ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ

ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួតប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។ ... Read More »

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ

ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ... Read More »

ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®

ភ្នំពេញ៖ នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ... Read More »

ណាហ្គាវើលដ៍ អបអរសាទរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងខួប២ទសវត្សរ៍នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ ... Read More »

ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™

ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ប្រមូលសំណល់ ៤,៧ តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព​ និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ ... Read More »

កិច្ចប្រជុំតុមូលរដ្ឋមន្រ្តីចិន–អាស៊ាន ស្តីពីបញ្ញាសិប្បនិម្មិតប្រព្រឹត្តដោយជោគជ័យ

ប្រទេសចិន​​៖​ នាថ្ងៃទី​​ 18 ខែកញ្ញា ឆ្នាំ2025 កិច្ចប្រជុំតុមូលរដ្ឋមន្រ្តីចិន–អាស៊ាន ស្តីពីបញ្ញាសិប្បនិម្មិត បានប្រព្រឹត្តឡើងនៅទីក្រុងណាននីង។ រដ្ឋមន្រ្តីមកពីប្រទេសចិន និងប្រទេសអាស៊ានបានជួបប្រជុំគ្នា ដើម្បីពិភាក្សាលម្អិតអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ការបណ្តុះបណ្តាលបុគ្គលិក និងកិច្ចសហការក្នុងតំបន់។ កិច្ចប្រជុំនេះ មិនត្រឹមតែបង្ហាញពីតួនាទីរបស់ក្វាងស៊ី ... Read More »

《ផ្លូវផ្ញើប្រាក់តាមដងដីតុងស៊ីង៖ ខ្សែជីវិតឆ្លងប្រទេសដែលត្រូវបានបំភ្លេច》បានចេញផ្សាយហើយ!

ក្នុងឱកាសខួបអនុស្សាវរីយ៍៨០ ឆ្នាំនៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងហ្វាសុីស មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី បានផលិតវីដេអូឯកសារសង្ខេប ដើម្បីនាំលោកអ្នកឲ្យស្គាល់អំពីផ្លូវជីវិតសម្រាប់ការប្រយុទ្ធដែលឆ្លងកាត់ភ្លើងសង្គ្រាម និងភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយប្រទេសចិន។ វីដេអូឯកសារនេះ​ ត្រូវបានផ្សាយជាភាសាអង់គ្លេស ភាសាវៀតណាម និងភាសាខ្មែរ ដើម្បីឲ្យពិភពលោកយល់ដឹងអំពីប្រវត្តិសាស្ត្រដែលមិនសូវមាននរណាដឹងមួយនេះ៕ដោយ​៖តារា​ Read More »

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ ... Read More »

រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ... Read More »

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកជុំរំយុវជន ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា”

ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួមបើកជុំរំយុវជន ក្រោមប្រធានបទ ... Read More »

បណ្តុះគំនិតថែរក្សាបរិស្ថាន ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងចំណោមយុវជនកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល ៧ ខែសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៦៨ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ... Read More »

រីករាយរដូវកាលចុងឆ្នាំនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ សូមអញ្ជើញបងប្អូនទាំងអស់ទៅកម្សាន្តនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ខណៈមណ្ឌលកម្សាន្តប្រណីតនេះមានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាពដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ទទួលបទពិសោធន៍ដ៏រីករាយបំផុត។ នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។ ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ដោយបានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើន។ នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងនិរន្តរភាពក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សកលលោកនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។ ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ កន្លងមក ក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនវុត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគបាលជាតិជាបន្តបន្ទាប់ ឱ្យបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទៅតាមដំណាក់កាលនីមួយៗ ដោយក្នុងនោះក្រសួងមហាផ្ទៃបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ចព្រមទាំងកំណត់នូវលក្ខណៈសម្បត្តិ និងណែនាំនូវនីតិវិធីសម្រាប់ការងារតែងតែងមុខតំណែងមន្ត្រីនគបាលជាតិជាបន្តបន្ទាប់។ លើសពីនេះទៀត ក្នុងស្ថានភាពបច្ចុប្បន្ននេះដើម្បីពង្រឹង ការងារតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ... Read More »

ក្រុមហ៊ុន Facebook ​និង​អង្គការ​ APLE ដាក់​ដំណើរការ​យុទ្ធនាការ #ReportItDontShareIt ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ច​កុមារ​តាម​អនឡាញ

ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១៖ ក្រុមហ៊ុន Facebook និង​អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការ​មិន​មែន​រដ្ឋាភិបាលរបស់​កម្ពុជា បាន​ដាក់ដំណើរការ​យុទ្ធនាការ​មួយ​ដើម្បីអប់រំ​សាធារណៈជន​អំពី​គ្រោះ​ថ្នាក់​ដែលបង្ក​ឡើង​ដោយការ​ចែករំលែក​រូបភាព ឬវីដេអូ​រំលោភ​រំពាន​ផ្លូវ​ភេទ​កុមារ និង​របៀប​រាយការណ៍​មាតិកា​ប្រភេទ​នេះ​ទៅ​កាន់​មន្ត្រី​អនុវត្តច្បាប់ និង​ក្រុមហ៊ុន Facebook។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុន ... Read More »

ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ ​វិស័យសុខាភិបាលកម្ពុជា

រាជធានីភ្នំពេញ៖​ ថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២១  ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ​បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​ពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ... Read More »

មេធាវីម្នាក់បើករថយន្តថយក្រោយចេញពីការិយាល័យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវីបើករថយន្តថយក្រោយចេញពីការិយាល័យមេធាវី ព្រះខ័នជ័យ កិន​ កាលពីវេលាម៉ោង១៩ យប់​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ... Read More »

ការ​ជួយ​សត្វ​អនាថា​ជួយ​ឱ្យ​យុវជន ធូធារ៉ា ​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ៖ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ ​ពាក់​អាវយឺត​ដៃខ្លី​​ពណ៌​ទឹក​ប៊ិចដែល​​មាន​ឡូហ្គោ​ជា​​រូប​ដានជើង​សត្វ​សុនក​នៅលើ​អាវ អម​ជា​មួយ​នឹង​ពាក្យ​មួយ​ឃ្លា “សង្គ្រោះ​សត្វអនាថា” យុវជន​សម្បុរ​ស្រអែម​ និង​មាន​មាឌធំ​​បាន​ទាញ​​ម៉ូតូ​ចាកចេញ​ពីផ្ទះរបស់ខ្លួន​សំដៅ​ទៅ​ជួយ​សង្គ្រោះ​សត្វ​​​​ ដោយ​នាំ​យក​ឧបករណ៍​មួយ​ចំនួន​ទៅ​តាម​ខ្លួន​ផង​ដែរ។ រាល់​លើក​នៅពេលយុវជន​​​វ័យ​ ២២​ឆ្នាំរូប​នេះ​​ទទួល​ដំណឹង​ពី​មិត្តភក្តិ​អំពី​សត្វ​អនាថាដូច​ជា​ឆ្កែនិង​ឆ្មា ឬ​​នៅ​ពេល​​​គាត់​​ឃើញសត្វទាំង​នោះ​​នៅ​តាម​ដងផ្លូវ​ដែលត្រូវការ​ការ​ជួយ​សង្គ្រោះ គាត់​តែង​តែ​​រូត​រះ​ធ្វើ​ដំណើរ​ចេញទៅ​​​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ។ គិត​មក​ដល់​ដើម​ឆ្នាំ២០២១ ... Read More »

មូលនិធិវីអេហ្វ ​ (The VF Foundation) បានធ្វើការជាមួយ​អង្គការមិនស្វែងរកប្រាក់ចំណេញក្នុងស្រុក ដើម្បី ផ្តល់ធនធានសម្រាប់ជួយសង្រ្គោះដល់ជីវិត​កម្មករកាត់ដេរនៅអាស៊ី ដែលរងផលប៉ះពាល់​ដោយវិបត្តិកូវីដ-១៩

រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ រាល់ការលើកឡើង​របស់សហគមន៍សកល​របស់យើង បានមើលឃើញអំពីផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺ រួមទាំងអ្នកដែលផលិតផលិតផលវីអេហ្វ(VF Products)ផងដែរ។ នៅ​ទូទាំងទ្វីបអាស៊ី ជំងឺកូវីដ–១៩ បានធ្វើឱ្យប្រតិបត្តិការផលិតកម្ម​រាប់រយកន្លែងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ជាលទ្ធផល កម្មករកាត់ដេរដែលងាយរងគ្រោះរាប់ពាន់នាក់ នៅតែបន្តទទួលរងគ្រោះដោយសារបញ្ហាហិរញ្ញវត្ថុ​និងអសន្តិសុខ​ស្បៀង ដែលកើតមានចំពោះគ្រួសាររបស់ពួកគេ។ ... Read More »

ពលរដ្ឋ​គំរូ​របស់​កម្ពុជា នឹង​ឈ្នះ​ពានរង្វាន់ជា​ទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០២០យុទ្ធនាការស្វែង​រក​ពលរដ្ឋ​គំរូ​របស់​កម្ពុជា ​កំពុង​ធ្វើ​ឡើង​ ហើយ​អ្នក​ដែលនឹង​ត្រូវបានជ្រើស​​តាំងនឹង​ឈ្នះ​រង្វាន់​ធំ​ដែលមានទឹកប្រាក់ចំនួន ១ម៉ឺន​​ដុល្លារ។ ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ... Read More »

“ប្រពៃណាស់ ដែលដូមីណូភីហ្សាបានធ្វើរឿង ដែលជាគំរូល្អដល់សង្គម”

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ក្រុមលោកគ្រូ-អ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច បានចុះ​ប្រមូល​យក​សំណាកធ្វើ​ការ​តេស្ត​ លើក​ទី២​ នៃ​ព្រឹត្តិការណ៍​ “២៨ ​វិច្ឆិកា” នៅពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិច។ ... Read More »

មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅ បន្ទាយមានជ័យ និងបាត់ដំបង  

រាជធានីភ្នំពេញ៖ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ – បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមប្រើប្រាស់ថវិកា ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ផងនិងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង ... Read More »

ដំណឹងបឋម៖ សមត្ថកិច្ចកំពុងឡោព័ទ្ធជនសង្ស័យជួញដូរគ្រឿងញៀន ខណៈជនល្មើសបាញ់គម្រាមរកមធ្យោបាយរំដោះខ្លួន

ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើងបាញ់​រះ​តដៃ​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បង្កឡើងដោយជនល្មើសគ្រឿងញៀន ។ ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ជាង​១០ យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ទីតាំង​ស្ថិត​ ក្នុង​មជ្ឈមណ្ឌលកោះ​ពេជ្រ​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​។ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ ព្រះករុណា និងព្រះវររាជមាតាជាតិ

ភ្នំពេញ៖នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៧ ភូមិលូ ... Read More »

ពូកែឆ្លៀតឱកាសមែន លួចនាំម៉ូតូចូលគេចពន្ធជាច្រើនគ្រឿង នៅគ្រាប្រទេសកំពុងជួបជំងឺរាតត្បាតកូវីដ-១៩

ក្រុងប៉ោយប៉ែត ៖ ទីតាំងលក់ម៉ូតូមួយកន្លែងដែលមានយីហោឈ្មោះ ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ខែមេសឆ្នាំ២០២០នេះ។ ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើនម៉ូតូម៉ាកPCXសេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំង​គយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួរនាំនិងបងពន្ធតាមច្បាប់។ ប្រភពថាម៉ូតូនៅក្នុងក្រុងប៉ោយប៉ែតដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរសព្ធ័ ... Read More »

ក្តុកក្តួលណាស់ ឪពុកនាំកូនស្រីទៅឆក់ត្រី តែភ្លាត់ស្នៀតឆ្លងចរន្តឆក់ស្លាប់ទាំងពីរនាក់

ខេត្តស្វាយរៀង ៖ ភ្ញាក់ផ្អើលណាស់ នៅពេលឃើញឪពុក និងកូនស្រីសន្លប់ស្តូកស្តឹង ខណៈអ្នកទាំង ពីរនាក់នាំគ្នាទៅឆក់ត្រីនៅតាមព្រែក តែត្រូវភ្លាត់ស្នៀតឆ្លងចរន្តឆក់ស្លាប់ ដោយអ្នកខ្លះបាន​ជួយសង្គ្រោះ មុជរាវរកជនរងគ្រោះនៅក្នុងទឹក ប៉ុន្តែបានផុតដង្ហើមបាត៉ហើយ ដែលបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ... Read More »