ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)ហើយរត់គេចខ្លួនបាន១ថ្ងៃក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង​១៣:៣០នាទីរសៀល ថ្ងៃទី​០៥ខែមេសា​ឆ្នាំ​២០២០​​ នៅចំណុច​ឃ្លាំង​លេខ២២៣J ផ្លូវ​៥៩៨​ ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា -ជនសង្សយ័ឈ្មោះ​ តូប​ ស្មាអែល​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​គ្មាន​ ស្នាក់នៅ​បន្ទប់ជួល​លេខ២ខ​ ផ្លូវ​បេតុង​ ក្រុមទី​៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ (មានសារធាតុញៀន)។
​ -ជនរងគ្រោះឈ្មោះ​ រ៉ន​ សុភាព​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​អ្នកគ្រប់គ្រង​នៅឃ្លាំង​ ស្នាក់នៅ​ផ្ទះលេ​ខ៣៥​ ភូមិស្ពានខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ។
​ -សំភារះដកហូតរួមមាន៖
​ ១/-ដុំស៊ុបខ្នុរ​ ៩កេស
​ ២/-ច្រាស់ដុសធ្មេញ១០កេស
​ ៣/-សាប៊ូកក់សក់១,៥កេស
​ លោក អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា
-នៅថ្ងៃខែឆ្នាំខាងលេីមានករណីមានជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពគាស់ទ្វាឃ្លាំងយកសំភារះខាងលេី​ រួចក៏បានជនរងគ្រោះមកដាក់ពាក្យបណ្តឹង​ បន្ទាប់ពីទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុស្តិ៍បានចុះមកដល់កន្លែងកេីតហេតុនិងធ្វេីការស្រាវជ្រាវ​ រហូតមកដល់ថ្ងៃទី០៧ខែមេសា​ឆ្នាំ​២០២០ម៉ោង​១០:៣០នាទី​ព្រឹក កំលាំងយេីងបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលេីរួមទាំងសំភារះវត្ថុតាងនៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យស្នាក់នៅខាងលេី។

-ចំពោះមុខអធិការដ្ធានបន្តស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី​។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕ស រស្មី


ចែករំលែក៖