ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំក្រុមការងារខេត្តប្រជុំពិនិត្យដោះស្រាយបណ្តឹងសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន២ករណី 

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅម៉ោង ១៤និង០០នាទីរសៀលថ្ងៃសុក្រ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គាអភិបាលរង ខេត្តស្ទឹងត្រែង បានអញ្ជើញ ដឹកនាំក្រុមការងារខេត្តប្រជុំពិនិត្យដោះស្រាយបណ្តឹងសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន២ករណី ក្នុងនោះរួមមាន ៖

ទី១ -បណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយក្រុមហ៊ុនធី អេស អឹម ដាប់ប៊ែលយូ ឯ.ក កាយប្រឡាយក្រវ៉ាត់ព្រំដីចូលដីប្រជាពលរដ្ឋអាស្រ័យផល ស្ថិតនៅភូមិអូរស្វាយ(ភូមិឧបសម្ព័ន្ធអុីប៊ុ) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ទី២-បណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកដែលបណ្តាលឲ្យមានក្លិនស្អុយប៉ះពាល់ដល់អនាម័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋស្ថិតនៅភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង។
លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង  តែងលើកទិសស្លោកថា ៖ ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐
នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕


ដោយ ៖ សិលា


ចែករំលែក៖