ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌមានជ័យ ទទួលសម្ភារ៖ ម៉ាស់ អាកុល ពីលោក ឃួង ស្រេង អភិបាល និងទទួល ម៉ាស់ ទឹកសុទ្ធ និងថវិកា ពីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅគេហដ្ឋានផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោកស្រី ហួត ឃីម នាយិការង រដ្ឋបាលខណ្ឌមានជ័យ ចូលរួម ទទួលសំភារៈ ជា ម៉ាស់ អាកុល ក្រោមអធិបតីភាព ឯកឩត្តម ឃួង ស្រេង អភិបាល នៃគណះភិបាលរាជធានីភ្នំពេញ និង អញ្ជើញចូលរួមទទួលសំភារះ ជា ម៉ាស់ ទឹកសុទ្ធ និងថវិកា នៅគេហដ្ឋានផ្ទាល់របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

បន្ទាប់ពីទទួលបានសំភារះជា ម៉ាស់ អាកុល សាប៊ូ ទឹកសុទ្ធ រួចមក នារសៀលថ្ងៃដដែរនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមដំណើរ លោក ទូច សំអុល ចៅ សង្កាត់ស្ទឹងមានជ័យទី ២ និង មន្រ្តី ភូមិ សង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ជាពលករចំណាកស្រុក  ចំនួន ៦នាក់ ស្មើនិង ២គ្រួសារ ដែរទើបវិលត្រឡប់មកពីបំរើការងារនៅក្រៅប្រទេស បានរយះពេល ៩ថ្ងៃ ដែរ១គ្រួសារ បានស្នាក់នៅ បន្ទប់លេខ ៣ ក្នុងវត្តនន្ទមុនី និង ១គ្រួសារទៀត រស់នៅភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុកនេះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៌បានពន្យល់ណែនាំ ពីវិធីទប់ស្កាត់ ការពារ ហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
៧. សូមកុំចេញពីផ្ទះ ឬ ទៅណាមកណា ដោយនៅអោយបានគ្រប់រយះពេល១៤ថ្ងៃសិន រួចទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពដែរក្បែរផ្ទះ។

ជាចុងក្រោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានប្រគល់ជូន ២គ្រួសារៗ រួមមាន ៖ ម៉ាស់ , ក្រម៉ា , សាប៊ូ រួមទាំងថវិកា ផងដែរ ៕ ស តារា


ចែករំលែក៖