ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ

ចែករំលែក៖

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ហេតុការណ៍ផ្ទុះមួយបានកើតឡើង នៅឯរោងចក្រចម្រាញ់ប្រេងនៃទីក្រុងបាងកក ដោយគេមើលឃើញអណ្តាតភ្លើងសន្ធោសន្ធៅ រួមជាមួយដុំផ្សែងខ្មៅធំសម្បើមហុយឡើង ទៅលើផ្ទៃមេឃ។

សេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម Facebook របស់អាជ្ញាធរប្រចាំតំបន់ Bangna នៃរាជធានីរបស់ថៃ បាននិយាយដូច្នេះថា «ហេតុការណ៍ផ្ទុះ បានកើតឡើងនៅរោងចក្រប្រេងក្រុងបាងកក។ អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន សាធារណជនទាំងអស់ ដែលស្ថិតក្នុងបរិវេណជុំវិញទីតាំងនោះ ត្រូវបានណែនាំឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់»៕

ទីភ្នាក់ងារព័ត៌មាន AFP


ចែករំលែក៖