ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង១៥:២០ នាទី ចំណុចលើផ្លូវកៅស៊ូស្ពានទំនប់អូរធំ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នគរបាលមានសមត្ថកិច្ចបង្ក្រាបក្មេងទំនើបពីរនាក់ជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ។
ប្រភពបានឱ្យដឹងថាដោយមានប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពក្រុមក្មេងទំនើងប្រមូលផ្តុំ និងធ្វើសកម្មភាពបង្ហោះម៉ូតូជាញឹកញាប់ កំលាំងប៉ុស្តិ៍ទួលសាលាបានចេញល្បាតតាមដងផ្លូវងាយរងគ្រោះ។ ពេលកំពុងល្បាតបានប្រទះឃើញ ពីសកម្មភាពក្រុមក្មេង០១ ក្រុមមានគ្នាចំនួន០២ នាក់ បង្ហោះម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ គ្មានស្លាកលេខ កំពុងបង្ហោះម៉ូតូតាមដងផ្លូវចំណុចភូមិ.ឃុំ ខាងលើ កំលាំងប៉ុស្តិ៍ បានធ្វើនាំខ្លួនចំនួន០២នាក់ និងវត្ថុតាងម៉ូតូ ១ គ្រឿង ដែលធ្វើសកម្មភាពបង្ហោះ ។
ក្មេងទំនើងទាំងពីរនាក់÷១ ឈ្មោះ វ័យ វីន ភេទ ប្រុស អាយុ១៨ ឆ្នាំ នៅភូមិ ត្រពាំងឈូក ឃុំ កក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង២ ឈ្មោះ មាន ស្រស់ ភេទប្រុស អាយុ១៦ ឆ្នាំ នៅភូមិ ត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មុខសញ្ញាក្មេងទំនើងថាខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវពិតប្រាកដមែន និងកន្លងមកតែងតែបង្ហោះជាញឹកញាប់ ។
ចំពោះមុខសញ្ញាក្មេងទំនើង០២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ កិច្ចសន្យាឲ្យអាណាព្យាបាល ធានាយកទៅអប់រំបន្ត,បានកោរសក់ត្រលប់ទៅមូលដ្ឋានវិញ ចំណែកវត្ថុតាងម៉ូតូរក្សាទុកចំនួន០៣ខែ ឬ ៩០ថ្ងៃ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច