ព័ត៌មានទាន់ហេតុការណ៍៖

ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឆែក​លើជ​នសង្ស័យរកឃើញ​គ្រឿងញៀន

ចែករំលែក៖

ខេត្ត​ត្បូងឃុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានស្រុកពញាក្រែក សហការប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្តោលជ្រុំ ចុះឆែកឆេរអាវុធជាតិផ្ទុះនៅ ចំណុចភូមិទួលចំការ ឃុំកណ្ដោល ជ្រុំ ស្រុកពញាក្រែក  ឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលពីវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី០៤ខែ មេសាឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះសំ ចន ហៅស្អំភេទប្រុស អាយុ​៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំធ្លកឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដកម្សៅក្រាមពណ៍សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ ។

បច្ចុប្បន្នជនស្ស័យត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕​ដោយ​៖​វណ្ណៈ​


ចែករំលែក៖