ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ អគារ Sky 31 នៅខណ្ឌទួលគោក មានអ្នកជួលបន្ទប់បើកល្បែងសុីសង នៅជាន់ទី៩ បន្ទប់ ៩០២ !

ចែករំលែក៖

ភ្នំពេញ ៖ ល្បែងស៊ីសង ប្រភេទ អុងឌូ និង អាប៉ោង ត្រូវបានគេលួចបើកដំណើរការ យ៉ាងរលូន នៅអគារ Sky 31 នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាន់ទី៩ បន្ទប់៩០២ សង្ស័យថា, សមត្ថកិច្ច អាជ្ញាធរ និងម្ចាស់ទីតាំងខុនដូ អគារ Sky 31 មិនបានដឹង ខណៈពួកគេ បបួលគ្នាទៅលេងស្ងាត់ៗ របៀបជាភ្ញៀវរស់នៅធម្មតា ។ 

ករណីនេះ ឮល្ហៀងៗថា, កន្លងទៅ មានភាគីខាងប្តី បានខឹងប្រពន្ធខ្លាំងពេក ករណីវក់នឹងល្បែង ក៏បានទៅប្តឹងសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចគេមិនអើពើរសោះ ទើបមកលួចខ្សឹបប្រាប់ខាងសារព័ត៌មាន ជួយបង្ហើបប្រាប់ដល់ សមត្ថកិច្ច អាជ្ញាធរ ចាត់វិធានការផង ។ 

សូមបញ្ជាក់ថា, បនល្បែងសុីសង ជាប្រភព នៃការផ្តើមឱ្យមានបទល្មើសកើតមានក្នុងសង្គម ហើយបំពានទៅនឹង គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដូច្នេះ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន បើមានតម្រុយបែបនេះ គួរមានវិធានការរដ្ឋបាល ឬចុះស៊ើបអង្កេត ស្រាវជ្រាវ រកឱ្យឃើញការពិត ដើម្បីឈានដល់ការបង្ក្រាប ក្នុងបទល្មើសជាក់ស្តែង ។

សូមជម្រាបថា, សកម្មភាពលេងល្បែងនៅ  អគារ Sky 31 ជាន់ទី៩ បន្ទប់៩០២  ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានគេបញ្ចេញរូបភាពមកក្រៅផងដែរ ដួច្នេះលេងឬមិនលេង អាចអាជ្ញាធរ សមត្ថកិច្ច ម្ចាស់ទីតាំងខុនដូ អគារ Sky 31 អាចដឹង ឬមួយកន្លែងនោះមានអ្នកនៅពីក្រោយ ? ៕

ដោយ ៖ ខ្សឹបដាក់ត្រចៀក


ចែករំលែក៖