតខាង? កាលពីពេលថ្ងៃខ្ញុំបានថតជាប់ក្នុងកែវភ្នែកនូវទិដ្ឋភាពក្រុមទាហានខ្មែរក្រហមបាញ់សម្លាប់ទាហានលន់ នល់ ជាជាតិសាសន៍តែមួយគ្មានញញើតដៃ ដែលនេះសបញ្ជាក់ឲ្យដឹងថា ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) គ្រួសារខ្ញុំបានទាញទ្វារផ្ទះនិងទ្វាររបងបិទចាក់សោយ៉ាងគត់មត់។ យើងធ្វើដំណើរចាកចេញពីផ្ទះយ៉ាងកណ្ដោចកណ្ដែងក្នុងដំណើរមួយៗដោយម្នាក់ៗចូលនៅស្ពាយបង្វិចសម្លៀកបំពាក់រួមជាមួយស្បៀងអាហារទុកហូបតាមផ្លូវតិចតួច។ ឆ្លងកាត់ហ្វូងមហាជនយ៉ាងច្រើនកុះករចង្អៀតណែនដូចកន្តំ គ្រួសារខ្ញុំបានធ្វើដំណើរពីម្ដុំមន្ទីរពេទ្យព្រះសង្ឃឆ្ពោញទៅផ្លូវជាតិលេខ ៤ តាមការកំណត់បង្ហាញរបស់អង្គការអាវខ្មៅចង្អុល។ ទាំងគ្រួសារគេ គ្រួសារខ្ញុំម្នាក់ៗបែកញើសជោកពេញខ្លួនដោយប្រឹងទូលរែកនង្វិច និងខ្លះទៀររុញរទេះ ឬដឹកតាមរានកង់រានម៉ូតូទៅតាមលទ្ធភាពដែលធ្វើបាន។ ដោយឡែកក្រុមអភិជនមានលុយនិងទ្រព្យច្រើនហូរហៀរ បានធ្វើដំណើរតាមរថយន្តរបស់ពួកគេក្នុងដំណើរយឺតៗមិនអាចលឿនបានទេ និងពេលខ្លះនាំគ្នារុញដូចរទេះដែរ។ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) មិនថាប្រជាជនស្លូតត្រង់ មន្ត្រីរាជការ សិស្សានុសិស្ស ឬព្រះសង្ឃនោះឡើយ កងទ័ពខ្មែរក្រហមបានស្រែកតាមឧគ្ឃោសនស័ព្ទម្ដងហើយម្ដងទៀតប្រាប់ថា ” បងប្អូនពុកម៉ែ មាមីង និងសមមិត្តទាំងអស់ត្រូវតែប្រញាប់ចាកចេញពីក្រុងភ្នំពេញដាច់ខាត ចេញតែមួយថ្ងៃទេ ចាំត្រឡប់មកវិញព្រោះអាម៉េរិកាំងមកទម្លាក់គ្រាប់បែកឥឡូវហើយ! ។ ស្រែកបណ្តើរ ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) ប៉ុន្តែការត្រេកត្រអាលនឹងពាក្យថាស្រុកយើងសានត្រាន្តបានតែជាងមួយម៉ោងប៉ុណ្ណោះ មួយម៉ោងក្រោយមក ប្រជាជនក្រុងភ្នំពេញបែរជាទទួលមកវិញនូវភាពតក់ស្លុតហួសពីការស្មាន ព្រោះឃើញទាហានលន់ណុលជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ចងស្លាបសេកបណ្ដើរទាំងខ្សែៗ រួចបាញ់រះសម្លាប់ដួលរដូករណែល។ ក្រុមទាហានអាវខ្មៅម្នាក់ៗមានទឹកមុខមាំ ហើយក្រោយពីបាញ់សម្លាប់ទាហានលន់ នល់ រួចមក ពួកគេស្រែកទាំងកំហឹងសងសឹកថា ” ស្លាប់ទៅអាខ្មាំង! ស្លាប់ទៅពួកអាចក្រពត្តិអាមេ៉រិក ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)
(តពីលេខមុន) នាពាក់កណ្ដាលរាត្រីនេះ ក្រៅពីមានសំឡេងសើចហ៊ោកញ្ច្រៀវសប្បាយយ៉ាងកងរំពងពីសំណាក់មនុស្សក្មេងចាស់ប្រុសស្រី ដែលរីករាយមិនទាន់អស់ចិត្តក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ គេនៅបានឮសំឡេងស្នូរកាំភ្លើងនៃកងទ័ពរំដោះដែលភាសាសាមញ្ញហៅថា “កងទ័ពខ្មែរក្រហម” បានបន្លឺឡើងកាន់តែកៀកក្រុងភ្នំពេញដ៏តូចរបស់យើង។ នេះជាសកម្មភាពវាយលុកនៅទូទាំងប្រទេសរបស់កងទ័ពអាវខ្មៅដើម្បីដណ្ដើមការកាន់កាប់គ្រប់គ្រងទឹកដីនិងប្រជាជនពីរដ្ឋាភិបាល លន់ នល់ឲ្យបាន 100 ភាគរយ គ្រាដែលកងទ័ពខ្មែរក្រហមគ្រប់គ្រងបានជាង ៧០% ... Read More »
រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “
វាចាអ្នកនិពន្ធ÷ ៤៧ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែ ៤៧ ឆ្នាំមកនេះ មិនបានជីកកប់ប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រទេសកម្ពុជានោះទេ ។ ថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៥ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចនូវសោកនាដកម្មជូរចត់ដែលរបបប្រល័យពូជសាសន៍បានមកគ្របដណ្ដប់កម្ពុជាដែលធ្លាប់តែសុខសាន្តធ្វើឲ្យប្រទេសតូចដ៏អភ័ព្វមួយនេះក្លាយជាផែះផង់។ ដើម្បីរំលឹកដល់ភាពឈឺចាប់ថ្ងៃ ... Read More »
ពិធីប្រចាំដប់ពីរខែ(តចប់)
(តបញ្ចប់ចុងក្រោយ) # ពិធីត្រស្តិសង្រ្កាន្ត ÷ ឮចុងខែផល្គុនគឺនៅពេលជិតចូលឆ្នាំថ្មី នៅក្នុងព្រះបរមរាជវាំងមានធ្វើពិធីត្រស្តិសង្ក្រាន ហើយពិធីនេះខាងទំនៀមរាស្ត្រពុំមានធ្វើទេ។ ដើម្បីធ្វើពិធីនេះ គេសង់រោងមណ្ឌលស្លឹក ៥ គឺរោង ៤ ខ្នងនៅក្រៅកំពែងព្រះបរមរាជវាំងប្រចាំទិសធំទាំង៤ និងរោង១ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
.(តពីលេខមុន) នៅថ្ងៃដដែលនោះ វេលាល្ងាចស្ដេចមាឃត្រូវដាក់រាជ្យ។ ចំណែកឯរាស្រ្តដែលមានទំនៀមធ្វើដូចជាទំនៀមសត្វដែរនោះ ក៏នៅមានធ្វើតាមភូមិខ្លះៗ ដែលឡើយគ្រាន់តែហៅឈ្មោះផ្សេងៗទៅតាមស្រុកតែប៉ុណ្ណោះ។ ពិធីដដែលនេះអ្នកស្រុកច្រើនហៅថា” បូជាភ្លើង” ពូនភ្នំស្រូវ ឬ ដុតភ្នំស្រូវ។ ឯរបៀបធ្វើទៀតសោតក៏មានរបៀបខុសគ្នាដោយស្រុកដែរ។ សេចក្តីអធិប្បាយខាងក្រោមនេះគ្រាន់តែជាតួយ៉ាង១ រកសង្ខេបនៃពិធីដែលធ្លាប់មានគេធ្វើញឹកញយជាងគេតែប៉ុណ្ណោះ។ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) # ពិធីនៅខែមាឃ នៅថ្ងៃពេញបរមីខែមាឃ គេធ្វើបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារហើយ ទ្រង់ប្រកាសប្រាប់ដល់សាវ័ករបស់ព្រះអង្គទាំងឡាយថា” បីខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះបរមនិព្វានហើយ។ គេធ្វើបុណ្យរំលឹក ថ្ងៃនោះនៅពេលយប់គ្រប់វត្តអារាម ពេលព្រលប់ ព្រះសង្ឃនិមន្តចូលទៅកាន់ព្រះវិហារ ។ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) បន្តមកទៀត ព្រះសង្ឃនិមន្តសូត្រញត្តិដោយនិមន្តពីក្រឡាតារាងមួយទៅតារាងក្រឡាមួយទៀត និងពីរណ្ដៅមួយទៅរណ្ដៅសីមាមួយទៀត ។ ថ្ងៃបន្ទាប់មកទៀត ជាថ្ងៃកាត់ឫសសីមា ។ ឫសសីមានោះត្រូវឆ្លាក់ចុះក្រោមគ្នាតែម្ដង នៅពេលជាមង្គលដែលគេបានកំណត់ទុកជាមុន។ ដើម្បីឲ្យបានស្មើគ្នាគេសន្មត់ស្នូរស្គរ ÷ ស្នូរទី ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) ដូច្នេះហើយ បានជាមានអ្នកខ្លះមានជំនឿថា ដាក់សក់ដើម្បីឲ្យជាតិក្រោយបានសក់ល្អ សម្រក់ឈាមដាក់ដើម្បីមានចិត្តក្លាហាននៅអនាគតជាតិជាដើម។ នៅមាត់រណ្ដៅសីមានីមួយៗ គេដាក់ឈើជាបង្គងយកអំបោះច្រើនចងបន្តោងឫសសីមាដែលរុំដោយសំពត់ហូលពីក្រោម។ លុះព្រះសង្ឃស្វាធ្យាយធម៌ស្រេចហើយ អាចារ្យវេរឫសសីមាប្រគេនព្រះសង្ឃ។ បន្ទាប់មក អាចារ្យរៀបចំតារាងផ្តៅលើផ្ទៃព្រះវិហារ។ ឯតារាងនោញអាចារ្យខ្លះថាត្រូវមានទំហំ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
# ពិធីបញ្ចុះសីមា តាមការពិត បុណ្យបញ្ចុះសីមាមិនត្រូវយកមកពណ៌នានឹងពិធីទ្វាទសមាសផងទេ ព្រោះឆ្នាំណាក៏មានធ្វើពិធីនេះតាមរដូវកាលបានដែរ។ នេះជាពិធីមួយដ៏សំខាន់របស់ខ្មែរផងដោយមានជំនឿថែមទៀតថាបើអ្នកណាបានទៅធ្វើបុណ្យបញ្ចុះសីមាគ្រប់ ៧ វត្ត អ្នកនោះនឹងបានរំដោះកម្មពៀរផងទាំងឡាយមិនខាន។ តាមវិន័យព្រះពុទ្ធសាសនាព្រះវិហារណាដែលពុំទាន់បានបញ្ចុះខណ្ឌសីមាទាំង ៩ ទិសនៅពុំជាក់លាក់ទេ ពុំអាចទុកជាព្រះវិហារដែលពេញលក្ខណៈបានឡើយ។ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) ខ្មែរធ្វើខ្លែងបង្ហោះមានរាងជាធុងបួនជ្រុងទ្រវែង ឬជាបំពង់មូលមានកំណាត់សំពត់ជ្រលក់ប្រេង ឬជ័រទឹករុំធ្វើជាប្រឆេះចងបន្តោង ហើយអុជពីក្នុង។ ខ្លែងរបៀបនេះអ្នកស្រុកច្រើនបង្ហោះនៅពេលយប់ ហើយគេឲ្យឈ្មោះថា គោមហោះទៅវិញ។ ម្យ៉ាងទៀត ខ្មែរមានធ្វើខ្លែងច្រើនបែបណាស់ គេយកជ័រមួយច្បាមទៅលាបខ្សែខ្លែងយកអំបែងកែវ ប្រឡាក់នឹងខ្សែដែលលាបជ័រនោះ។ ដល់ពេលបង្ហើរប្រជល់ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) # អំពីខ្លែងបង្ហើរ : បើសិនជាជនបរទេសឲុ ដែលមកនៅក្នុងប្រទេស ចេះធ្វើការពិនិត្យ នៅក្នុងរវាងខែវិច្ឆិកានោះគេននឹងគេឃើញកូនក្មេងនាំគ្នាលេងបង្ហោះខ្លែង ព្រោះថាតាមទំនៀមគេត្រូវបង្ហើរខ្លែងនៅខែមិគសិរ។ ល្បែងបង្ហោះខ្លែងនេះជាអនុស្សាវរីយ៍នៃទំនៀមឆ្លើឰយបៀយឆមាសពីសម័យបុរាណដ៏ឱឡារឹក។ បើតាមសេចក្តីកត់សម្គាល់របស់លោក អៃនីម៉ូរីយេ(Anymonier)ថា នៅថ្ងៃពេញបូណ៌មី ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
..(តពីលេខមុន).. ព្រះសង្ឃដែលនិមន្តចម្រើនព្រះបរិត្ត ៣ ថ្ងៃដំបូង មានចំនួនតាមព្រះជន្ម ព្រះករុណាលើសមួយអង្គ តែឥឡូវនេះគេយកចំនួនតាមព្រះជន្មមកចែកជាបីថ្ងៃ ហើយរាល់ព្រឹក ព្រះករុណាទ្រង់ប្រគេនចង្ហាន់ចំពោះព្រះសង្ឃដែលបាននិមន្តមកសូត្រមន្ត។ពេលល្ងាច។ នៅថ្ងៃទី ២ ពេលព្រឹកប្រគេនចង្ហាន់ព្រះសង្ឃឆាន់ក្នុងព្រះរាជទីនាំងទេវាវិនិច្ឆ័យ។ ពេលរសៀលនិមន្តព្រះសង្ឃទេសនា ពួកមន្ត្រីអុីស្លាមក៏មានធ្វើពិធីស្វាធ្យាយធម៌តាមរបៀបសាសនាមហាម៉ាត់ដែរ។ ... Read More »
ពិធីប្រចាំដប់ពីរ(តពីលេខមុន)
(តពីលេខមុន) # ពិធីចម្រើនព្រះជន្មវស្សា : ជាទំនៀមរៀងមក ព្រះរាជពិធីចម្រើនព្រះជន្មវស្សាត្រូវធ្វើអស់ថេរវេលា ៥ ថ្ងៃលើកលែងតែឆ្នាំណាដែលត្រូវនឹងឆ្នាំដែរព្រះករណាណាទ្រង់ប្រសូត្រ នោះពិធីបុណ្យត្រូវធ្វើគម្រប់ ៧ថ្ងៃ។ ថ្ងៃបន្ទាប់នឹងថ្ងៃបង្ហើយបុណ្យនេះគឺត្រូវនឹងថ្ងៃដែលព្រះកក់ទៅណាទ្រង់ប្រសូតិ។ គោលសំខាន់នៃបុណ្យដ៏ឧឡារិកនេះ គឺចម្រើនព្រះជន្មវស្សានៃព្រះមហាក្សត្រឲ្យបានយូរតទៅទៀត ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) នៅរាជធានីភ្នំពេញ គេធ្វើពិធីប្រណាំងទូកនៅពេលរសៀល ៣ ថ្ងៃជាប់គ្នា។ នៅរសៀលថ្ងៃបង្ហើយគេចងសន្ធឹងព្រ័ត្រមួយនៅកណ្ដាលទន្លេ លុះដល់ពេលផ្ដាច់ព្រ័ត្រនោះបារគូម្នាក់កាន់ដាវជិះលើក្បាលទូក.ង ធ្វើកិច្ចបួងសួងដល់គុណព្រះគង្គាសព្វគ្រប់ហើយ ទើបអុំទូកតម្រង់ទៅរកព្រ័ត្រ ហើយធ្វើកិច្ចជន្ល រួចថយមកវិញគម្រប់បីដងទើបកាត់ផ្ដាច់ទៅ។ នៅពេលនោះពួកទូក.ងដែលឡើងទៅត្រៀមចាំនៅដើមទីឯលើទឹក ក៏អុំចែវចុះមកព្រមគ្នាតែម្ដង ហ៊ោរកញ្ជ្រៀវទ្រហឹងហាក់ដូចជាសន្ធាប់ដេញទឹកឲ្យរត់ចុះសំដៅសមុទ្រ។ ... Read More »
ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)
(តពីលេខមុន) មុនដំបូង មានទូកមួយផ្ទុកដោយផើងម្សៅ ចង្ក្រាន ខ្ទះ និងខ្លាញ់ជ្រូកដាក់នៅក្បាលទូកអុំទៅបឹងមុនគេ ហើយដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅកាលណា ដល់ដើមស្នោគេបន្ទន់ដើមស្នោយកផ្កាវាច្រលក់ក្នុងម្សៅរួចដាក់ចៀនក្នុងខ្លាញ់ក្តៅឱ្យឆ្អិន ហើយគេបន្តដំណើរទៅទៀត ទាល់តែនៅក្នុងបឹងនោះគេឃើញសុទ្ធតែនំផ្កាស្នោជាប់នៅនឹងដើមស្នោមីរដេរដាស។ ពេលដែលអ្នកស្រុកនិមន្តព្រះសង្ឃដាក់ទូកទៅឆាន់នំផ្កាស្នោនោះ គេនាំគ្នាលេងប្រណាំងទូក។ នៅស្រុកខ្លះទូកប្រុសអុំប្រណាំងនឹងទូកស្រីៗហើយមានច្រៀងផ្ដោះផ្ដងគ្នាយ៉ាងសប្បាយ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច