ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ ៦៣ឆ្នាំម្នាក់និងថ្នាំញៀនចំនួន១៦២ថង់ព្រមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំឡូតបង្រ្កាប

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ២៦ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូ តបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបា លសំឡូត នៃអធិការដ្ឋាននរគបាលស្រុក បង្រ្កាបបានករណី រក្សាទុកជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីក្នុងបទ ល្មើសជាក់ ស្តែងនិងឃាត់ខ្លួនឈ្មោះឈ្មោះ មាស សាម៉ន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។   

-វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកថ្លា ចំនួន ១៦២ថង់ សង្ស័យ (សារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ 

-ថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន 

-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន 

-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។ 

ករណីខាងលើនេះនគរបាលស្រុក កំពុងរៀបចំសំណុំ រឿង និងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ចែងបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖