ខេត្តក្រចេះ ៖ ករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ ៨៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ រស់នៅ ភូមិស្រែល្ពៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទីយប់។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានយកសំណាកធ្វើតេស្ត រហ័សរកឃើញមានផ្ទុកជំងឺកួវី -១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ទោះបីក្រុម គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៍ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបានទើប បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ : បុរសខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា