ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ត្រូវអាជ្ញាធរចុះត្រួតពិនិត្យក្រែងមានលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមឈ្មួញដែលឆ្លៀតឱកាសលួចលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលកម្ពុជាហាមឃាត់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យតាមឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ដឹកនាំផ្ទាល់ដោយលោកស្រី ... Read More »

សមាសភាពសមាជិករាជរដ្ឋាភិបាលថ្មីដែលរដ្ឋសភាបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង និងកែសម្រួល

ភ្នំពេញ៖ សមាសភាពដូចមានរាយនាមខាងក្រោម៖ ១/តែងតាំងទេសរដ្ឋមន្ត្រី ១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី ២-ឯកឧត្តម ហុឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស( ៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស) ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ​ នីតិកាលទី៦ ថ្ងៃចន្ទ​ ទី៣០​ ខែមីនា​ ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ​ នីតិកាលទី៦ថ្ងៃចន្ទ​ ទី៣០​ ខែមីនា​ ឆ្នាំ២០២០ សូមអានទាំងស្រុងដូចតទៅ៖  Read More »

ចាប់ជនសង្ស័យ៣នាក់​រឺបអូសសត្វរនាលពណ៌ងាប់៣៨ក្បាលគ្រាដែលលើកមុនរឹបអូសបានតែ១២៣ក្បាល

  ខេត្តបាត់ដំបង ៖ កម្លាំងមន្ទីរបរិស្ថាន​ក្រោមការដឹកនាំរបស់លោកប្រធានស្នាក់ការ​រួម និងមន្ត្រីស្ម័គ្រចិត្តសហគមន៍​សរុបចំនួន១៦នាក់​ បានចុះល្បាត​ និងទប់ស្កាត់បទល្មើសប្រមាញ់សត្វព្រៃខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងសត្វស្លាបងាប់ចំនួន៣៨ក្បាលទៀតផង ។ ប្រទិបត្តិការនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតំបន់រ៉ាមសារព្រែកទាល់ត្រង់ចំណុចរាន៤៩ ហើយរហូតដល់វេលាម៉ោង០០និង ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំការផ្សព្វផ្សាយអំពើល្អ និងគំរូល្អៗ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ការផ្សព្វផ្សាយអំពើល្អ និងគំរូ ល្អ ៗ ដើម្បីលុបបំបាត់ ព័ត៌មានក្លែងក្លាយ, កុំចូលរួមបំភ័យប្រជាជន តែកុំចូលរួមចំណែកអោយប្រជាជន មើលស្រាលពីការឆ្លងជំងឺ កូវីត៩, ត្រូវបន្តចូលរួមគ្នា ទប់ស្កាត់ការឆ្លងរីក រាលដាល, ខាងលើនេះជាប្រសាសន៏ ... Read More »

ហឹង្សាដាក់គ្នាក្នុងវង់ផឹកស៊ីរហូតដល់បុរសម្នាក់បេីករថយន្តបុករះផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយព្យាយាមរត់គេច​

ភ្នំពេញ ៖ បុរសម្នាក់មានជម្លោះ​ក្នុងវង់ផឹកស៊ីជាមួយគ្នាឈានដល់ការប្រើហឹង្សាដាក់គ្នាទៅវិញទៅមករត់ទៅប្តឹងផ្ដល់គ្នាលុះចេញពីប្តឹងវិញបុរសម្នាក់បានបេីករថយន្តម៉ាស្តា​ ពណ៌ត្រេអ៊ី​មួយគ្រឿង​ បានបេីកបំបុកផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតហេីយអ្នកបេីកបរមិនព្រមឈប់ទទួលខុសត្រូវនោះទេគឺព្យាយាមបេីករត់គេចតាំងពី​ខណ្ឌ​ឬស្សីកែវ​រហូតដល់​ខណ្ឌ​មានជ័យ​ ។ ​ ហេតុការណ៍​នេះ​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​ ០១និង​២៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​មិនា​ ឆ្នាំ២០២០ម្តុំផ្លូវរថភ្លើងសង្កាត់​ទួល​សង្កែ​១​ខណ្ឌឬស្សីកែវ​ ហេីយសមត្ថកិច្ចឃាត់រថយន្ដបាននៅចំនុចស្ពានទី១ទល់មុខ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​សូវៀត​ភូមិចំរេីនផលសង្កាត់​បឹង​ទំពុន១​ខណ្ឌ​មាន​ជ័យ​ ។ រថយន្តបង្កម៉ាកម៉ាស្តាពណ៌ត្រេអ៊ី​ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងចាប់វិធានការផ្លូវច្បាប់ចំពោះជនបំពុលសង្គមថានៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៦ ខែមីនា នេះ កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារត្រូវបិទទាំងស្រុង រដ្ឋបាលរាជធានីនិងចាត់វិធាន ការផ្លូវច្បាប់ចំពោះបំពុលព័ត៏មាននោះ ... Read More »

សមត្តកិច្ចស្រុកក្រគរបង្រ្កាបសាច់សត្វព្រៃ បានយកមកដុតបំផ្លាញចោល

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ និងអង្ការសម្ព័នមិត្តសត្វព្រៃ(វៃអេត) សហការបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ហើយវត្ថុតាងបានដុតបំផ្លាញចោល ។ ករណីបង្រ្កាបសាច់សត្វព្រៃខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »

ឃាត់ខ្លួនបក្ខពួកចោរប្លន់ម្នាក់ទៀតក្រោយចៅក្រមចេញដីការឃាត់ខ្លួន៦ដង

កំពង់ស្ពឺ៖ បក្ខពួកចោរប្លន់ម្នាក់ដែលមានសំណាងគេចខ្លួនជាបន្តបន្ទាប់ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយក្រោយពីចៅក្រមចេញដីការបង្គាប់អោយចាបខ្លួន៦ដងរួចមក។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជននេះទៅដាក់នៅពន្ឋនាគារអោយជួបជុំបក្ឋពួករបស់គេដែលជាប់នៅទីនោះមុននាេពលកន្លងមក។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលវេលា​ម៉ោង​ ២២​ និង​ ៣៥នាទីយប់ថៃ្ងទី​២៥ ខែមីនា​ ឆ្នាំ​២០២០​ ​ នៅចំណុចភូមិទួលសំណាង​ ឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ។ សមត្ថកិច្ននគរបាលស្រុកសំរោងទងបានអោយដឹងថា ... Read More »

វាយ​ប្លន់​ម៉ូតូ​ស្តុ​ប​ពី ០​១​គ្រឿងដោយ​សុវត្ថិភាព​មិនរំខានដល់សមត្តិកិច្ចចោមចៅទី២

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្កូបពីចេញពីធ្វេីការបំណងទៅផ្ទះខណះជិតដល់ផ្ទះទៅហេីយស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូមកស្ទាក់ខាងមុខរួចប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់នគរបាលរដ្ឋបាលចោមចៅទី២។ ហេតុការណ៍​វាយ​ប្លន់​នេះ បានកើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ជិតសាលាបឋមសិក្សាគោក​បញ្ជាន់ ភូមិថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ... Read More »

ដំណឹងបឋម៖ ដល់ថ្នាក់ចាញ់បោកប្រុសស្នេហ៍ ចងក សម្លាប់ខ្លួន ប្តីមកទទួលសព យកទៅធ្វើបុណ្យ

ខេត្តកំពង់ឆ្នាំង៖ នៅសណ្ឋាគារ ផាម៉ា ខេត្តកំពង់ឆ្នាំង នៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ មានករណី ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ មូលហេតុ ... Read More »

បញ្ជូនបុរសម្នាក់ជាមន្ត្រីអនុរក្សពន្ធនាគារខេត្តទៅតុលាការពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោក ច័ន្ទ ខេមរិន ព្រះរាជអាជ្ញាអ មសាលាដំបូងខេត្តប៉ៃលិន ទើបមកទទួលកាន់តំណែងថ្មីៗបានដឹកនាំកម្លាំងនគរបាលចុះឃាត់ខ្លួន ខណៈជនសង្ស័យនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនជាយូរមកហើយ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ... Read More »

ខណះពេលនេះអគ្គីភយ័កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាអ្នកលក់សាំងនៅទល់មុខសង្កាត់ផ្សារដេប៉ូទី២

ខណះពេលនេះអគ្គីភយ័កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាអ្នកលក់សាំង នៅទល់មុខសង្កាត់ផ្សារដេប៉ូ២៖ Read More »

លួចម៉ូតូបានពីខណ្ឌដង្កោយកមកធ្វើសកម្មភាពលួចនៅខណ្ឌព្រែកព្នៅជាប់អន្ទាក់អាវុធហត្ថ

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនបានភ្លាមៗខណៈដែលជិះម៉ូតូដែលលួចកាច់ករបានពីខណ្ឌដង្កោយកមកជិះធ្វើសកម្មភាពលួចនៅខណ្ឌព្រែកព្នៅអស់លក្ខណ៍ត្រូវជាប់ខ្នោះអាវុធហត្ថកំពុងចេញល្បាតតាមមូលដ្ឋាន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២៣និង៣៥នាទីថ្ងៃទី២៤មីនាឆ្នាំ២០២០នៅចំណុចភូមិខ្មែរលើសង្កាត់គោករការខណ្ឌព្រែកព្នៅ។ យោងតាមរបាយការណ៍របស់អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះភីត្រូយភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរមុខរបរយាមដីរស់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកScoopyពណ៌សបិទស្គតខ្មៅស៊េរីឆ្នាំ 2014 អត់កុងទ័រ ស្លាកលេខ( លេខគ្មាន)លេខម៉ាស៊ីនKT110D-8030739)ដែករឹងចុងស្រួុចស្ដើងកូនសោរលេខ8ចំនួុន1និងកូនកាំបិតដងជ័រមួយ។ តាមអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹង៍ថា នៅមុនឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើលពេលកម្លាំងអាវុធហត្ថកំពុងតែល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខ សុវត្ថភាពក្នុងមូលដ្ឋានបានពើបប្រទះឃើងជនសង្ស័យកំពុងតែជិះម៉ូតូនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ដោយមានការសង្ស័យនិងមានតម្រុយដោយដឹងមុនថាមានករណីកាច់សោរករម៉ូតូចូលមកជិះធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានក៏សាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ Read More »

អុិចស្កាវ៉ាទ័រកំពុងបញ្ឆេះ ស្រាប់តែឆ្លងចរន្តភ្លេីងឆេះចេញជាអណ្តាតភ្លេីង

ភ្នំពេញ៖ អុិចស្កាវ៉ាទ័រកំពុង​បញ្ឆេះឆ្លងចរន្តបង្កជាអណ្តាតភ្លេីងនិងផ្សែងឆាប់ឆេះផ្អេីលរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងចេញបាញ់ពន្លត់ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​៣រសៀលថ្ងៃទី២៥ ខែមីនា​ ឆ្នាំ​២០២០ ស្ថិត​ក្នុងតំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​អូសុីអាយសុី ភូមិព្រែកតាសេក​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុនពេល​ កើតហេតុរថយន្តអុិចស្តាវ៉ាទ័រកំពុងបញ្ជេះ មួយសន្ទុះក្រោតមក បានឆ្លងចរន្តបណ្តាលឲ្យឆេះចេញជាអណ្តាតភ្លេីងនិងផ្សែងខ្មួលខ្ញាញ់កប់អាកាសបង្កការភ្ញាក់ផ្អេីលដល់អ្នកបេីករថយន្តដទៃទៀត និងអ្នកធ្វេីការក្បែរនោះហៅរថយន្តមកបាញ់ពន្លត់។ ... Read More »

ធ្លាក់​ពីលើ​ជណ្តើរ​ដែ​កមក​ដី​បាក់​ក​ស្លាប់យ៉ាងអាណោចអាធ័មពេលឡើងតអំពូលភ្លើង

ខេត្តពោធិ៍សាត់​៖​ បុរស​ម្នាក់ភ្លាត់ស្នៀតបាន​ធ្លាក់​ពីលើ​ជណ្តើរ​ដែក​មក​ដី​បាក់​ក​ស្លាប់ភ្លាមៗ​ ខណៈ​ដែលបុរសរូបនេះ​កំពុង​ចល័ត​ជណ្តើរតាម​ជញ្ជាំង​ក្តារ​ផ្ទះ​ក្នុង​គោលបំណង​ត​អំ​ពូ​ល​ភ្លើងឲ្យភ្លឺ ។​ ឧបទ្ទវ​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ ព្រឹក ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៥​ មីនា​ ២០២០ ... Read More »

ម្តាយឈឺកំពុងព្យាបាលនៅមន្ទីរពេទ្យកូនប្រុសគិតច្រើនពេកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ការធ្វើអត្តឃាតមិនមែនជាដំណោះស្រាយដែលទទួលយកបាននោះទេ វាគឺជាទង្វើរបស់បុគ្គលដែលមិនហ៊ានប្រឈមនិងបញ្ហាកើតឡើងនៅចំពោះមុខ ផ្ទុយទៅវិញត្រូវទទួលរងនូវការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋាន ទោះជាស្លាប់ទៅហើយក៍ដោយ ។ ជាក់ស្តែងបុរសម្នាក់ដែលមានកម្លាំងពលំមាំមួនបែរជាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សតែមិនបានសម្រេចដោយសារមានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល ដែលករណីនេះបានកើតឡើងនៅវេលា ម៉ោង៨និង៥០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះប៊ុន ថេង ភេទប្រុស ... Read More »

សមត្តកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ធវៈលើស្រ្តីម្នាក់

ខេត្តព្រះសីហនុ៖ សមត្តកិច្ចស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទចាប់ស្ត្រីមួយរូបរំលោភសេពសន្ធវៈ កាលយប់ពីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី ២៥.០៣. ២០២០ នៅក្នុងការដ្ឋានសំណង់ក្រឡុកបេតុង ស្ថិត​ក្នុង​ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្ត​ព្រះសីហនុ   ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ... Read More »

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនជាតិចិន១៨០នាក់មកសាកសួរនិងគ្រប់គ្រង​ធ្វើ​ច​ត្តា​ឡី​ស​ក័​

ខេត្តស្វាយរៀង ​៖ ​យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណ១៨០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមក​ចុះ​នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិតបង្កការភ្ញាក់ផ្អើលដល់ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​សហ​ការជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​ព្រំ​​ដែន​អន្តរជាតិ​បា​វិត​អាជ្ញាធរ​ក្រុង​បា​វិត​ទាំងយប់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ​មីនា​២០២០​ ស្ថិត​នៅភូមិបាវិតកណ្ដាលសង្កាត់បាវិត​ក្រុង​បា​វិត។ ពាក់ពន្ធ័និងករណីខាងលើនេះ ​លោក​លឹ​ម ​សៀង​ហេង​ អភិបាលក្រុង​បា​វិត​បាន​ប្រាប់​អ្នកសារព័ត៍មានដឹង នៅ​យប់​ថ្ងៃ​ទី​២៤​ មីនា ​ឆ្នាំ​​២០២០ ​គឺ​មាន​ជនជាតិ​ចិន​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ដំណើរ​ពី​ទិ​ស​ខាងលិច​តាម​ផ្លូវជាតិ​លេខ​១​មក​ចុះ​នៅ​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ​ហើយ​គោលបំណង​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ ... Read More »

ឃាតកដងផ្លូវ.. ២នាក់ប្តី-ប្រពន្ធត្រូវរថយន្តដឹកដែកក្រុមហ៊ុន ជីប ម៉ុង កិនស្លាប់ គួរអោយសង្វេគបំផុត

ភ្នំពេញ៖ ទឹកចិត្តជាឪពុកម្តាយ ប្ដីប្រពន្ធ២នាក់ ខំវេចខ្ចប់បាយដេីម្បីយកទៅអោយកូនដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស មិនទាន់បានទៅដល់ពាក់កណ្ដាលផ្លូវផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តក្រុមហ៊ុន ជីប ម៉ុង បុកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ កេីតឡេីងនៅវេលាថ្ងៃត្រង់ទី២៤ ... Read More »

រថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តសាម៊ុយ មន្ទីរពេទ្យព្រះកុសុមៈដឹកអ្នកជំងឺទៅមន្ទីរកាល់ម៉ែ្រត

ភ្នំពេញ៖ រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យព្រះកុសមៈ ដឹកអ្នកជំងឺក្នុងរថយន្ត បានរងការខូចខាត បន្ទាប់បើកបរឆ្លងផ្លូវត្រូវរថយន្ត សាំយ៉ុង បុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិនា ... Read More »

បទល្មើសកាប់ឈើអារជ្រៀក ដឹកជញ្ជូនរាប់សឹបគោយន្តកន្ត្រៃ ឆ្លងចូលក្រុមហ៊ុនចំការចេក មិនសូវលោះយប់សមត្ថកិច្ចនឹងមន្ត្រីជំនាញធ្វើមិនដឹង

ខេត្តស្ទឹងត្រែង៖ សកម្មភាពកាប់ផ្តួលរំលំឈើ ដឹកជញ្ចូនតាមគោយន្តកន្ត្រៃ មិនក្រោមពី២០ទៅ៣០គោយន្តនោះទេ ក្នុងមួយយប់ៗដែលធ្វើទៅបាននោះ ក៍ដោយសារមានមេការបំផុស ឲ្យពលរដ្ឋទាំងនោះ ចូលព្រៃអាជ្រៀកឈើប្រភេទ៣ជ្រុង ប្រវែង៣ម៉ែត្រ ជាច្រលុងទល់ចេកក្រុមហ៊ុនចំការ ដឹកពីខាងកើតផ្លូវជាតិលេខ៧ នៃព្រៃរបស់ដឹកឡើងខូងផ្លូវ សមត្ថកិច្ចនឹងមន្ត្រីជំនាញ សម្ងំធ្វើមិនដឹងមិនឮ ខណ:ឈ្មួញដឹកឆ្លងផ្លូវជាតិ ... Read More »

ឃើញនាងនៅតែម្នាក់ឯងឡើងទៅជាន់ទី២ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេច

ខេត្តកណ្ដាល៖   មានករណីប៉ុនប៉ងចាប់រំលោភសេសន្ថវ:មិនបានសម្រេចមួយកើតឡើងតាំងពី វេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលភូមិ​ ព្រៃទទឹង ឃុំ​ត្រពាំង​វែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល មកម្ល៉េះ តែរហូតមកដល់ថ្ងៃអង្គារ ១កើត ... Read More »

ក្រសួងការងារ ប្រកាសធ្វើការតាមប្រព័ន្ធទូរស័ព្ទ ជាមួយកម្មករនិយោជិត

  ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃនេះ បានណែនាំ និងកំណត់ដល់ភាគីពាក់ព័ន្ធ ដូចជាកម្មករនិយោជិត ត្រូវផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានចំនួន ១ខ្សែ ដើម្បីងាយស្រួលទំនាក់ទំនងនិងផ្តល់ព័តមាន។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីការតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិត របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ថា ... Read More »

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៣០០នាក់ មុនចេញបេសកកម្មប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ពិធីជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ... Read More »

ភ្ញៀវទេសចរចំនួន៥៣នាក់ ដែលនៅលើកប៉ាល់ Viking Cruise ខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយធ្វើតេស្តលើកទី៣មិនមាន COVID-19

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះថា ក្រោយពីបានយកសំណាកពិនិត្យចំនួន ៣លើក និងបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក នៅល្ងាចនេះ រដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាល ... Read More »

ក្រុមហ៊ុន Socfin Cambodia ផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តអេឡេចត្រូនិចសម្រាប់វាស់កម្តៅដល់ ស្ថាប័នសុខាភិបាល នៅខេត្ត មណ្ឌលគិរី

ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រទេសកម្ពុជា – នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ក្រុមហ៊ុន SocfinCambodiaដែលជាក្រុមហ៊ុនឯកជនគ្រប់គ្រងចម្ការកៅស៊ូបានប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តដែលជាឧបករណ៍សម្រាប់វាស់កម្តៅអេឡេចត្រូនិចចំនួនប្រាំជូនទៅស្ថាប័នសុខាភិបាលលសាធារណៈនៅក្រុងសែនមនោរម្យ។ឧបករណ៍វេជ្ជសាស្រ្តទាំងនេះត្រូវបានទទួលដោយវេជ្ជបណ្ឌិតប៊ុនសួរដែលជាប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរីហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងការបង្ការនៃការរីករាលដាលនៃជំងីផ្លុវដង្ហើមដ៏កាចសាហាវនេះ ក៏ដូចជាដើម្បីដោះស្រាយស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន។ ក្រៅពីសកម្មភាពដែលបានអនុវត្តក្នុងការបង្ការនៃការរីករាលដាលនៅក្នុងចម្ការរបស់ខ្លួនក្នុងលើកកម្ពស់ការយល់ដឹងពីសំណាក់និយោជិករបស់ខ្លួនក្រុមហ៊ុនSocfinCambodiaក៏កំពុងពង្រឹងកិច្ចសហការយូរអង្វែងជាមួយមន្ទីរសុខាភិបាលក្នុងតំបន់ផងដែរ។ការគាំទ្រដល់សេវាសាធារណៈដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋានគឺជាឆន្ទៈរបស់ក្រុមហ៊ុនក្នុងការចូលរួមក្នុងទំនួលខុសត្រូវចំពោះសង្គមគឺចាប់មានតាំងពីការឈានជើងចូលរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រតាំងពីលើកដំបូងមកម្លេះ។ លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារមើល បទល្មើសព្រៃឈើផង

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារ នៅតែបន្តកើត មានយ៉ាងសកម្ម ហើយគេមិនដែលឃើញពួកមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យម្តង ណាឡើយ។ សកម្មភាពនៃការកាប់ឈើ និងដឹកជញ្ជូនឈើបានធ្វើឡើងជារៀងរាល់ ថ្ងៃនៅក្នុងតំបន់៤ និងតំបន់៥ ចំណុចវាលឡង់ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ... Read More »

ក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានCovid-19 ៣១ករណីបន្ថែមទៀតសរុប៨៤ករណី

Read More »

ម៉ោង៨កន្លះព្រឹកនេះ គ្រូពេទ្យជំនាញ៧នាក់របស់ចិន មកដល់ភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បានអោយដឹងថា៖ ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ អាចមកដល់នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនានេះ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ក្រុមគ្រូពេទ្យទាំងអស់ ។ សូមបញ្ជាក់ថា៖ ... Read More »