ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មោទនភាព និងកិត្យានុភាពជាតិកម្ពុជា កំពុងងើបឡើងយ៉ាងរស់រវើកលើឆាកអន្តរជាតិដោយស្មើភាព និងស្មើសិទ្ធិ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នាពេលបច្ចុប្បន្ន មោទនភាពជាតិ និងកិត្យានុភាពរបស់កម្ពុជា កំពុងងើបឈរឡើងវិញប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិ ដូចបណ្ដាប្រទេសនានានៅលើសកលលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីការដែលកម្ពុជាបានកសាងជាតិ និងរដ្ឋមួយដែលមានមូលដ្ឋានគ្រឹះរឹងមាំ ប្រកបដោយសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ខណៈដែលលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖