ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន ខូចគុណភាព និងគ្មានសុវត្ថិភាព យកទៅដុតបំផ្លាញចោល

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ពិនិត្យរថយន្តមួយគ្រឿង ដែលដឹកសាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន គ្មានលិខិតស្នាម និងខូចគុណភាព មកពីខេត្តស្វាយរៀង មកចែកចាយនៅរាជធានីភ្នំពេញ។ 

ដោយឡែកកម្លាំងជំនាញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់ការនាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក.ប.ប. រាជធានីភ្នំពេញ ដើម្បីយកទៅដុតបំផ្លាញចោល៕ដោយ​៖តារា​


ចែករំលែក៖