ព័ត៌មានទាន់ហេតុការណ៍៖

កងរាជ​អាវុធហត្ថ​ខេត្តបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបានកម្លាំងជំនាញកងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន។

ក្រោម​ការចង្អុល​បង្ហាញ​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​ កាលពីវេលាម៉ោង​២១:០៤ នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៦ កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន​ បានបង្រ្កាប​ករណី​គ្រឿងញៀន​ចំនួន​១ករណី​ ស្ថិត​នៅ​ភូមិស្នោរទី១ សង្កាត់​រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​​ ដោយឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១នាក់​ មានឈ្មោះ​ វីន​ ដាវុធ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្នភូមិស្នោរទី១​ សង្កាត់​រកាធំ​ ក្រុងច្បារមន ខេត្ត​កំពង់​ស្ពឺ​។ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ (ទម្ងន់០.៥៤ក្រាម)។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅ​កាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖ សូរិយា


ចែករំលែក៖