រមាសជាសត្វព្រៃមានប្រក្រតីនៅតែក្នុងព្រៃជានិច្ច ។ សត្វនេះបរិភោគបន្លាជាអាហារ ហើយផឹកតែទឹកល្អក់ បើគ្មានទឹកល្អក់ទេ វាយកជើងជ្រំឲ្យតែតែល្អក់ទើបវាផឹក ។ នៅលើខ្នងសត្វនេះមានដុះសត្វមួយស្រទាប់មើលទៅហាក់ដូចជាអានសេះ មានស្បែកគ្រោតគ្រាតកំពីកកំពកជ្រៅខ្លះ រាក់ខ្លះ ជាជម្រកនៃសត្វល្អិត មានខ្ទួយជាដើម ។ សត្វនេះជាទីប្រាថ្នានៃព្រានព្រៃ ព្រោះថាសាច់ ... Read More »
រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ
រឿងព្រេងខ្មែរ÷រឿងកំណើតសត្វឆ្មា
អតីតក្នុងកាលនោះមានមហាឥសីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះ វុឌ្ឍីបព៌ត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជាអង្វែងឆ្នាំមក ។ នៅកន្លែងនោះ មានស្រះបួនគឺទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និងឧត្តរ ... Read More »
រឿងព្រេងខ្មែរ÷ រឿង សត្វរើសគ្នាធ្វើស្ដេច
ក្នុងកប្បទណ្ឌខាំងកំបាំងបាត់ ស្ងាត់កន្លងរំលងយូរលង់ណាស់មកហើយមនុស្សទាំងអស់នៅលើផែនដី ក្នុងពិភពលោកនេះ ពុំទាន់មាននរណាមួយជាធំ សម្រាប់ត្រួតត្រាគ្នានៅឡើយ ។ លុះចំណេរកាលមកខាងក្រោយ ទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រដាក់នាមថា ព្រះសម្មតិរាជ ឲ្យសោយរាជសម្បត្តិនិងគ្រប់គ្រងអាណាប្រជានុរាស្ត្រតទៅ ។ ពពួកសត្វទាំងឡាយគឺ: សត្វម្រឹគ, បក្សី និងមច្ឆាជាតិ ... Read More »
រឿងព្រេងខ្មែរ÷រឿង ចចកនិងអណ្តើក
កាលពីព្រេងនាយ មាននិទានមួយដំណាលថា៖ ថ្ងៃមួយមានសត្វចចកនិងអណ្ដើកបានជួបគ្នា ហើយបបួលគ្នាប្រលងប្រជែងដោយលោតចម្ងាយ ឆ្លងពីមាត់ស្ទឹងម្ខាងទៅមាត់ស្ទឹងម្ខាង ។ អណ្ដើកបានសួរទៅឆ្កែចចកថា “ នែ ! បងចចកខ្ញុំចង់ភ្នាល់ណាស់ ថ្វីបើជើងខ្ញុំខ្លី ” ។ ចចកឆ្លើយថា ... Read More »
រឿងព្រេងខ្មែរ÷រឿង ក្អែកស្រុកបង្រៀនក្អែកព្រៃ
ក្នុងកាលអតីតកប្បខាំងកំបាំងស្ងាត់យូរអង្វែងណាស់ទៅហើយ មានក្អែកពីរគឺ: មួយក្អែកស្រុកសម្បុរស មួយទៀតក្អែកព្រៃសម្បុរខ្មៅ ។ ក្អែកស្រុកនេះវាចេះស៊ីចំណីអាហារគ្រប់យ៉ាង វារស់តែដោយសារលួចឆក់ចំណីអាហាររបស់អ្នកស្រុកស៊ីរាល់ថ្ងៃ ។ មនុស្សណាទុកចំណីអាហារមិនប្រយ័ត្ន វាលួចឆក់ពាំទៅស៊ីមួយរំពេច ។ ថ្ងៃមួយ ក្អែកស្រុកហើររកស៊ីតាមធម្មតា បានជួបនឹងក្អែកព្រៃ ហើយវាសួរថា ... Read More »
រឿងព្រេងខ្មែរ÷រឿង ពស់ថ្លាន់ក្អែពិស
កាលពីព្រេងនាយ មានបុរសម្នាក់ ទើបតែនឹងការប្រពន្ធហើយ ថ្មី ៗ ។ ថ្ងៃមួយបុរសនោះ នាំប្រពន្ធទៅលេងឯផ្ទះឪពុកម្ដាយរបស់ខ្លួន ។ ពេលនោះមានពស់ថ្លាន់មួយលូនចេញពីព្រៃមក បានឃើញដានជើងបុរសប្ដីប្រពន្ធនៅតាមផ្លូវធ្លា ក៏លិឍដានជើងនោះ ។ ដោយអំណាចពិសដ៏ខ្លាំង អស្ចារ្យរបស់ពស់ថ្លាន់ ... Read More »
តើបងប្អូនជនរួមជាតិ ធ្លាប់ស្គាល់ និងទៅកម្សាន្តនៅ «ភ្នំសុពណ៌កាឡី» ដែរទេ..!
ខេត្តក្រចេះ ៖ បើតាមប្រភពពី បេតិភណ្ឌប្រចាំថ្ងៃ បានពិពណ៍នា ឱ្យដឹងថា៖ ភ្នំធម្មជាតិមួយដែលមានតម្លៃប្រវត្តិសាស្ត្រ និងមានតម្លៃផ្នែកសោភ័ណភាព ធម្មជាតិ។ ថ្មភ្នំសុពណ៌កាឡីគឺ ជាប្រភេទថ្មភក់ (ទាមទារការបញ្ជាក់ពីអ្នក ជំនាញខ្មែរផ្នែកភូគព្ភសាស្ត្រ)។ ក្រៅពីថ្មភ្នំ មានវត្តមានសត្វ ... Read More »
រឿងព្រេងខ្មែរ÷ រឿង ក្អែកនិងខ្វែកសត្រូវគ្នា
មានសេចក្ដីនិទានថា កាលពីព្រេងនាយ សត្វបក្សីទាំងអស់សុទ្ធតែមានសម្បុរ ស ដូច ៗ គ្នា ខុសគ្នាតែរាងរៅ និងសណ្ឋានទ្រង់ទ្រាយប៉ុណ្ណោះ ។ ពេលដែលហើរនៅលើអាកាស គេមិនអាចសម្គាល់បានថាជាសត្វអ្វី ៗ ឡើយ ។ ... Read More »
រឿងព្រេងខ្មែរ÷រឿង ក្របីស្រុក និងក្របីព្រៃ
ក្នុងអតីតសម័យ មានក្របីពីរប្រភេទ មួយជាក្របីស្រុក មួយទៀតជាក្របីព្រៃ ។ សត្វទាំងពីរនេះស្រលាញ់គ្នាណាស់ ដេក នៅ ស៊ីចុកជាមួយគ្នាពុំដែលឃ្លាត ។ ទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះ ក៏រកឧបាយកល ធ្វើឲ្យបែកចេញពីគ្នា ។ ថ្ងៃមួយ ... Read More »
រឿងនិទានខ្មែរ÷រឿង ក្រពើ និងអ្នកបររទេះ
មានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំ លុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ ក្រពើនោះនៅពុំបាន ទើបវារឡើងលើគោក ដើរត្រេចរកទីមានទឹក ។ កាលនោះមានតាចាស់ម្នាក់ បររទេះមក បានជួបនឹងក្រពើកំពុងវារនៅកណ្ដាលផ្លូវ ។ ឯក្រពើក៏សុំដោយសាររទេះតានោះ តាសួរថា “ ចៅឯងទៅណាដែរ ? ក្រពើប្រាប់ថា ... Read More »
ព្រេងខ្មែរ÷រឿង ខ្លាស៊ីកូនតាពស់ព្រៃ
ក្នុងកាលកន្លងយូរអង្វែងទៅហើយ មានបុរសម្នាក់ជាចាស់ព្រឹទ្ធាចារ្យឈ្មោះតាពស់ព្រៃ គាត់ជាមនុស្សទីទ័លក្រ បានមកតាំងទីលំនៅ ធ្វើស្រែចម្ការ នៅក្បែរជើងភ្នំតែពីរនាក់ប្ដីប្រពន្ធ ។ លុះនៅយូរៗ ទៅបានកូនប្រុសម្នាក់ គាត់ចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់បានអាយុ ១ឆ្នាំ បានប្រកបដោយសេចក្ដីសុខដរាបរៀងមក ឥតដែលមានមោះហ្មងអ្វីឡើយ ។ ថ្ងៃមួយ ... Read More »
រឿងនិទានខ្មែរ÷រឿង ទន្សាយជាប់គូទនឹងគល់ត្រាច
ថ្ងៃមួយ ទន្សាយស្វែងរកចំណីអាហារ បានប្រទះគល់ត្រាចមួយ ដែលគេទើបនឹងកាប់ថ្មី ៗ មានជ័រកកស្អិតតតាត់ ទន្សាយលោតផ្លោតអង្គុយពីលើជ័រ ជាប់គូទនិងជើងរើពុំរួច នៅនឹងថ្កល់លើគល់ត្រាចនោះ ។ ជួនជាពេលនោះ មានកូនដំរីមួយ វាដើរទៅរកផឹកទឹក នៅក្នុងត្រពាំងក្បែរគល់ត្រាចនោះ ដែលជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃ ... Read More »
ព្រេងខ្មែរ÷រឿង ត្មាតបោកដំរីស
កាលពីព្រេងនាយ មានស្ដេចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ។ យប់មួយស្ដេចត្មាតនោះ ដេកទៅយល់សប្ដឃើញថា បានចាប់ស្ដេចដំរីស យកមកស៊ីជាអាហារ ។ លុះភ្ញាក់ឡើងក៏ប្រើពួកពល ឲ្យហើរទៅហៅស្ដេចដំរីស ។ ពួកសេនារេហ៍ពលក៏ហើរសំដៅទៅលំនៅនៃស្ដេចដំរីសនោះ ដល់ហើយក៏ស្រែកហៅស្ដេចដំរីសថា “អឺបងដំរី! ... Read More »
ព្រេងខ្មែរ÷រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
រឿងនេះ ដើមឡើយ មានសេចក្ដីនិទាន ៖មានសេចក្ដីកុដុម្ពីម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភ ហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក ។ឪពុកម្ដាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ព្យាយាម មិនមានខ្ជិល ... Read More »
ព្រេងខ្មែរ÷រឿង ត្រពាំងប៉ង់តាទិប(ខេត្តព្រះវិហារ)
រឿងរ៉ាវផ្សេងៗ នៅក្នុងខេត្តថ្មីៗ សុទ្ធសឹងតែជាគ្រឿងឆ្ងាញ់ពិសារបស់អ្នកស្ដាប់អ្នកអាន ព្រោះថា នៅតាមខេត្តចាស់ៗ នោះ មានអ្នកស្រុកច្រើន ការទាក់ទងខាងគមនាគមន៍ក៏ច្រើន ម្ល៉ោះហើយ រឿងព្រេងក្ដី ឬ កេរ្តិ៍ដំណែលអារ្យធម៌ចាស់ៗ ក្ដី បានលេចឮសុសសព្វយូរណាស់មកហើយ ។ ... Read More »
ព្រេងខ្មែរ÷រឿង ស្រះយក្ខឡោម(ខេត្តរតនគិរី)
នៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រ, ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ ហើយមានសណ្ឋានមូលដូចបាតខ្ទះ ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅលំហែ ឬ ... Read More »
អានប្រវត្តិហើយមានអារម្មណ៍ស្តាយខ្លាំងណាស់ ព្រះវិហារវត្តចតុទិសដ៏ប្រណីតនៃសំណង់វិហារខ្មែរពីអតីតកាល
ខេត្តកណ្តាល៖ ទីអារាមវត្តចតុទិសនេះបានកកើតឡើងតាំងពីសម័យលង្វែកមកម៉្លេះ។ ប៉ុន្តែអារាមនេះ ត្រូវបានរៀបចំកសាងឡើងវិញ ក្នុងរាជ្យព្រះបាទអង្គឌួង ក្រោមរាជកិច្ចចាត់ចែងដោយសម្តេចព្រះវររាជិនី ប៉ែន នៅក្នុងរវាង ព.ស២៣៩២ ត្រូវនឹងគ.ស១៨៤៨។ អារាមនេះ គឺជាអារាមធំរបស់សម្តេចសង្ឃរាជាគណៈមហានិកាយ ជាគូនឹងអារាមវត្តវាំងចាស់ ដែលជាអារាមធំរបស់សម្តេចសង្ឃរាជគណៈធម្មយុត្តិ ក្នុងរជ្ជកាលព្រះបាទអង្គឌួង។ ... Read More »
ព្រេងខ្មែរ÷រឿង ប្រាសាទនៅឃុំស្វាយអង្គ(ខេត្តស្វាយរៀង)
នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្តស្វាយរៀង នៅចម្ងាយ ប្រមាណជា ១០ គ.ម. អំពីថ្នល់ជាតិលេខ ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់ មិនដែលលិចទឹកទេ ។ អ្នកស្រុកជំនាន់មុនៗ មក ... Read More »
ព្រេងខ្មែរ÷ រឿងកំពង់ខ្សាច់ស (នៅខេត្តព្រៃវែង)
នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានភូមិមួយដែលនៅខាងលិចគោកសណ្ដែក ចម្ងាយប្រមាណ ៣ គ.ម. គេហៅភូមិនេះថា “កំពង់ខ្សាច់ស” ។ កាលពីដើម កំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ ។ ដោយទឹកជនលិចជាញឹកញយពេក ... Read More »
ព្រេងខ្មែរ៖ រឿង ប្រាសាទវត្ដនគរ(ខេត្តកំពង់ចាម)
នៅខាងលិច នៃក្រុងកំពង់ចាម, តាមដងផ្លូវជាតិលេខ ៧ ទៅពីក្រុងភ្នំពេញ មានប្រាសាទបុរាណមួយ ដែលអ្នកស្រុកសំគាល់ឈ្មោះថា “ប្រាសាទនគរវត្ត” ។ ចម្ងាយចូលពីផ្លូវជាតិ តែប្រមាណ ២០០ ម៉ែត្រប៉ុណ្ណោះ មានក្រាលថ្មស្អាតស្អំ ស្រួលងាយធ្វើដំណើរគ្រប់រដូវ ... Read More »
តើប្រាសាទភ្នំជីសូរ កសាងឡើងដោយព្រះមហាក្សត្រអង្គណា ក្នុងការឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា.!
ភ្នំពេញ៖ បើតាមប្រភពពី(វីគីភីឌៀ)បានអោយដឹងថា៖«ប្រាសាទភ្នំជីសូរ»អ្នកកសាងគឺ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដើម្បីឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា ជាស្ថាបត្យកម្មខ្មែរ មាន ទីតាំងភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ សូមបញ្ជាក់ថា៖ ចង់ស្គាល់«ភ្នំជឺសូរ »បើធ្វើដំណើរតាមរថយន្ត ... Read More »
ព្រេងខ្មែរ÷រឿង បឹងត្របែក(រាជធានីភ្នំពេញ)
ឈ្មោះភូមិផ្សេងៗ នៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្តិដើមកំណើត ច្រើនបែបច្រើនយ៉ាងណាស់, ប៉ុន្តែដែលសំខាន់ គឺត្រង់រឿងណាទាក់ទងនឹងប្រវត្តិសាស្ត្រផង ជាបែបនិទានពីរោះស្ដាប់ផង ។ យើងលើកយកមកចុះផ្សាយក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ, ឯរឿងខ្លីៗ បន្តិចបន្តួច ពុំបានលើកយកមកអធិប្បាយទេ ។ រឿងបឹងត្របែកនេះ ... Read More »
ព្រេងខ្មែរ÷រឿង ព្រះពាន់(នៅខេត្តព្រៃវែង)
បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ១ ពីភ្នំពេញទៅស្វាយរៀង, ដល់ទៅផ្សារតូចមួយ គេហៅថា ផ្សារល្វា ក្នុងឃុំល្វា ស្រុកកំពង់ត្របែក (ព្រៃវែង) ចុះទៅខាងស្ដាំដៃ (ទៅត្បូង) តាមផ្លូវលំប្រមាណជា ៥ គ.ម. ចុះទៅទៅខាងស្ដាំដៃ ... Read More »
ព្រេងខ្មែរ÷រឿង ភ្នំវរវង្សសូរវង្ស(នៅខេត្តកំពង់ស្ពឺ)
ឮសូរឈ្មោះ ភ្នំវរវង្សសូរវង្ស យើងសព្វថ្ងៃដូចជាងឿងបន្តិចដែរ ព្រោះនឹកទៅ ពុំធ្លាប់បានឮឈ្មោះនេះ នៅទីណា ឲ្យជាក់ច្បាស់សោះ លើកលែងតែអ្នកចាស់ទុំ ហើយធ្លាប់នៅជិតខាងទីកន្លែងនោះផ្ទាល់តែម្ដង ។ តាមពិត ឈ្មោះ “ភ្នំវរវង្សសូរវង្ស” មានជាប់នៅក្នុងរឿងព្រេងយើង គឺគេសំគាល់យកភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺ ... Read More »
ព្រេងខ្មែរ÷រឿងត្រពាំងបឹងតេ
(នៅខេត្តកំពង់ស្ពឺ)នៅឃុំសង្កែសាទប ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានត្រពាំងមួយ អ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំងនេះ មានលក្ខណៈប្លែក ដែលនាំឲ្យអ្នកស្រុកជិតខាង និង អ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៍គ្រប់ៗ គ្នា ។ ... Read More »
ចូរបង្ហាញលក្ខណៈជាតិតាមរយៈរឿងទុំទាវ?
ភ្នំពេញ៖ បើតាមអក្សរសាស្រ្តខ្មែរ – Khmer literature រឿងទុំទាវ បានបង្ហាញលក្ខណៈជាតិដូចតទៅ៖ -តាមរយៈរឿងនេះ អ្នកនិពន្ធបានបង្ហាញពីស្នេហានិងប្រពៃណី នំមិនធំជាងនាឡិ។ មូលបញ្ហារឿង បញ្ហាសំខាន់នៅក្នុងរឿង គឺបង្ហាញពីការតស៊ូទាមទារសិទ្ធិសេរីភាព ស្នេហារបស់អ្នកទាំងពីរដែលមានលក្ខណៈជាបុគ្គល ស្ថិតនៅ ... Read More »
ព្រេងខ្មែរ÷រឿងភ្នំស្រីវិបុលកេរ្ដិ៍
ភ្នំស្រីវិបុលកេរ្តិ៍ ជាឈ្មោះភ្នំតូចមួយ រាងពងក្រពើ មានកម្ពស់ ប្រមាណជាសាមសិបប្លាយម៉ែត្រ ។ សព្វថ្ងៃភ្នំនេះ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកសូទ្រនិគម (សៀមរាប) ។ នៅជើងភ្នំ មានវត្តមួយ អ្នកស្រុកហៅថា “វត្តត្រាច” ... Read More »
ព្រេងខ្មែរ÷រឿងភ្នំយ៉ាតនៅប៉ៃលិន
មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំអ្នកអាន ឲ្យស្គាល់ភូមិភាគ បប៉ៃលិន បន្តិចសិន ព្រោះភូមិភាគឋិតនៅឆ្ងាយពីរាជធានី ហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផង ។ ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់មករស់នៅ ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី ត្រង់ជ្រលងនៃភ្នំ ភូមិភាគនោះ ... Read More »
ព្រេងខ្មែរ÷រឿង ភ្នំបាយ៉ង់កោ
ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ បាយ៉ង់(២) មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍ ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត ... Read More »
ព្រេងខ្មែរ÷រឿង វត្តសំពៅប្រាំ
វត្តសំពៅប្រាំ ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ ។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ គេកាត់ចេញដោយឡែក ជាបុរីមួយ, ដោយមានការគ្រប់គ្រងពិសេស ... Read More »