ព័ត៌មានទាន់ហេតុការណ៍៖

ពូកែឆ្លៀតឱកាសមែន លួចនាំម៉ូតូចូលគេចពន្ធជាច្រើនគ្រឿង នៅគ្រាប្រទេសកំពុងជួបជំងឺរាតត្បាតកូវីដ-១៩

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ទីតាំងលក់ម៉ូតូមួយកន្លែងដែលមានយីហោឈ្មោះ ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ខែមេសឆ្នាំ២០២០នេះ។
ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើនម៉ូតូម៉ាកPCXសេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំង​គយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួរនាំនិងបងពន្ធតាមច្បាប់។

ប្រភពថាម៉ូតូនៅក្នុងក្រុងប៉ោយប៉ែតដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរសព្ធ័ មួយភាគទៀតចូលមកតាមរយៈខ្សែរបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររាងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបីខាងជើងផ្លូវជាតិលេខ៥ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។មិនតែប៉ុណ្ណោះមានទាំងនាំរថយន្តចង្កួតដ្ដាំសេរីទំនើបៗ យកប្ដូរពណ៏ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។ បញ្ហា ការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោមស ខេងបញ្ជាឲ្យបិទច្រករបៀងក៌ដោយ។
ហើយការខាតបង់ថវិការចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។
ប្រភពបន្តថា៖ បើគយចល័តប្រចាំតាមច្រករបៀងមិនបើកដៃ ធ្វើយ៉ាងណាទើបម៉ូតូ និងទំនិញគេចពន្ធផ្សេងៗទៀតនាំឆ្លងដែនមកខាងទឹកដីកម្ពុជាបានបែបនេះ ។

ករណីខាងលើលោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យប្រាប់ថាការដែលលោកសហការដឹកនាំកំលាំងចម្រុះចុះចាប់កន្លែងលក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំចូលតាមច្រករបៀងមកដាក់តាំងលក់ដោយគ្មានច្បាប់ ហ៊ានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (ហុងដា.HONDA)ដែលនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តអោយដឹងទៀតថា៖ ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកទៅគយរដ្ឋករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ ៕ ដោយ ៖ វណ្ណា


ចែករំលែក៖