ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីអតីតតារកំប្លែងជេីងចាស់នាយត្រដក់ចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់

ចែករំលែក៖

ភ្នំពេញ ៖​ កូនស្រីអតីតតារកំប្លែងជេីងចាស់គឺនាយត្រដក់បានចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អេីលនារសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់យីហោ​ អាស៊ាន​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលចងកសម្លាប់ខ្លួនមានឈ្មោះវ៉ាន់ ដានីត អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩អឺ១ ផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មានពីក្រុមគ្រួសារបានបញ្ជាក់ថា នារីដែលចងកសម្លាប់ខ្លួនមានកូន​ហេីយ រួចគាត់ក៏មិនមានរឿងអ្វីធ្វេីអោយគ្រួសារកត់សម្គាល់ថាគាត់គិតខ្លីរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួននោះទេ​ នៅរនៅរសៀលថ្ងៃទី៣០ខែមី​ ឆ្នាំ២០២០ ​ក៏បានទទួលដំណឹងថាគាត់បានចងកសម្លាប់ខ្លួបាត់ទៅហេីយ ភ្លាមៗនោះក្រុមគ្រួសារបានមកមេីលគឺពិតជាគាត់មែន​ធ្វេីអោយក្រុមគ្រួសារសោកស្តាយជាពន់ពេកមិនគួរណាគាត់គិតខ្លីបែបនេះសោះ។

មន្ត្រីនគរបាលប៉ុស្ត៍ស្រះចកខណ្ឌដូនពេញបានបញ្ជាក់ថានៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ពិតជាមានករណីនារីម្នាក់ចងកសម្លាប់ខ្លួនពិតប្រាកដមែនបន្ទាប់ពីពិនិត្យនឹងធ្វេីកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖