ខេត្តស្វាយរៀង ៖ ភ្ញាក់ផ្អើលណាស់ នៅពេលឃើញឪពុក និងកូនស្រីសន្លប់ស្តូកស្តឹង ខណៈអ្នកទាំង ពីរនាក់នាំគ្នាទៅឆក់ត្រីនៅតាមព្រែក តែត្រូវភ្លាត់ស្នៀតឆ្លងចរន្តឆក់ស្លាប់ ដោយអ្នកខ្លះបានជួយសង្គ្រោះ មុជរាវរកជនរងគ្រោះនៅក្នុងទឹក ប៉ុន្តែបានផុតដង្ហើមបាត៉ហើយ ដែលបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាសពទាំងពីនាក់ឪពុកកូនមានឈ្មោះ រស ប៊ិញ អាយុ៣៨ឆ្នាំ មុខរបរកសិករនិង ឈ្មោះ រស់ សុភ័ក អាយុ១៧ឆ្នាំ រស់ក្នុងភូមិឃុំខាងលើស្ថិតនៅចំណុចព្រែកខាងលិចផ្ទះរបស់គាត់ចម្ងាយ ១០០ម៉ែត្រ ។
តាមការរៀបរាប់របស់ក្មេងប្រុសទាំង២នាក់ បានអោយដឹងថា មុនកើតហេតុខ្លួននិងមិត្តកំពុងឡើង បេះផ្លែព្រីងក្បែរ កន្លែងកើតហេតុ រួចក៍ចុះមករកឪពុកនិងកូនស្រីរងគ្រោះ ដែលបាននាំគ្នាឆក់ត្រីនិង មានឧបករណ៏អាគុយជាមួយដោយមិនឃើញ ទើបមានសង្ស័យថា ហេតុអីបានជាមុជទឹក យូរម្ល៉េះ មិនឡើងគោកក៍ប្រញាប់ប្រញាលរត់ទៅប្រាប់ឪពុករបស់ខ្លួន និងបងប្អូននៅជិតទីនោះអោយជួយមកមើល និងចុះមុជទឹករក រហូតដល់ឃើញ សាកសព លិចនៅក្នុងទឹក បង្កការភ្ញាក់ ផ្អើលនិងស្រង់យកមកផ្ទះវិញ ។ប្រភពបន្តថា ក្រោយពីទទួលបានពត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាធ្នង់ កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល គ្រូពេទ្យមណ្ឌលសុខភាពបុសមន និងកម្លាំងកងរាជអាវុធហត្ថស្រុករំដួល បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពសន្និដ្ឋាន បានថាស្លាប់ ដោយខ្វះ ការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ស្លាប់ទាំង ២នាក់បែបនេះ ក្រោយមកសមត្ថកិច្ចបានប្រគល់ សពទៅអោយក្រុមគ្រួសារដើម្បី យកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ ដោយ ៖ យឹម សុថាន